ថ្ងៃអង្គារ៍ ទី០៧ ខែមេសា ឆ្នាំ២០៥០
លោក ខុម កង អគ្គនាយកទូរទស្សន៍PTVអនឡាញ គេហទំព័រ PTV 088 94 111 16 / 015 50 90 03
សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​
Mon,06 April 2026 (Time 07:02 PM)
ដោយ ៖ PTV Online ដោយ ខុម កង / ទូរស័ព្ទទំនាក់ទំនង ៖ ០១៥ ៥០៩០០៣ (ចំនួនអ្នកអាន: 5នាក់)

​នៅ​វិមាន​សាមគ្គីភាព នៃ​ព្រឹទ្ធសភា នា​ព្រឹក​ថ្ងៃ​ចន្ទ ៤​រោច ខែ​ចេត្រ ឆ្នាំ​ម្សាញ់ សប្តស័ក ពុទ្ធ​សករាជ ២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​៦ ខែ​មេសា ឆ្នាំ​២០២៦ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រមុខរដ្ឋ​ស្តីទី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​។

​ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យ​ព្រឹទ្ធសភា បានឱ្យ​ដឹង​នៅ​ក្រោយ​ជំនួប​ថា នៅក្នុង​ជំនួប​នេះ សម្ដេច​តេជោ ហ៊ុន សែន បាន​សម្ដែង​នូវ​ការស្វាគមន៍ ហើយ​ក៏​សូម​អបអរសាទរ​ចំពោះ លោក ហៃ វណ្ណា និង​សហការី​ដែល​បាន​បង្កើត​សមាគម​នេះ​ឡើង ដើម្បី​ពង្រឹង​នូវ​ចំណង​សាមគ្គីភាព​របស់​ខ្មែរ​ដែល​រស់នៅ​ក្នុង​ប្រទេស​ជប៉ុន​។

​នៅក្នុង​ឱកាស​នោះ លោក ហៃ វណ្ណា បាន​សម្ដែង​នូវ​ការ​អរគុណ​ចំពោះ​សម្ដេច​តេជោ​ដែល​បាន​អនុញ្ញាត​ឱ្យ​រូបលោក​និង​សហការី​បាន​ជួប​សម្ដែង​ការគួរសម និង​រាយការណ៍​នៅក្នុង​ឱកាស​នេះ​។ លោក​បាន​រាយការណ៍​អំពី​វឌ្ឍនភាព​
​របស់​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ក្នុង​ប្រទេស​ជប៉ុន និង​សកម្មភាព​ការងារ​មួយចំនួន​ដែល​សមាគម​សម្រេចបាន​នា​ពេលកន្លងមក ហើយ​ជាពិសេស​គឺ​គោលដៅ​របស់​សមាគម​ក្នុង​ការពង្រឹង​នូវ​ចំណង​សាមគ្គីភាព​រវាង​ខ្មែរ​និង​ខ្មែរ​រស់នៅ​ក្នុង​ប្រទេស​ជ​ប៉ុន​និង​ការជួយជ្រោមជ្រែង​នៅលើ​ផ្នែក​ផ្សេងៗ​ទៀត​របស់​សមាគម​ខ្មែរ​ដែល​កំពុង​រស់នៅ​ក្នុង​ប្រទេស​ជប៉ុន​នោះ​។

​សម្ដេច​តេជោក៏បាន​សម្ដែង​នូវ​ការពេញចិត្ត​ចំពោះវ​ឌ្ឍ​នភាព
​របស់​សមាគម ហើយ​សម្ដេច​ក៏​បាន​លើកឡើង​ពាក់ព័ន្ធ​ទៅនឹង​ការបង្កើត​សមាគម ដោយ​សម្ដេច​បាន​សង្កត់​ធ្ងន់​ទៅ​លើ​ការបង្កើត​គឺជា​រឿង​មួយ​ដ៏​លំបាក​ហើយ ក៏​ប៉ុន្តែ​រឿង​សំខាន់​គឺ​ការរក្សាបាន​នូវ​និរន្តរភាព​សមាគម​នេះ​។ សម្ដេច​សង្ឃឹមថា សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន ដឹកនាំ​ដោយ​លោក ហៃ វណ្ណា នឹង​រក្សាបាន​នូវ​និរន្តរភាព និង​អាច​ពង្រីក​នូវ​សាមគ្គីភាព នៃ​សហគមន៍​ខ្មែរ​ដែល​រស់នៅ​ប្រទេស​ជប៉ុន​៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ptv)

វីដែអូ