ខេត្តកណ្តាល៖ដើម្បីចូលរួមទប់ស្កាត់ រាល់មុខទំនិញ និងម្ហូបអាហារ ខូចគុណភាព និងហួសកាលបរិច្ឆេទ ដែលដាក់លក់នៅលើទីផ្សារ ដែលធ្វើឲ្យប៉ះពាលដល់សុខភាពប្រជាពលរដ្ឋនោះ នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ មន្រ្ដីកាំកុងត្រូលសាខាខេត្តកណ្តាល បានសហការជាមួយ និងអាជ្ញាធរមូលដ្ឋាន ចុះត្រួតពិនិត្យទំនិញនៅផ្សាររកាកោង ស្រុកមុខកំពូល ជាលទ្ធផលបានរកឃើញផលិតផលហួសកាលបរិច្ឆេទ និងខូចគុណភាពមួយចំនួន យកទៅកំទិចចោល។លោក អ៊ូ ម៉ានរិន ប្រធានសាខាកាំកុងត្រូលខេត្តកណ្តាល បានឲ្យដឹងថា នៅក្នុងប្រតិបត្តិការចុះពិនិត្យទំនិញ នៅផ្សាររការកោងខាងលើនេះ ក្រុមការងារបានរកឃើញទំនិញ ហួសកាលបរិច្ឆេទ និងខូចគុណភាពរួមមាន៖១-ប្រហិតសាច់មាន់និងhot dog ចំនួន៦កញ្ចប់ ហួសកាលបរិច្ឆេទប្រើប្រាស់។២-ទឹកក្រូចcoca cola ដបជ័រចំណុះ៣៥០ml ចំនួន១២ដប,ភេសជ្ជៈសាំម៉ូរៃ (sumurai) ដបជ័រចំណុះ៣៥០ml ចំនួន១២ដប និងភេសជ្ជៈ M150 ចំនួន២កេស ស្មើនិង៤៨កំប៉ុង ខូចគុណភាព និងផុតកាលបរិច្ឆេទប្រើប្រាស់។៣-ប៊័រចំនួន៣១កំប៉ុងតូច ហួសកាលបរិច្ឆេទប្រើប្រាស់ ។លោកបន្តថា ក្រោយពីរកឃើញទំនិញខូចគុណភាពទាំងអស់នោះ ក្រុមការងារបានធ្វើកំណត់ហេតុ ដកហូត ដើម្បីធ្វើការដុតកម្ទេចចោលតេម្តង។ឆ្លៀតឱកាសនោះដែរបានធ្វើការអប់រំណែនាំដល់ អាជីវករ អ្នកលក់ដូរ និងអ្នកប្រើប្រាស់ ឲ្យបានយល់ដឹងអំពីផលវិបាកដែលបណ្តាលមកពី ការបរិភោគអាហារហួសកាលបរិច្ឆេទ ការប្រើប្រាស់ និងការដាក់លាយបន្ថែម សារធាតុគីមី ហាមឃាត់ចូលក្នុងម្ហូបអាហារ។ក្នុងនោះលោកក៏បានអំពាវនាវដល់អាជីវករ អ្នកលក់ដូរ ទាំងអស់ ត្រូវមានការប្រុងប្រយ័ត្ន និងត្រូវយកចិត្តទុកដាក់ ឱ្យបានហ្មត់ចត់ មុននឹងធ្វើចរាចរ ចែកចាយលក់ដូរ ទំនិញ និងម្ហូបអាហារទទួលទាន គឺចាំបាច់ត្រូវរកទំនិញណាដែលមានសុវត្ថិភាព និងគុណភាព ដែលមិនប៉ះពាល់សុខភាព ដល់អ្នកប្រើប្រាស់ មុននិងទិញ ឬចែកចាយបន្តត្រូវពិនិត្យមើលការបរិច្ឆេទឲ្យបានច្បាស់លាស់៕
ព័ត៌មានគួរចាប់អារម្មណ៍
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ptv)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (ptv)
រដ្ឋបាលខេត្តស្ទឹងត្រែង បើកវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត សម្រាប់អាណត្តិទី៣ ឆ្នាំ២០១៩ នៅក្នុងស្រុកសៀមប៉ាង (ptv)
ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ptv)
ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ពាក់ឯកសណ្ឋានស័ក្តិ៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យទឹកនោមរកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំពេញ (ptv)
វីដែអូ