ថ្ងៃអង្គារ៍ ទី០៧ ខែមេសា ឆ្នាំ២០៥០
លោក ខុម កង អគ្គនាយកទូរទស្សន៍PTVអនឡាញ គេហទំព័រ PTV 088 94 111 16 / 015 50 90 03
ក្រសួងមហាផ្ទៃ និង អង្គភាព​ប្រឆាំង​អំពើពុករលួយ​មិន​គូរ​មើលរំលង នាយ​ប៉ុស្តិ៍​នគរបាល​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​កោះ​រកា កំពុង​ត្រូវប៉ាន់​ប្រមូល​លុយ​ធ្វើ​មាន​ធ្វើបាន​ពី​ក្រុម​ឈ្មួញ​វៀតណាម​និង​អាជីវករ​ខ្មែរ​ដឹកជញ្ជូន​ទំនិញ ចូល ខ្មែរ​
Mon,06 April 2026 (Time 06:56 PM)
ដោយ ៖ PTV Online ដោយ ខុម កង / ទូរស័ព្ទទំនាក់ទំនង ៖ ០១៥ ៥០៩០០៣ (ចំនួនអ្នកអាន: 5នាក់)

​ប្រភព​ពី​មន្ត្រី​នៅ​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​កោះ​រកា បានអោយដឹងថា នាយ​ប៉ុស្តិ៍​នគរបាល​និង​មេ​គយ​ច្រកទ្វារព្រំដែន​អន្តរជាតិ​កោះ​រកា ស្រុក​ពាម​ជរ័ ខេត្ត​ព្រៃវែង កំពុង​ត្រូវប៉ាន់​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​និង​អាជីវករ​ដឹកជញ្ជូន​ទំនិញគេចពន្ធ​ទំនិញ​បង់ពន្ធ​មិន​គ្រប់​និង​ទំនិញ​ខុសច្បាប់​ចេញពី​ប្រទេស​វៀតណាម​ចូលមក​ប្រទេស​ខ្មែរ​និង​ដឹកជញ្ជូន​ស្រូវ​ពី​ប្រទេស​ខ្មែរ​ចូល​ទៅ​ប្រទេស​វៀតណាម​យ៉ាង​ពេញបន្ទុក តាម​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​កោះរ​កា​តាមរបៀប​ពុករលួយ ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។​ដោយឡែក​នាយ​ប៉ុស្តិ៍​នគរបាល​និង​មេ​គយ​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​កោះ​រកា អាង​ខ្នងបង្អែក​រឹងមាំ​នៅ​ពីក្រោយ​បិទបាំង​នូវ​ភាព​មិន​ប្រក្រតី​របស់​ខ្លួន​ទើប​គ្មាន​ន៎​ណា​ហ៊ាន ប៉ះពាល់​ឡើយ ដូច្នេះ​លោក នាយ​ប៉ុស្តិ៍​និង​មេ​គយ ច្រក​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​មិន​ញញើត​អង្គភាព​ប្រឆាំង​អំពើពុករលួយ​អ្វី​ទាំងអស់ ។​

​ហេតុនេះ​ទើប​នាយ​ប៉ុស្តិ៍​នគរបាល​និង​មេ​គយ​ច្រកទ្វារព្រំដែន​អន្តរជាតិ​កោះ​រកា សាង​ភាពល្បីល្បាញ​ខាង​ប្រព្រឹត្ត​របៀប​អំពើពុករលួយ យ៉ាង​ឆាប់រហ័ស ក្រោយ​ចូលកាន់​តំណែង​ជា​ប្រធាន​ការិយាល័យ​គយ​និង​នាយ​ប៉ុស្តិ៍​នគរបាល​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​កោះ​រកា ស្រុក​ពាជរ័ ឃុបឃិត​គ្នា​បើកដៃ​អោយ​ឈ្មួញ​ធំៗ​នាំ​ទំនិញ​គេច​ពន្ធ​ទំនិញ​បង់ពន្ធ​មិន​គ្រប់​និង​ទំនិញ​ខុសច្បាប់​ខូចគុណភាព​ចេញពី​ប្រទេស​វៀតណាម​ចូលមក​ប្រទេស​ខ្មែរ យ៉ាង​គគ្រឹកគគ្រេង​ទាំងយប់​ទាំង​ថ្ងៃ​គ្មាន​ការត្រួតពិនិត្យ​អោយបាន​ត្រឹមត្រូវ​អ្វី​នោះឡើយ​! ប្រើ​មន្ត្រី​ជំនិតៗ ខ្លួន​និង​ប្រើ​ជន​សុីវិល​អោយ​ដើរ​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ស្រូវ​ចូល​ទៅ​ប្រទេស​វៀតណាម​តាម​អំពើ​ចិត្ត​ទាំងនេះ​សបញ្ជាក់​អោយឃើញ​ថា​ជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់​នាយ​ប៉ុស្តិ៍​នគរបាល​និង​មេ​គយ​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​កោះ​រកា ដែល​ល្បីល្បាញ​ខ្លាំង​ខាង​ប្រព្រឹត្ត​ពុករលួយ ? ទំនិញ​ដែល​ឈ្មួញ​តូចធំ​នាំ​ចូល​តាម​ច្រក​មួយ​នេះ បង់ពន្ធ​ប្រមាណ​45​ទៅ​50​ភាគរយ​តែ​ប៉ុណ្ណោះ ហើយ​ក្រៅពី​នោះ​ឈ្មួញ​បែងចែក​ផលប្រយោជន៍​ជាមួយ​សមត្ថកិច្ច​គយ សមត្ថកិច្ច​ជំនាញ​ពាក់​ពន្ធ័​ប្រចាំ​ច្រក​ជាពិសេស​មេគយ​•​នាយ​ប៉ុស្តិ៍​នគរបាល​ច្រកទ្វារ ព្រំដែន​អន្តរជាតិ​កោះ​រកា នេះ​តែម្តង​។​

​អាជីវករ​តូចតាច​ដែល​នាំចូល​ទំនិញ​ចេញ​ពី​ប្រទេស​វៀតណាម​ចូល​មក​ប្រទេស ខ្មែរ​តាម​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​កោះ​រកា ស្រុក​ពាម​ជរ័​ខេត្តព្រៃវែង ដែរ​នោះ​ត្រូវ​មេ​គយ​ច្រកទ្វារ​និង​នាយ​ប៉ុស្តិ៍​នគរ បាល​ច្រកទ្វារព្រំដែន​អន្តរជាតិ​កោះ​រកា គាប​យក​លុយ​លើ​តុ​ក្រោម​តុ​ស្រេច​តែ​អំពើ​ចិត្ត ហើយ​គ្មាន​ឈ្មួញ​ណា​ហ៊ាន​តវ៉ា​ឡើយ ។

​ប្រភព​ពី​មន្ត្រី​នៅ​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​កោះ​រកា បានឲ្យដឹង​ទៀតថា ក្រុម​ឈ្មួញ​ធំៗ​សម្រុក​នាំ​ទំនិញ​គេច​ពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់​និង​ទំនិញ​ខូច​គុណភាព​ចេញពី​ប្រទេស​វៀតណាម​ចូល​មក​ប្រទេស​ខ្មែរ​ទាំង​យប់​ទាំង​ថ្ងៃ គ្មាន​ការត្រួតពិនិត្យ​អ្វី​ទាំងអស់​(​ពោល​បង់​លុយ​ជា​ការ​ស្រេច​)​និង​នាំ​ស្រូវ​ទៅ​ប្រទេស​វៀតណាម​ជា​ប្រភព​ចំណូល​ដ៍​ធំ​របស់​មេ​គយ​ច្រក​និង​នាយ​ប៉ុស្តិ៍​នគរបាល​ដ៍ម​ហិមា​ប្រចាំ​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​កោះ​រកា​។​

​ហេតុនេះ​ហើយ​សូម​ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ឯកឧត្តម គុណ ញឹម អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ជាពិសេស អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ជាពិសេស​ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គ​របាល​អន្តោប្រវេសន៍ មេត្តា​ជួយ​ពិនិត្យ​ឡើងវិញ​នូវ​ភាព​មិន​ប្រក្រតី​ពុករលួយ​របស់​នាយប៉ុស្តិ៍​នគរបាល​និង មេ​គយ​ច្រកទ្វារព្រំដែន​អន្តរជាតិ​កោះ​រកា ស្រុក​ពាម​ជរ័ ខេត្ត​ព្រៃវែង ដែល បើកដៃ​អោយ​ឈ្មួញ​ធំៗ​នាំ​ទំនិញ​គេច​ពន្ធ​ទំនិញ​បង់ ពន្ធ​មិន​គ្រប់​ចេញពី​ប្រទេស​ប្រទេស​វៀតណាម ចូលមក​ប្រទេស​ខ្មែរ​និង​ដឹក​ស្រូវ​ពី​ប្រទេស​ខ្មែរ​ចូល​ទៅ​វៀតណាម​តាម​ច្រក​មួយ​នេះ​យ៉ាង​គំហ៊ុក ហើយ​នាយ​ប៉ុស្តិ៍​នគរបាល​និង​មេ​គយ​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​កោះរ​កា​ប្រើ​អំណាច​និង​តួនាទី​ប្រមូល​លុយ​លើ​តុ​ក្រោម​តុ​តាមរបៀប​ពុករលួយ​មិន​ញញើត​អង្គភាព​ប្រឆាំង​អំពើពុករលួយ​នោះឡើយ​៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ptv)

វីដែអូ