ថ្ងៃអង្គារ៍ ទី០៧ ខែមេសា ឆ្នាំ២០៥០
លោក ខុម កង អគ្គនាយកទូរទស្សន៍PTVអនឡាញ គេហទំព័រ PTV 088 94 111 16 / 015 50 90 03
កាស៊ីណូ Casino Hotel Hero 777 ក្បែរ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​បន្ទាយ​ចក្រី បើក​អោយ​ពលរដ្ឋ​ខ្មែរ​និង​ជនជាតិ​វៀតណាម​ឆ្លងដែន​ខ្លះ​មាន ប៉ាស្ព័រ​ខ្លះ​អត់​ប៉ាស្ព័រ​ចេញ​ចូល​លេង​ល្បែងស៊ីសង​យ៉ាង​គគ្រឹកគគ្រេង មិនគួរ​ឯកឧត្តម សួន សុ​ម៉ា​លីន អភិបាលខេត្ត​ព្រៃវែង​និង​លោក​ឧត្តមសេនីយ៍ទោ ឈឿន ប៊ុន​ឆន ស្នងការ​ខេត្ត​ព្រៃវែង​មើលរំលង​.!
Sun,05 April 2026 (Time 08:49 PM)
ដោយ ៖ PTV Online ដោយ ខុម កង / ទូរស័ព្ទទំនាក់ទំនង ៖ ០១៥ ៥០៩០០៣ (ចំនួនអ្នកអាន: 9នាក់)

ព្រៃវែង​៖​ ប្រភព​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​មាត់​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ បន្ទាយ​ចក្រី ស្ថិតក្នុង​ឃុំ​បន្ទាយ​ចក្រី ស្រុក​ព្រះស្តេច ខេត្ត​ព្រៃវែង ដើម្បី​ចង់​ដឹង ការ​ពិត​ពី​សេចក្តីរាយការណ៍​ព័ត៌មាន​របស់​ប្រជាពលរដ្ឋ​រស់នៅ​តាម​ខ្សែរ​បន្ទាត់​ព្រំដែន កម្ពុជា​-​វៀតណាម​នៃ​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ បន្ទាយ​ចក្រី ក្នុង​ស្រុក​ព្រះស្តេច ខេត្តព្រៃវែង​ស្តីពី សកម្មភាព​របស់​ក្រុម​អ្នកញៀន​ល្បែងស៊ីសង​គ្រប់​ប្រភេទ ពិសេស​ល្បែង​ជល់​មាន់ នៅក្នុង កាស៊ីណូ Hotel Hero 777 បាន​នឹង​កំពុង​នាំ​គ្នា​ចូល​លេង​ល្បែង ស៊ីសង​ក្នុង​កាស៊ីណូ 777 ជា​រៀងរាល់ថ្ងៃ​យ៉ាង​គគ្រឹកគគ្រេង ឮ​សម្លេង​ហ៊ោរ​កញ្ជ្រៀវ​ទ្រហឹង អឺងកង ។

​ករណី​នេះ​គឺ​មាន​ពិតប្រាកដ ដូច សេចក្តី​រាយ​ការ​ព័ត៌មាន​របស់​ប្រជាពលរដ្ឋ​ផ្ដល់​មែន នៅពេលដែល​ក្រុម​ការងារ​បាន​ចុះ​ដល់​បាន​ថត​យក​សកម្មភាព ជាក់ស្តែង​របស់​ក្រុម​អ្នកញៀន​ល្បែង​ជល់​មាន់បាន នាំគ្នា​ដឹក​ជញ្ជូន​មាន់​ជល់ តាម​ម៉ូតូ និង តាម​រថយន្ត​ស៊េរី​ទំនើបៗ​ជិះ​ចូល ទៅ​ឈប់​ចត​ទុក​ខាងក្នុង​បរិវេណ​កាស៊ីណូ 777 និង​កាស៊ីណូ​១ កន្លែង​ទៀត ដែល​គ្មាន​ស្លាក​ឈ្មោះ​មាន​ទីតាំង​នៅក្បែរ​គ្នា ។

​សូមបញ្ជាក់​ថា​:​ទីតាំង​កាស៊ីណូ​ទាំង​២​នេះ មាន​កម្លាំង​សន្តិសុខ យាមកាម​តឹងតែង​បំផុត មនុស្ស ចេញ​- ចូល​បាន​ទាល់តែ​ក្រុមអ្នកលេង​ល្បែងស៊ីសង​ដែល​គេ​បាន ស្គាល់​ច្បាស់លាស់ បើ​មិន​ស្គាល់ ច្បាស់លាស់​នោះ​ទេ​ក្រុម​សន្តិសុខ​ចាំ​យាម​នៅ​ទីនោះ​មិន អនុញ្ញាតិ​អោយ​ចូល​ជាដាច់ខាត ជាពិសេស​ក្រុមអ្នកកាសែត តែម្តង ។ ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​កាស៊ីណូ 777 បាន​ប្រាប់ថា ជា​រៀងរាល់ថ្ងៃ អ្នក​ចូល​មក​លេង​ល្បែងស៊ីសង មាន់​ជល់​និង​ល្បែង​ជាច្រើន​ប្រភេទ​ទៀត​មាន​រាប់រយ​នាក់ មាន​ទាំង​ពលរដ្ឋ​ខ្មែរ និង​ពលរដ្ឋ​វៀតណាម គេ​មិនដឹងថា : ពលរដ្ឋ​វៀតណាម​ទាំងនោះ​មាន​លិខិត​ឆ្លង ដែន​គ្រប់គ្នា​ដែរ​ឬ​អត់​នោះ​ទេ ? ប៉ុន្តែ​ពួក​អ្នក​ក្រុម​ញៀន​ល្បែង​មាន់​ជល់​ទាំងនោះ អាច​ចេញ​-​ចូល ក្នុង​កាស៊ីណូ ដោយ​សេរី រាល់ថ្ងៃ ។

​ប្រភព​ពី​អ្នកមើលការខុសត្រូវ​ម្នាក់ សុំ​មិន​បញ្ចេញ​ឈ្មោះ បានបញ្ជាក់​ថា​ថៅកែ​ធំ​ទទួលខុសត្រូវ​ក្នុង​កាស៊ីណូ 777​នេះ​ជា​មន្ត្រី​យោធា​ជាន់ ខ្ពស់​មាន​ខ្សែស្រឡាយ​ឧបនាយករដ្ឋមន្ត្រី នៅ​ក្រសួង​ការពារជាតិ​ជា​អ្នករ៉ាប់រង​លើ​ការចំណាយ​កញ្ចប់​ឧបត្ថម្ភ​សែនព្រេន​ជា​ប្រចាំ​ខែ ដល់​អ្នកតា​ម្ចាស់​ទឹកដី​នៃ​ខេត្ត​ព្រៃវែង ចាប់ពី​ថ្នាក់លើ​រហូតដល់​ថ្នាក់ក្រោម​គ្រប់​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់ ទើប​គេ​អាច​បើក​ដំណើរការបាន​ដោយ​រលូន គ្មាន​ការរំខាន​ពី​អាជ្ញាធរ និង​សមត្ថកិច្ច​ណា​នោះ​ទេ​? ។ ប្រភព​ពី​ក្រុម​សន្តិសុខ​ប្រាប់ថា បើសិន ជា​អ្នក កាសែត ចុះ​មក​សំរាប់រ​ក​ថ្លៃ​បាយ ទឹក ឬ​សាំង​ឡាន​វិញ​សូម រងចាំ​នៅ​ខាងក្រៅ​សិន​ទៅ​? ចាំ​គេ​ទាក់ទង​អ្នកមើលការខុសត្រូវ​នៅ​ខាងក្នុង​យក​មក​អោយ ។​

​ថៅកែ​ធំ ឬ​អ្នក​ទទួលខុសត្រូវ ក្នុង​កាស៊ីណូ 777 បាន​ឧបត្ថម្ភ​ប្រាក់ តាមរយ​: QR cod វេរ​លុយ និង​ទទួល​លុយ សែនព្រេន ប្រភព​ខ្លះទៀត​ខ្សឹបខ្សៀវ​ថា​ចំពោះ​អ្នកតា​ម្ចាស់​ទឹក​ដី​នៃ​ខេត្ត​ព្រៃវែង ក្នុង​១​ខែ​រហូត​ដល់​៥​ពាន់​ដុល្លារ​អាមេរិក ជា​ថ្នូរ នៃ​ការ​មិន​ចុះ​ចាប់​បង្ក្រាប ? ឬ​មិន​ហាម ឃាត់​ពលរដ្ឋ​ខ្មែរ មិន​អោយ​ចូល​លេង​ល្បែង​ស៊ីសង​ក្នុង​កាស៊ីណូ​777 នេះ និង​កាស៊ីណូ​១​ទៀត​នៅ​ក្បែរ​នោះ ? ។ ក្នុង ១​ថ្ងៃៗ​គេ​បើក​ជល់​មាន់ ចាក់​ភ្នាល់​រាប់សិប​គូរ ក្នុង​១​គូរៗ​ចាក់​ភ្នាល់​ស៊ីសង​ចាញ់ឈ្នះ រាប់​សិប​លាន​រៀល និង​រាប់ពាន់ រាប់​លាន​ដុល្លារ ក្នង​មួយថ្ងៃ ៗ​។ ធ្វើអោយ​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​មូលដ្ឋាន​ខាងលើ​មាន​ការព្រួយបារម្ភ​ភ័យខ្លាច​បញ្ហា​អសន្តិសុខ សង្គម​និង​អំពើចោរកម្ម​ចោរលួច​ចោរឆក់​ចោរប្លន់​ចោរ​គាស់​ផ្ទះ​គ្រឿងញៀន​និង​ប្រើ​អំពើហិង្សា​គ្រួសារ​ជា​ដើមចម​កើតចេញ​ល្បែងស៊ីសង​នេះឯង​។​

​បញ្ហា​នេះ​ទើប​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​មូលដ្ឋាន​សូម​អំពាវនាវ​ដល់​ឯកឧត្តម សួន សុ​ម៉ា​លីន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រៃវែង​និង​លោក​ឧត្តមសេនីយ៍ទោ ឈឿន ប៊ុន​ឆន ស្នងការដ្ឋាន​នគរ បាល​ខេត្ត​ព្រៃវែង​រួម​និង​លោក​ឧត្តមសេនីយ៍ត្រី ឈួន គឹម​សាន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តព្រៃវែង​មេត្តាជួយ​ចាត់​កម្លាំង​ក្រោម​ឱវាទ​ចុះ​ពិនិត្យ​ទប់ស្កាត់​និង​បង្ក្រាប​សង្វៀន​ខាងលើ​អោយមាន​ប្រសិទ្ធភាព​ស្របតាម​គោ​នយោបាយ​ភូមិ ឃុំ សង្កាត់ មាន​សុវត្ថិភាព​ទាំង​៧​ចំណុច​ដែល​រាជរដ្ឋាភិបាល​បាន​ដាក់ចេញ​ដោយ​ក្រសួង​មហាផ្ទៃ​ដើម្បី​ពង្រឹង​រក្សា​សន្តិសុខ​សុវត្ថិភាព​សណ្តាប់ធ្នាប់ សង្គម​ជូន​ប្រជាពលរដ្ឋ​៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ptv)

វីដែអូ