ថ្ងៃអង្គារ៍ ទី០៧ ខែមេសា ឆ្នាំ២០៥០
លោក ខុម កង អគ្គនាយកទូរទស្សន៍PTVអនឡាញ គេហទំព័រ PTV 088 94 111 16 / 015 50 90 03
​លោក ស៊ូ ទី​រ៉ូ ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​៤​កាន់តំណែង​ដុះ​ស្លែ នៅ​ចំណុច​ភូមិ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្តាល​គាប​យកលុយ​ពី​ក្រុម​ឈ្មួញ​ដឹក​ជញ្ជូន​ដែក សុ​ម៉ង់ តាម​រថយន្ត​ធន់​ធំ កំណត់​យក​លុយ​ដោយ​សេរី​អាងខ្នង​លោក បូរី វង្ស​សា​នីត្យ​ប្រធាន​មន្ទីរ​សាធារណការ​ខេត្ត​
Sat,04 April 2026 (Time 06:06 PM)
ដោយ ៖ PTV Online ដោយ ខុម កង / ទូរស័ព្ទទំនាក់ទំនង ៖ ០១៥ ៥០៩០០៣ (ចំនួនអ្នកអាន: 57នាក់)

កណ្តាល ÷ តាម​ការ​បង្ហើប​ពី​មន្ត្រី​នៅ​ក្នុង​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​កណ្ដាល ឲ្យដឹងថា ទោះបី​ក្រុម​ឈ្មួញ​តូច ធំ​ដឹក​ទំនិញ​បន្ទុក លើស​ទម្ងន់​ហូរហៀរ​សំពីងសំពោង​ក៍ដោយ នៅតែ​អាច​ឆ្លងកាត់​ស្ថានីយ៍​ជញ្ជីង​ផ្លូវជាតិ​លេខ​៤​ភូមិ​ពើក បានដែរ រីឯ​ប្រធាន​ជញ្ជីង​ថ្លឹង​រថយន្ត មន្ត្រី​ជញ្ជីង​និង​បក្សពួក​ដែល​ប្រចាំការ​នៅ​ចំណុច​ភូមិ ពើក​ស្រុក​អង្គស្នួល​ខេត្ត​កណ្ដាល​គិតតែ​ប្រយោជន៍​ផ្ទាល់ខ្លួន មិន​មាន​ការទប់ស្កាត់​ឡើយ​។​

​លោក ប៉េង ពោធិ៍​នា រដ្ឋមន្ត្រី​ក្រសួង​ស​សាធារណការ​និង​ដឹកជញ្ជូន​បាន​រក្សា​ភាព​ស្ងៀមស្ងាត់​ប​បើទោះបី​រឿងអាស្រូវ​ពុករលួយ​ច្រើនបែប​ច្រើន​យ៉ាង​របស់ លោ​លោ បូរី វង្ស​សា​និត្យ ត្រូវបាន​លាតត្រដាង​ជា​បន្តបន្ទាប់​យ៉ាងណាក៏ដោយ​។​លោក ស៊ូ ទី​រ៉ូ ប្រធាន​ស្ថានីយ៍​ជញ្ជីង​និង​អនុប្រធាន​ថ្លឹង​រថយន្ត​ផ្លូវជាតិលេលេខ​៤​នៅ​ចំណុច​ភូមិ​ពើក​ស្រុក​អង្គស្នួល ខេត្ត​កណ្តាល ប្រមូល​លុយ​តាមរបៀប​ពុករលួយ អាង​ខ្នងបង្អែក​គ្រា​ក់នៅ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ចាំ​ជួយ​បិទបាំង​រឿង​អាស្រូវ​។​

​ថ្មី​នេះៗ​ក្រុម​ឈ្មួញ​និង​អាជីវករ​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​ល​លេខ​៤​ផ្ទុក​មិន​លើស​ទម្ងន់​ឬ​លើស​ទម្ងន់​ក៍ដោយ លោក ស៊ូ ទី​រ៉ូ ប្រធាន​ជញ្ជីង​និង មន្ត្រី​ស្ថានីយ៍​ថ្លឹង​រថយន្ត​ដែល​ប្រចាំការ​នៅ​ភូមិសាស្ត្រ​ភូមិ​ពើក​ស្រុក​អង្គស្នួល​ខេត្ត​កណ្តាល ហាមាត់​សុំ​ថ្លៃ​បាយ ថ្លៃ​ទឹក​ពី​ពួក​ឈ្មួញ​ផងដែរ​។​

​ប្រភព​ស្និទ្ធ​នឹង​លោក ស៊ូ ទី​រ៉ូ បានឲ្យដឹងថា បើ​គ្មាន​ការបើក​ដៃ​ពី​ល​លោក បូរី វង្ស​សា​និត្យ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​កណ្ដាល​ទេនោះ គឺ​លោក ស៊ូ ទី​រ៉ូ មិន​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​របស់​ខ្លួន​ឡើយ​។​

​ប្រភព​ពី​មន្ត្រី​នៅ​ក្នុង​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​កណ្ដាល បាន​លើកឡើង​ថា ករណី​ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ​ផ្លូវជាតិ​លេខ​៤​ចំណុច​ភូមិ​ពើក​ស្រុក​កង់​ស្នួល​លោក ស៊ូ ទី​រ៉ូ ប្រធាន​ស្ថានីយ៍​ជញ្ជីង​និង​អនុប្រធាន​ថ្លឹង​រថយន្ត​ផ្លូវជាតិលេលេខ​៤​នៅ​ចំណុច​ភូមិ​ពើក​ស្រុក​អង្គស្នួល ខេត្តកណ្តាល​ក្រុម​ឈ្មួញ​ដឹក​ទំនិញ ឆ្លងកាត់​មក​ពី​បណ្តាល​ខេត្ត​នានា គឺ​គេច​មិន​ផុត​ពី​ការ​បង់លុយ តាម​ការកំណត់​របស់​មន្ត្រី​ជញ្ជីង បើ​មិន​ដូច្នោះ​ទេ​ទំនិញ​ដែល​ដឹក​លើស​ទម្ងន់​នោះ ត្រូវ​រើ​ចុះ​ឡើង​ជា​បន្ទាន់​។​

​រីឯ​លោក បូរី វង្ស​សា​និត្យ បណ្ដែតបណ្ដោយ​ឲ្យ​មន្ត្រី​ក្រោម​ឱវាទ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺ​ដោយសា​រអាង​មាន​ខ្នងបង្អែក​ក្រាស់​នៅក្នុង​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ចាំ​ជួយ​ការពារ​គ្រប់ពេលវេលា​។​

​បញ្ហា​នេះ​គឺជា​រឿង​ដែល​លោក ប៉េង ពោធិ៍​នា រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន និង លោក សេង ឈួន ប្រធាន​ជញ្ជីង​ថ្លឹង​រថយន្ត​ទូទាំងប្រទេស ព្រមទាំង លោក​គួច ចំរើន អភិបាលខេត្ត​កណ្តាល មិន​គូរ​មើលរំលង​បណ្ដោយ​ឲ្យ​លោក ស៊ូ ទី​រ៉ូ ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​និង​បក្សពួក​មន្ត្រី​ជញ្ជីង​ប្រចាំការ​ផ្លូវជាតិ​លេខ​៤​ភូមិ​ភូមិ​ពើក​ស្រុក​អង្គស្នួល​ខេត្ត​កណ្ដាល ប្រែក្លាយ​ជា​ជញ្ជីង​ថ្លឹង​លុយ​តាមរបៀប​ជិះសេះ​លែង​ដៃ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ptv)

វីដែអូ