ថ្ងៃពុធ ទី០៨ ខែមេសា ឆ្នាំ២០៥០
លោក ខុម កង អគ្គនាយកទូរទស្សន៍PTVអនឡាញ គេហទំព័រ PTV 088 94 111 16 / 015 50 90 03
​អំពើពុករលួយ​របស់ លោក ឈ្នាង សុន ហុង មេ​គយ ច្រកទ្វារ​ព្រំដែន​បុស្ស​មន ប្រព្រឹត្ត​អំពើ​ពុករលួយ ដុះ​ស្លែ​ច្រើន​ខែ​ច្រើន​ឆ្នាំ​មកហើយ គាបសង្កត់​យក​លុយ​ពី​ក្រុម​ឈ្មួញ​ដឹកទំនិញ គេចពន្ធ បង់ពន្ធ​មិន​គ្រប់ ចេញ​ពី​វៀតណាម ចូលមក​កម្ពុជា ទាំង​យប់​ទាំង​ថ្ងៃ ?
Sat,04 April 2026 (Time 05:58 PM)
ដោយ ៖ PTV Online ដោយ ខុម កង / ទូរស័ព្ទទំនាក់ទំនង ៖ ០១៥ ៥០៩០០៣ (ចំនួនអ្នកអាន: 12នាក់)

ស្វាយរៀង ÷ ប្រភព​ពី​ប្រជាពលរដ្ឋ រស់នៅ​ភូមិ​ស្រែ​វាល ឃុំ​បុស​មន ស្រុក​រំដួល បានឲ្យដឹងថា មេ​គយ​ចល័ត​ច្រកទ្វារ​ព្រំដែន​បុស​មន កំពុង​ត្រូវប៉ាន់​ប្រមូល​លុយ ដាក់​ហោប៉ៅ​យ៉ាង​ត្រជាក់ចិត្ត ពី​ក្រុម​ឈ្មួញ​ដឹក​ទំនិញ ក្នុង​ខេត្ត​ស្វាយរៀង ក៏ដូចជា​ឈ្មួញ​តូចធំ មក​ពី​បណ្តាល​ខេត្ត​នានា​កំពុង​សម្រុក​ដឹកទំនិញ​គ្រប់​ប្រភេទ ចេញពី​ស្រុក​យួ​យួន រាល់ថ្ងៃ​តាម​រថយន្ត​ធំៗ​និង​រថយន្ត​សាន់​យ៉ុង រ​ម៉ក​សន្តោង​វែង យ៉ាង​ពេញបន្ទុក ជា​ប្រភព​ចំណូល របស់​មេ​គយ​ចល័ត​ច្រក​នេះ​។​

​ហេតុនេះ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ មិនគួរ​បណ្តែតបណ្តោយ​តទៅទៀត​នោះ​ទេ លោក គុណ ញឹម អគ្គនាយក​រដ្ឋ​ករ គយ​កម្ពុជា ពិនិត្យ​ឡើង​វិញ​ខ្លះ​ផង កុំ​ឲ្យ​បុគ្គល មេ​គយ​ចល័ត​ច្រក​បុស​មន ប្រេី​កូន​ចៅចាំ​អង្គុយ​យកលុយ ពី​ក្រុម​ឈ្មួញ​ដឹក​ទំនិញ​ទាំង​យប់​ទាំង​ថ្ងៃ គ្មាន​ចេញ​វិក័យប័ត្រ​ឲ្យ​ឡេ​ី​យ​។​

​ប្រភព​ពី​មន្ត្រី​ពាក់ព័ន្ធ​នៅ​ច្រក​ព្រំដែន​បុស​មន បានឲ្យដឹង​ទៀតថា ឈ្មួញ​ធំៗ ដឹក​ទំនិញ​គ្រប់​ប្រភេទ ចេញពី​ស្រុក​យួន ចូល​មក​ខ្មែរ​ក៏ដូចជា​ឈ្មួញ​ដ៏​ទៃ​ទៀត​មក​ពី​បណ្តាល​ខេត្ត​នានា​សម្រុក​ដឹកទំនិញ​តាម​ច្រក​នេះ បាន​ក្លាយទៅជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់ មេ​មេ​គយ​ចល័ត​និង​បក្ខពួក​បែងចែក​ផល​ប្រយោជន៍​គ្នា​ធ្វើ​មាន​ធ្វើ​បាន មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​។​

​ទន្ទឹម​នឹង​នេះ​ឈ្មួញ​ធំ​តូច ក្នុង​ខេត្ត​ស្វាយរៀង​និង​ឈ្មួញ​ដ៏​ទៃ​ទៀត​មកពី​ខេត្ត​ផ្សេងៗ​ដឹក​ទំនិញ​គេច​ពន្ធ​បង់ពន្ធ​មិន​គ្រប់​ចេញពី​ស្រុក​យួន​ដូចជា​÷​ផ្លែ​ដូង ផ្លែឈើ ពូក តុ​ជ័រ ធុង​ជ័រ​កៅអី​ជ័រ ដែក​លួស កូន​រទេះ មី ទឹក​ស្ទីង នឹង​គ្រឿង​កុំ​ប៉ុង​គ្រប់មុខ​ត្អូញត្អែរ ប្រាប់​ភ្នាក់ងារ​ព័ត៌មាន ឲ្យដឹងថា ពួកគាត់​រកស៊ី​សព្វថ្ងៃ​បាន​ត្រឹម​ចិញ្ចិម មេ​គយ​ចល័ត​ប្រចាំ​ច្រក​ទ្វារ​ព្រំដែន​បុស​មន កំណត់​យក​លុយ ថ្លៃ​បាយ​ទឹក ក្នុង​មួយ​រថយន្ត​ធំៗ​ចាប់ពី​៦០​ម៉ឺន​រៀល ទៅ​៧០​ម៉ឺន​រៀល​ជា​កំហិត រីឯ​រថយន្ត​តូច​នឹងរ​ម៉ក​សន្តោង​វែងៗ បង់​ចាប់​២០​ម៉ឺន​រៀល​ទៅ​៣០​ម៉ឺន​រៀល​ជា​ថ្នូរ មិន​បង្ក្រាប ។​

​ដូច្នេះ​ហើយ​លោក គុណ ញឹម អគ្គ​រដ្ឋ​ករ គយ​កម្ពុជា និង​លោក អូន ព័ន្ធ មុន្នី​រ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ ពិនិត្យ​ឡើង​វិញ​ខ្លះ​ផង ចំពោះ​មេ​គយ​ធំៗ ច្រកទ្វារ​ភាគី​ព្រំដែន​បុស​មន និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ច្រើន​ស្ថាប័ន​អង្គុយ​ចាំ​យក​លុយ មិន​ចេញ​វិក័យ​ប​ត្រ​ឲ្យ ត្រូវបាន​លាតត្រដាង រិះគន់​ពី​សំណាក់​ក្រុម​ឈ្មួញ​ដឹក​ទំនិញ បញ្ជាក់​ឲ្យដឹងថា ធ្វើ​ឲ្យ​រដ្ឋ​ត្រូវ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ptv)

វីដែអូ