ថ្ងៃពុធ ទី០៨ ខែមេសា ឆ្នាំ២០៥០
លោក ខុម កង អគ្គនាយកទូរទស្សន៍PTVអនឡាញ គេហទំព័រ PTV 088 94 111 16 / 015 50 90 03
លោក ជូរ ឈុន​ឡេង ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​21 សង្កាត់​ព្រែក​ស្ដី ក្រុង​សំពៅ​ពូន ខេត្តកណ្ដាល​គាប​យកលុយ​ពី​ក្រុម​ឈ្មួញ​ដឹក​ជញ្ជូន​រថយន្ត​ធន់​ធំ​អាង​ខ្នង លោក បូរី វង្ស​សា​និត្យ ប្រធាន​មន្ទីរ​សាធារណការ​ខេត្តកណ្ដាល​
Sat,04 April 2026 (Time 05:53 PM)
ដោយ ៖ PTV Online ដោយ ខុម កង / ទូរស័ព្ទទំនាក់ទំនង ៖ ០១៥ ៥០៩០០៣ (ចំនួនអ្នកអាន: 9នាក់)

កណ្ដាល​៖ ភាពមិនប្រក្រតី​របៀប​ពុករលួយ​របស់​ក្រុមមន្ត្រី​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ 21​ប្រែក្លាយ​ជា​ប្រធានបទ​មួយ​សំរាប​អាជីវករ​និង​ឈ្មួញ​ដែល​ប្រកប​របរ​រក​សុ​ី​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ដ​ផ្លូវជាតិ​លេខ​21 សង្កាត់​ព្រែក​ស្ដី ក្រុង​សំពៅ​ពូន ខេត្ត​កណ្ដាល ។​

​ប្រភព​ពី​ក្រុម​អ្នករកស៊ី​ដឹក​ទំនិញ​ឆ្លងកាត់​ផ្លូវ​ជាតិ​លេខ​21​សង្កាត់​ព្រែក​ស្ដី​បានអោយដឹងថា ករណី​មន្ត្រី​ដែល​ប្រចាំការ​នៅ​ស្ថានីយ៍​ថ្លឹង​រថយន្ត​នៅ​ចំណុច ផ្លូវជាតិ​លេខ​21​នៅ​ចំណុច​សង្កាត់​ព្រែកស្តី ក្រុង​សំពៅ​ពូន ខេត្ត​កណ្ដាល កំពុង​ប្រែ​ក្លាយទៅជា​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​លុយ​តាមរបៀប​ពុករលួយ ទោះប្បី​ជា​រថយន្ដ​ដឹក​ទំនិញ​មិន​លើស​ទម្ងន់ ក៏​មន្ត្រី​នៅ​ប្រចាំ​ស្ថានីយ៏​ជញ្ជីង​ថ្លឹង​រថយន្ត​ដែល​នៅ​ទីនោះ​អោយ​បង់លុយ​ថ្លៃ​បាយ​ទឹក​និង​កាហ្វេ​ផងដែរ វា​ក្លាយទៅជា​ទម្លាប់​គួរឲ្យ​ស្អប់ខ្ពើម ។​

​ប្រភពពី ក្រុម​ឈ្មួញ​តូច ធំ​ដឹក​ទំនិញ ឆ្លងកាត់ ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​21​សង្កាត់​ព្រែក​ស្ដី​បានឲ្យដឹង​ទៀត​ថា រថយន្ដ​ដឹក​ទំនិញ​លេីស​ទម្ងន់ឬ​មិន​លេីស​ទម្ងន់ តម្រូវឲ្យ​បង់​លុយ​តាម​ការកំណត់​របស់​លោក ជូរ ឈុន​ឡេង​ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ដ​ផ្លូវជាតិ​លេខ​21​មិន​អាច​រំលង​បាន ។ រីឯ​លោក បូរី វង្ស​សា​និត្យ ប្រធាន មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​ខេត្ត​កណ្តាល បណ្ដោយ​អោយ​លោក ជូរ ឈុន​ឡេង​ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​21​សង្កាត់​ព្រែក​ស្ដី ក្រុង​សំពៅ​ពូន ប្រែក្លាយ​ទៅ​ជា​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​លុយ​ទាំង​យប់​ទាំង​ថ្ងៃ​តាម​អំ​ពេីចិត្ត​។​ចំណែក​លោក សេង ឈួន រដ្ឋលេខាធិការ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​និង​ជា​ប្រធាន​គណៈ​គម្ម​ការសម្របសម្រួល​ជញ្ជីង​ថ្លឹង​រថយន្ដ​ទូទាំងប្រទេស រក្សា​ភាព​ស្ងៀមស្ងាត់​!​។​

​តាម​ការ​បង្ហេីប​ពី​មន្ត្រី​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​កណ្ដាល បានអោយដឹងថា ដោយ​មាន​ការឃុបឃិត​បើកដៃ​ពី​ថ្នាក់ដឹកនាំ​មន្ទីរ បើកភ្លើង​ខៀវ​ទើប​ប្រធាន​និង​ក្រុមមន្ត្រី​នៅ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ចំណុច​ខាងលើ​រក​វិធីសាស្ត្រ​គ្រប់បែបយ៉ាង​ដើម្បី​ប្រមូលប្រាក់​ឲ្យបាន​ច្រើនៗ ពីព្រោះ​វា​ជា​មុខមាត់​របស់​ស្ថានីយ៍​ជញ្ជី​ថ្លឹង​រថយន្ដ​ផង និង​មាន​ចំណូល​ដាក់​ក្នុង​ហោប៉ៅ​ចែក​គ្នា​ធ្វើ​មាន​ធ្វើ​បាន​ផង​។​

​ក្រុម​អ្នកបើករថយន្ត​ភាគច្រើន​បាន​ព្យាយាម​គេច​វាង​តាម​ផ្លូវ​ផ្សេងៗ​ពីព្រោះ​តែ​មន្ត្រី​នៅ​ប្រចាំការ​នៅ​ស្ថានីយ៍​មួយ​នេះ​ទារលុយ​ច្រើនៗ​ពេក​បើ​ទោះប្បី​ជា​រថយន្ត​មាន​ការដឹក​ទំនិញ​លើស​ទម្ងន់​បន្តិចបន្តួច​ក៏ដោយ​។​ជាង​នេះ​ទៅ​ទៀត​បើ​ទោះប្បី​ជា​រថយន្ត​ដឹក​មិន​លើស​ទម្ងន់​ក៏​មិន​ត្រូវ​ហាមាត់​លូកដៃ​ទារ​លុយ​ថ្លៃ​បាយ​ទឹក​កាហ្វេ​ប្រចាំ​ថ្ងៃ​នោះ​ដែរ ? ព្រោះ​អ្នក​រកស៊ី​ដឹក​ទំនិញ​ទទួលស្គាល់ថា ការដឹកជញ្ជូន​ទំនិញ​អាចមាន​លើស​ទម្ងន់​បន្តិចបន្តួច ប៉ុន្តែ​មិន​ដល់​ថ្នាក់​រាប់​តោន​នោះ​ដែរ ។​

​រី​ឯ​ពួក​មន្ត្រី​ដែល​ប្រចាំការ​នៅ​ស្ថានីយ៍​ថ្លឹង​រថយន្ត​នេះ​បន់​ឲ្យតែ​មាន​រថយន្ត​ដឹក​លើស​ទម្ងន់​ដើម្បី​សង្កត់ ក យក​លុយ​តែប៉ុណ្ណោះ ទោះ​រថយន្ត​ដឹកទំនិញ​លើស​ទម្ងន់​ឬ​មិន​លើស​ទម្ងន់​ត្រូវតែ​បង់​លុយ​តាម​ការកំណត់​មិន​អាច​រំលង​បាន​។​

​រឿង​ពួក​មន្ត្រី​នៅ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​នៅ​ចំណុច​ខា​លើ​នេះ​ពិត ជា​បង្ក​ឲ្យមាន​ការ​ក្តៅ ក្រហាយ​ដល់​អ្នក​រកស៊ី​ដឹក​ទំនិញ​នានា​ហើយ​ជាពិសេស​ពួក​អ្នក​ដឹក​ទំនិញ​មួយចំនួន​ឆ្លៀត​ឱកាស​វាង​ផ្លូវ ដែល​បណ្ដាល​ឲ្យ​ផ្លូវ​ដ៍ទៃទៀត នឹង ស្ពាន ខូចខាត​ជា​បន្ដបន្ទាប់​ផងដែរ​។​

​បញ្ហា​នេះ​ហើយ​ក្រុម​អ្នកបើកបរ​រថយន្ត​នឹង​ឈ្មួញ​រក​សុីដឹ​ក​ទំនិញ​តូច​ធំ​ក៍សូម​សំណូមពរ​ទៅ​ដល់ ឯកឧត្តម ប៉េង ពោធិ៍​នា រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង លោក សេង ឈួន រដ្ឋលេខាធិការ​ក្រសួង សាធារណការ​និង​ជា​ប្រធាន គណៈកម្មការ សម្របសម្រួល ជញ្ជីង​ថ្លឹង​រថយន្ត​ចល័ត​ទូទាំងប្រទេស រួម​និង​ឯកឧត្តម គួច ចំរើន​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល មិន​គូរ​បណ្ដែតបណ្ដោយ​ឲ្យ​លោក ជូរ ឈុន​ឡេង​ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត ផ្លូវជាតិ​លេខ​21​នេះ និង​បក្សពួក​មន្ត្រី​ជញ្ជីង​នៅ​ចំណុច​សង្កាត់​ព្រែកស្តី ក្រុង​សំពៅ​ពូន​នេះ​ប្រែក្លាយ​ជា​ជញ្ជីង​ថ្លឹង​លុយ តាមរបៀប​ជិះសេះ​លែង​ដៃ តទៅទៀត​បាន​ឡើយ​ជាពិសេស​លោក ឱម យុិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ធ្លាប់​ប្តេជ្ញា​លុប​បំបាត់​អំពើពុករលួយ​នូវតាម​ដងផ្លូវ មេត្តា​ចាត់​មន្ត្រី​ក្រោម​ឱវាទ​ចុះ​សិក្សា​ស្រាវជ្រាវ​លោក ជូរ ឈុន​ឡេង​ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​21​សង្កាត់​ព្រែក​ស្ដី ក្រុង​សំពៅ​ពូន ខេត្ត​កណ្ដាល ប្រែក្លាយ​ទៅ​ជា​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​លុយ​ទាំង​យប់​ទាំង​ថ្ងៃ​។​

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ptv)

វីដែអូ