មួយរយៈចុងក្រោយនេះ ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៥ ប្រមូលលុយយ៉ាងត្រជាក់ចិត្តក្នុងភូមិស្ពានក្រឡ ឃុំបន្ទាយនាង ស្រុកអង្គរបុរី ខេត្តបន្ទាយមានជ័យ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃ.!
បន្ទាយមានជ័យ៖ ភាពមិនប្រក្រតីពុករលួយរបស់ក្រុមមន្ត្រីស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តប្រែក្លាយជាប្រធានបទមួយសម្រាប់ក្រុមឈ្មួួញនិងអាជីវកររកស៊ីដឹនជញ្ជូនទំនិញនិងកសិផលផ្សេងៗឆ្លងកាត់ ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៥ភូមិស្ពានក្រឡ ឃុំបន្ទាយនាងស្រុកអង្គរបុរី ខេត្តបន្ទាយមានជ័យ។ប្រភពពីក្រុមអាជីវករដឹកជញ្ជូនទំនិញឆ្លងកាត់ស្ថានីយជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៥ ភូមិស្ពានក្រឡឃុំបន្ទាយនាងស្រុកអង្គរបុរីខេត្តបន្ទាយមាន ជ័យ បានឲ្យដឹងថា ទោះបីពួកគាត់ដឹកជញ្ជូនទំនិញផ្ទុកមិនលើសទម្ងន់ក៏ត្រូវបង់លុយតាមការកំណត់របស់ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តចំណុច នោះមិនរំលងបានឡើយ។
រីឯរថយន្តធំៗ សណ្ដោងកន្ទុយវែងៗ សណ្ដោងរ៉ឺម៉កផ្ទុកលើសទម្ងន់ អាចបើកបរឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៥ ភូមិស្ពានក្រឡ ឃុំបន្ទាយនាងស្រុកអង្គរបុរីខេត្តបន្ទាយមានជ័យ យ៉ាងស្រួលៗឲ្យតែម្ចាស់រថយន្តទាំងនោះបង់លុយតាមការកំណត់ជាការស្រេច។ បញ្ហានេះគឺជារឿងដែល លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូននិងលោក សេង ឈួន រដ្ឋលេខាធិការក្រសួងសាធារណការនិងជាប្រធានគណៈកម្មការសម្របសម្រួលជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេស មិនគួរមើលរំលងតទៅទៀតនោះទេ។
តាមការបង្ហើបពីមន្ត្រីនៅក្នុងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យបានឲ្យដឹងថា ដោយសារតែមានការបើកដៃពីសំណាក់លោក ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យទើបលោកប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៥ភូមិស្ពានកនរឡ ឃុំបន្ទាយនាង ស្រុកអង្គរបុរី មិនញញើតក្នុងការ ប្រព្រឹត្តអំពើពុករលួយ។ ប្រសិនបើគ្មានការបើកដៃពីសំណាក់លោកប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបន្ទាយមានជ័យទេនោះ គឺលោក ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តខាងលើប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃតាមអំពើចិត្តរបស់ខ្លួនឡើយ។
លើសនេះទៅទៀតការដែលលោកប្រធានជញ្ជីងអាចរក្សាតំណែងជាប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបន្ទាយមានជ័យបានយូរហើយមិនញញើតក្នុងការប្រព្រឹត្តអំពើពុករលួយគឺដោយសារអាងមានខ្នងបង្អែករឹងមាំ។ ក្រុមឈ្មួញ និងអាជីវករដឹកជញ្ជូនទំនិញឆ្លងកាត់ស្ថានីយជញ្ជីងថ្លឹងរថយន្ត ផ្លូវជាតិលេខ៥ភូមិស្ពានក្រឡ បានឲ្យដឹងថា លោក ប្រធានជញ្ជីងផ្លូវជាតិលេខ 5 តែងតែប្រើឈ្មោះ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ ដើម្បីការពារទង្វើរបស់ខ្លួនយ៉ាងរលូន។
ទន្ទឹមនឹងនេះគឺលោក ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ តែងរក្សាភាព ស្ងៀមស្ងាត់ ទុកឲ្យប្រធានជញ្ជីងផ្លូវជាតិលេខ ៥ភូមិស្ពានក្រឡឃុំបន្ទាយនាង ស្រុកមង្គរបុរីនិងក្រុមមន្ត្រីប្រចាំស្ថានីយជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៥ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយយ៉ាងពេញទំហឹង។ ហេតុដូច្នេះសូមលោក ឱម យុិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយធ្លាប់ប្តេជ្ញាលុបបំបាត់អំពើពុករលួយនូវតាមដងផ្លូវគួរចាត់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវ ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តនិងបក្សពួកខាងលើប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃ ប្រព្រឹត្តអំពើពុករលួយ ៕