ថ្ងៃពុធ ទី០៨ ខែមេសា ឆ្នាំ២០៥០
លោក ខុម កង អគ្គនាយកទូរទស្សន៍PTVអនឡាញ គេហទំព័រ PTV 088 94 111 16 / 015 50 90 03
អំពើពុករលួយ របស់លោក ខ​ណ្ណា​រ៉ា អេ លី​ត មេ​គយ​ចល័ត​តំបន់ ៦ ទើប​ឡើងកាន់តំណែង​ថ្មី ពង្រាយ​មន្ត្រី​គយ​ជំនិតៗ និង​ជន​ស៊ីវិល​អង្គុយចាំ​រាប់​ក្បាល​ឡាន​គាប​យក​លុយ​ពី​អាជីវករ ដឹក​ទំនិញ​គេច​ពន្ធ​បង់ពន្ធ​មិន​គ្រប់ តាម​ការកំណត់ ដើម្បី​ស្រង់ដើម​
Sat,04 April 2026 (Time 04:56 PM)
ដោយ ៖ PTV Online ដោយ ខុម កង / ទូរស័ព្ទទំនាក់ទំនង ៖ ០១៥ ៥០៩០០៣ (ចំនួនអ្នកអាន: 11នាក់)

ត្បូងឃ្មុំ ៖ ប្រភព​ពី​អាជីវករ​និង​ឈ្មួញ​តូច ធំ ដឹក​បន្លែ​ផ្លែឈើ​និង​ទំនិញ បានឲ្យដឹងថា លោក​ខ​ណ្ណា​រ៉ា អេ លី​ត មេ​គយ​ចល័ត​តំបន់​៦​កាន់តំណែង​ថ្មី​ជំនួស លោក ព្រាប គា​រ៉ាត់ ហៅ​សិទ្ធ អតីត​មេ​គយ​ចល័ត​តំបន់​៦​ត្រូវបាន​ផ្លាស់ប្តូរ ឲ្យ​លោក ខ​ណ្ណា​រ៉ា អេ លី​ត មេ​គយ​ចល័ត​តំបន់​៦ បង្ការ​និង​បង្ក្រាប​បទល្មើស​រត់ពន្ធ​ឆ្លងដែន​ខុសច្បាប់​ពង្រាយ​មន្ត្រី គយ​និង​ជន​ស៊ីវិល​ចាំ​ប្រដេញ​កាក់​ស្ទាក់ចាប់ ឡាន​អាជីវករ​រកស៊ី​ដឹក​បន្លែ​ផ្លែឈើ ទំនិញគេចពន្ធ​ទំនិញ​បង់ពន្ធ​មិន​គ្រប់​និង​ទំនិញ​ខុសច្បាប់​តាម​អំពើ​ចិត្ត ដើម្បី​ស្រង់ដើម មិន​ខ្វល់​ពី​ការរិគន់​អ្វី​ទាំងអស់ ។​

​អាជីវករ​ក៍​ដូចជា​ឈ្មួញ​តូច ធំ បាន​បន្ត​ឲ្យដឹង​ទៀតថា លោក​អេ លី​ត មេ​គយ​តំបន់​៦ ពង្រាយ​មន្ត្រី​គយ​និង​ជន​ស៊ីវិល ជាច្រើន​កន្លែង​នៅ​តាម​បណ្ដា​ខេត្ត​នានា នៅក្នុង​តំបន់ ៦ ដូច​ជា​ចំណុច​ភូមិ​ហួច ឃុំ​ក្រែក ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ដាក់​ក្បាល​ឡាន​ចេញមកក្រៅ​ចាំ​ដេញ​កាក់​ស្ទាក់ ឡាន​ដឹក​ទំនិញ​ណា ដែល​បើក​ហួស​មិន​ព្រម​ចូល​បង់លុយ ហើយ​ត្រូវ​ពិន័យ​មួយ​គុណ​ធ្វេដ​ង ជា​ការព្រមាន​តាម​កំណត់​។​

​ក្រុមអាជីវករ​បាន​បន្ត​អោយដឹង​ទៀត​ថា​កាលពី​កន្លង​ទៅ​ទំនិញ​ក្នុង​១ រថយន្ត​សាំ​យ៉ុង​ត្រូវ​បង់​អោយ​ក្រុម​គយ​នៅ​ចំណុច​ឃុំ​ក្រែក ស្រុក​ពញាក្រែក​ចំនួន ៨០ មុឺន​ទៅ ១ លាន​រៀល​ជា​កំហិត ពួក​ឈ្មួញ​ដឹកជញ្ជូន​បន្លែ​ផ្លែឈើ គ្រប់មុខ និង​ទំនិញ​ផ្សេងៗ​ជាច្រើន​ប្រភេទ ទើប​បាន​ដល់​គោលដៅ​។​

​ប៉ុន្តែ​ក្រុម​គយ និង​ជន​ស៊ីវិល​អង្គុយ​រាប់​ក្បាល​ឡាន​ ​នៅ​ចំណុច​ឃុំ​ក្រែក ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ​ ​តម្រូវ​អោយ​ពួក​ឈ្មួញ​បង់លុយ​តាម​ការកំណត់ ​ដោយ​គ្មាន​ក្រដាស់​ស្នាម​ឬ​វិក្ក​យ​ប័ត្រ​ពន្ធ​រដ្ឋ​នោះទេ ​ចុះ​ហេតុអ្វី​បានជា​មាន ក្រុម​មន្ត្រី​គយ​ចល័ត​នៅ​មិន​ឆ្ងាយ ពី​គយ​ព្រំដែន​មួយ​កន្លែង​ទៀត ដែល​ចាំ​យកលុយ ពី​ពួកគាត់​បន្ថែមទៀត​ដាក់​ហោប៉ៅ ចែក​គ្នា​ធ្វើ​មាន​ធ្វើ​បាន យ៉ាង​សុខ​ស្រួល​បំផុត​។​

​គួរ​បញ្ចាក់​ថា នៅក្នុង​ការគ្រប់គ្រង​លោក អេ លី​ត មេ​គយ​តំបន់​៦ នេះ​មាន​ការ​ដឹកទំនិញ​បន្លែ​ផ្លែឈើ
​ឥ​វ៉ាន់​ចាប់ហួយ​និង​ឥ​វ៉ាន់​គ្រប់​ប្រភេទ​ចេញពី​ប្រទេស​វៀតណាម​ជាច្រើន​ច្រក នៅ​ខេត្ត​ត្បូងឃ្មុំ មាន​ច្រក​ដូន​រ័ត្ន ច្រក​ទ្វេភាគី​ដូង​៧​ដើម ច្រក​ស្អំ ច្រក​អន្តរជាតិ​ព្រំដែន​ត្រពាំង​ផ្លុង ហៅ​ស្ពានដែក​ច្រក​បឹង​ជ្រោង​និង​ច្រក​ចាន់​មូល ច្រករបៀង​ផ្សេងៗ​ទៀត​ដែល​ជា​ប្រភព​ចំណូល​របស់ លោក អេ លី​ត និង​បក្សពួក​របស់​ខ្លួន​ប្រមូល​លុយ​ដាក់​ហោប៉ៅ ទេីប​មក​កាន់​តំណែង​ថ្មីៗ មិន​ខ្វល់​អ្វី​ទាំងអស់​។​

​ប្រភព​ពី​អាជីវករ​ដដែល​បាន​បន្ថែម​អោយ ដឹង​ទៀត​ថា រាល់​ការដឹកជញ្ជូន​ទំនិញ​តាម​ផ្លូវជាតិ​លេខ​៧ ទៅ​តាម​បណ្តា​ខេត្ត​ផ្សេងៗ​ឆ្ពោះទៅ​កាន់​រាជធានី​ភ្នំពេញ​ពួកគាត់​តែង​ព្រួយបារម្ភ​ខ្លាំង​ណាស់​ពី​ការដេញ​គាប​ជំរិត​ទា លុយ​របស់​ក្រុមមន្ត្រី​គយ​និង​ជន​ស៊ីវិល​ក្រោម​ការគ្រប់គ្រង​របស់​លោក អេ លី​ត មេ​គយ​ចល័ត​តំបន់​៦​និង​បក្ខពួក ត្រូវបាន​គេ​សង្ស័យថា ប្រាក់​ផាកពិន័យ​ទាំង​នោះ​ប្រហែល​ចូល​រដ្ឋ​តិចជាង​ចូល​ហោប៉ៅ ព្រោះ ថា​រាល់​ការផាកពិន័យ​ទាំងនោះ​គេ​មិន ដែល​ឃើញ​លោក​គយ​ចេញ​វិក័យប័ត្រ​ពន្ធ​រដ្ឋ​ឬ​កន្ទុយ​ប័ណ្ណ​ផាក​ពិន័យ​ឲ្យ​ពួកគាត់​នោះ​ឡើយ​។​

​ប្រជាពលរដ្ឋ ក៍​ដូចជា​អាជីវករ​ចំណុច​ឃុំ​ក្រែក ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ បានបញ្ជាក់​ថា កន្លែង​ស្នាក់ការ​ក្រុម​គយ​ចល័ត​តំបន់​៦ បើ​អ្នក​មិន​ធ្លាប់​រកស៊ី​ទេ
​គឺ​មើល​មិនដឹង​ថា​កន្លែង​នោះ​ជា​អ្វី ព្រោះ​គ្មាន​ស្លាក​សញ្ញា សំគាល់​នោះទេ​? មានតែ​ឡាន​ក្រុម​មន្ត្រី​គយ​និង​ជន​ស៊ីវិល ធម្មតា​ដាក់​អំពូល​ភ្លើង​២​គ្រាប់ ដើម្បី​បំភ្លឺ​នៅពេល​យប់​តែ​ប៉ុណ្ណោះ​។​

​ប្រភព​បន្តថា មេ​គយ​ចល័ត​តំបន់​៦ ពង្រាយ​មន្ត្រី​គយ​និង​ជន​ស៊ីវិល​ចាំ​ប្រដេញ​ចាប់​ស្ទាក់​គាប​យក​លុយ​ពី​រថយន្ត ដឹក​ទំនិញ​គេច​ពន្ធ​ទំនិញ​បង់ពន្ធ​មិន​គ្រប់ ទំនិញ​ខុសច្បាប់​ចេញពី​ប្រទេស​វៀតណាម​ចូលមក​ប្រទេស​កម្ពុជា ហើយ​ឃុបឃិត​បើក ដៃ​ឲ្យ​ឈ្មួញ​ធំៗ​ដឹកជញ្ជូន​ទំនិញ​ជា​ថ្នូរ នឹង ផលប្រយោជន៍​ផ្ទាល់ខ្លួន​និង​បក្ខពួក​ខ្លួន គយ​ប្រចាំ​នៅ​ចំណុច​ឃុំ​ក្រែក ស្រុក​ពញាក្រែក កំពុង​សាង​ភាពល្បីល្បាញ​យ៉ាងខ្លាំង​ក្នុងការ ប្រព្រឹត្ត​របៀប​អំពើពុករលួយ ដែល​ជាហេតុ​នាំឲ្យ​បាត់បង់​នូវ​ចំណូល​ថវិការដ្ឋ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង ១ ឆ្នាំៗ​។​

​ប្រភព​ពី​អាជីវករ​ដដែល​បាន​បង្ហើប​ឲ្យដឹងថា លោក ​អេ លី​ត មេ​គយ​ចល័ត​តំបន់​៦ កំពុង​សប្បាយចិត្ត​ប្រមូល​លុយ​ពី​រថយន្ត​ដឹក​ទំនិញ​ទាំង​ស្របច្បាប់​​ទាំង​មិន​ស្របច្បាប់​គ្រប់​ប្រភេទ ចេញពីរ​វៀតណាម​រាប់សិប គ្រឿង​ក្នុង​មួយ​ថ្ងៃៗ ចូល​ហោប៉ៅ​មន្ត្រី​គយ ចែក​គ្នា​ធ្វើ​មាន​ធ្វើ​បាន​យ៉ាង​សុខ​ស្រួល​ផ្ទាល់ខ្លួន​​រាល់​ការចាប់​រថយន្ត​ដឹក​ទំនិញ​ផ្សេងៗ គយ​ផាកពិន័យ​មិន​បាន​បង់ពន្ធ​ចូល​ថវិការ រដ្ឋ​ឡើយ ពោល​គឺ​តែងតែ​សម្រួល​យក​លុយ​ច្រើនៗ រួច​ដោះ​លែង​ឲ្យ​រួច​ទៅវិញ ។​

​ឈ្មួ ញ​តូច ធំ ក៍​ដូចជា​អាជីវករ​ក្នុង​ស្រុក អំពាវនាវ​ដល់​លោក អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ព្រមទាំង លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន គយ​និង​រដ្ឋាករ​កម្ពុជា ជាពិសេស​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ គួរ​ដាក់​មន្ត្រីក្រោមឱវាទ​ចុះ​ស្រាវជ្រាវ​ភាពមិនប្រក្រតី​ប្រព្រឹត្ត​របៀប​ពុករលួយ របស់លោក អេ លី​ត មេ​គយ​ចល័ត​ដុះ​ស្លែ​ប្រចាំ​តំបន់​៦ និង​បក្ខពួក​ផង​ទា​ន ៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ptv)

វីដែអូ