លោក មូង ដារ៉ា បើកដៃឲ្យរថយន្តធំៗនិងរថយន្តក្រុងបង្កប់ទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ក្នុងរថយន្ត១ គ្រឿងៗត្រូវបង់លុយ រាប់ពាន់ដុល្លារក្នុង១ខែៗជាថ្នូរបើកភ្លើងខៀវ មិនអោយមន្ត្រីគយត្រួតពិនិត្យនិងមិនផាក់ពិន័យ.!
ខេត្តព្រៃវែង ÷ មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ដែលមានស្នាក់ការផ្លូវជាតិលេខ១ ស្ថិតនៅភូមិព្រៃខ្លា ឃុំកំពង់សឹង្ហ ស្រុកព្រះស្ដេច ខេត្តព្រៃវែង កាន់តំណែងដុះស្លែ ដាក់ពង្រាយកូនចៅនិងជនស៊ីវិលគ្រប់ច្រកល្ហកតាមខ្សែរក្រវ៉ាត់ព្រំដែននិងតាមដងផ្លូវជាតិនានាក្នុងភូមិសាស្ត្រខេត្តព្រៃវែង គាបយកលុយអាជីវករនិងឈ្មួញតូចតាចដឹកបន្លែផ្លែឈើកំប៉ិចកំប៉ុកដើម្បីស្រង់ដើមហើយឃុបឃិតគ្នាជាមួយមេឈ្មួញធំៗ ជាថ្នូរអនុញ្ញាតអោយនាំចូលទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់បង្កប់តាមរថយន្តក្រុងដឹកអ្នកដំណើរនិងរថយន្តដឹកទំនិញធំៗមួយចំនួនទៀតដឹកចេញពីប្រទេសវៀតណាម ចូលមកប្រទេសខ្មែរឆ្ពោះទៅកាន់រាជធានីភ្នំពេញ។
ប្រភពបានបន្តថា លោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ត្រូវបានអាជីវកររកស៊ីដឹកទំនិញនិងពលរដ្ឋរស់នៅខេត្តព្រៃវែងរិះគន់ថាកំពុងត្រូវប៉ាន់ប្រមូលលុយដាក់ខែពីរថយន្តធំៗនិងរថយន្តក្រុងលួចបង្កប់ទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ដោយក្នុងរថយន្ត១ គ្រឿងៗត្រូវបង់លុយ រាប់ពាន់ដុល្លារក្នុង១ខែៗជាថ្នូរបើកភ្លើងខៀវ មិនអោយមន្ត្រីគយរបស់ខ្លួនត្រួតពិនិត្យនិងមិនផាក់ពិន័យបង់ពន្ធចូលរដ្ឋជាដើម។
ប្រភពខ្លះទៀតបានអោយដឹងថាសូម្បីអាជីវករលក់ម៉ូតូអត់ពន្ធនៅតាមទីតាំងមួយចំនួននៅទីប្រជុំជនផ្សារអ្នកលឿងស្រុកពាមជរ៍ក៍ តម្រូវអោយពួក គេបង់លុយដាក់ខែជូនមន្ត្រី គយខ្លួនដឹកនាំដោយលោកមេ ដោយក្នុង១ ខែៗត្រូវបង់លុយចាប់ពី៤០០ ដុល្លារទៅ ៦០០ ដុល្លារសម្រាប់ហាងឬទីតាំងលក់ម៉ូតូអត់ពន្ធ ១ កន្លែង។
ប្រភពបានអោយដឹងទៀតថា លោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករ ខេត្តព្រៃវែង ត្រូវបានមហាជនលាត ត្រដាងភាពមិនប្រក្រតីពុករលួយរបស់ខ្លួនច្រើនបែបច្រើនយ៉ាងក៏ថ្នាក់ដឹកនាំ អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ធ្វើមិនដឹងមិនឮអ្វីទាំង អស់ ។ ដូចនេះទើបលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែងហ៊ានបណ្ដោយអោយមេៗ គយនៅតាមច្រកខ្សែរបន្ទាត់ព្រំដែនក្នុងខេត្តព្រៃវែង ប្រព្រឹត្តរបៀបអំពើពុករលួយយ៉ាងពេញបន្ទុកបើកដៃអោយឈ្មួញធំៗនាំចូលទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ដោយរលូន មិនទប់ស្កាត់!ហើយគ្មានញញើតនឹងអង្គភាពប្រឆាំងអំពើពុករលួយឡើយ។
ក្រុមឈ្មួញនិងអាជីវករសូមអំពាវនាវដល់ថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធជាពិសេសលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយមេត្តាជួយដាក់មន្ត្រីជំនាញចុះសិក្សាស្រាវជ្រាវ នូវភាពមិនប្រក្រតីប្រព្រឹត្តរបៀបអំពើពុករលួយរបស់លោក មួង ដារ៉ា មេសាខាគយនិងរដ្ឋាករខេត្តព្រៃ វែងនិងបក្សពួកបន្ទាន់ផង។
ប្រភពពីក្រុមអាជីវករនិងឈ្មួញបានបន្ថែមទៀតថា រាល់ការដឹកជញ្ជូនទំនិញឆ្លងកាត់ស្នាក់ការសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ផ្លូវជាតិលេខ ១ ស្ថិតនៅភូមិព្រៃខ្លា ឃុំកំពង់សឹង្ហ ស្រុកព្រះស្ដេច ខេត្តព្រៃវែង បើទោះបីទំនិញពួកគាត់បានបង់ពន្ធគយ នៅតាមច្រករួចរាល់ហើយនោះក៍ដោយក៏លោកមេគយនៅចំណុចខាងលើតម្រូវអោយឈប់ឡានចូល បង់លុយអោយក្រុមមន្ត្រីគយឬក្រុមជនស៊ីវិល យាមតូបខាងមុខអោយបង់លុយចំនួន ២០០,០០០ ម៉ឺនរៀល ទៅ៣០០ ,០០០ម៉ឺនរៀល . រ៉ឺម៉កម៉ូតូ ១ គ្រឿងដឹកបន្លែផ្លែឈើត្រូវក្រុមលោកមេគយនិងក្រុមជនស៊ីវិលយាមខាងមុខនោះអោយបង់លុយចាប់ពី៨ ម៉ឺន~ ១០ម៉ឺនរៀល ក្នុងមួយជើងៗសម្រាប់រថយន្ត សាំយ៉ុងដឹកបន្លែផ្លែឈើវិញគឺត្រូវបង់ លុយចាប់ពី២០ ម៉ឺន~៣០ម៉ឺនរៀល រីឯរថយន្តប្រាំតោនកែបង់ចាប់ពី ៦០ម៉ឺន រៀល~៧០ម៉ឺនរៀលក្នុងមួយគ្រឿងៗជាកំហិតតាមការកំណត់របស់លោកមេសាខាគយមិនអាចតវ៉ាបាន។ការបង់លុយទាំងនោះដោយគ្មានក្រដាស់ស្នាមឬវិកយ័បត្របង់ពន្ធរដ្ឋអ្វីទាំងអស់។
ប្រភពស្និទ្ធនឹងលោក មួង ដារ៉ាបានបង្ហើបអោយដឹងថា លោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ហើយរិះរកប្រើគ្រប់វិធីសាស្ត្រ មិនបានចាត់វិធានការទប់ស្កាត់និងបង្ក្រាបអំពើពុករលួយរបស់មេៗការិយាល័យគយនៅតាមច្រកព្រំដែនក្នុងខេត្តព្រៃវែងនោះទេ។
ដូច្នេះប្រធានការិយាល័យគយនីមួយៗនៅច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យក៏ដូចជាប្រធានការិយាល័យគយនៅច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី ដែលល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយច្រើន បែបច្រើនយ៉ាង រួមនិងប្រធានការិយាល័យគយនៅច្រកទ្វារព្រំដែនអន្តរជាតិកោះរការ ល្បីល្បាញកាន់តែខ្លាំងខាងប្រព្រឹត្តអំពើពុករលួយជិះសេះលែងដៃផងដែរ។
ប្រភពពីមន្ត្រីសមត្ថកិច្ចផ្សេងនៅច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ ស្រុកកំចាយមារ ខេត្តព្រៃវែង បានបន្ថែមទៀតថា លោកប្រធានការិយាល័យគយច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ បើកដៃអោយឈ្មួញទាំងតូចទាំងធំនាំចូលទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីវៀតណាមចូលមកខ្មែរយ៉ាងពេញបន្ទុកដោយសេរីផងដែរ។ រីឯប្រធានការិយាល័យ គយច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី ស្រុកព្រះស្ដេច ខេត្តព្រៃវែង ក៏មិនចាញ់គ្នាប៉ុន្មាននោះដែរនោះទេ!បើកដៃអោយឈ្មួញនាំចេញទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ចូលមកខ្មែរយ៉ាងគំហុក។ ដោយឡែកកាលពីកន្លងទៅលេចធ្លាយនូវភាពមិនប្រក្រតីប្រព្រឹត្តអំពើពុករលួយរបស់ក្រុម គយច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី ទារលុយពីរថយន្តដឹកស្វាយចូលទៅប្រទេស វៀតណាម ក្នុងមួយជើងៗចាប់ពី ៦៥ ម៉ឺន រៀលទៅ១ លានរៀល ពួកគាត់បានបង្ហើបថា ការបង់លុយរបស់គាត់មិនទទួលបានបង្កាន់ ដៃបង់ប្រាក់ ឬវិក័យបត្របង់ប្រាក់ពន្ធរដ្ឋអ្វីនោះឡើយ។
ដូច្នេះហើយសូមលោក អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងលោក គុណ ញឹម អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ជាពិសេស លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ធ្លាប់ ប្តេជ្ញាលុបបំបាត់អំពើពុករលួយនូវតាមដងផ្លូវ គួរចាត់វិធានការទប់ស្កាត់អំពើពុក រលួយ ក្រុមមន្ត្រីគយតាមដងផ្លូវនិងនៅតាមច្រកនីមួយ ៗដាក់ការស្រាវជ្រាវអោយស៊ីជម្រៅមេៗការិយាល័យគយច្រកម៉ឺនជ័យ មេការិយាល័យគយច្រកបន្ទាយចក្រី. មេការិយាល័យគយច្រក កោះរការ និងច្រករបៀងផ្សេងៗទៀតក្រោមការគ្រប់គ្រងរបស់លោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង បើកដៃពង្រាយមន្ត្រីគយនិងជន ស៊ីវិលរបស់ខ្លួនប្រមូលលុយតាម របៀបអំពើពុករលួយ ៕