ថ្ងៃពុធ ទី១១ ខែកុម្ភៈ ឆ្នាំ២០៥០
លោក ខុម កង អគ្គនាយកទូរទស្សន៍PTVអនឡាញ គេហទំព័រ PTV 088 94 111 16 / 015 50 90 03
លោក ឆេង សារិន​មេ​គយ​ច្រកទ្វារ​ព្រំដែន​តំបន់​ដូង​ឲ្យ​នាំ​យក​ចូល​នៅ​ទំនិញ​គ្រប់មុខ បង់ពន្ធ មិន​គ្រប់​ចំនួន​..!.​នាំគ្នា​ប្រព្រឹត្ត​អំពើ​ពុករលួយ​តាម​អំពើ​ចិត្ត​មិន​ញញើត​អង្គភាព​ប្រឆាំង​អំពើពុករលួយ​សោះ​..!!
Tue,10 February 2026 (Time 11:53 AM)
ដោយ ៖ PTV Online ដោយ ខុម កង / ទូរស័ព្ទទំនាក់ទំនង ៖ ០១៥ ៥០៩០០៣ (ចំនួនអ្នកអាន: 50នាក់)

បើ​តាម​ប្រភព​ដែល​ស្និទ្ធ​នឹង​លោក ឆេង សារិន ប្រធានការិយាល័យ​គយ​ច្រកទ្វារ​តំបន់​ព្រំដែន​ដូង ស្រុក​រមាស​ហែក បាន​ខ្សឹម​ឲ្យដឹងថា ការដែល​លោក ឆេង សារិន ហ៊ាន​ធ្វើ​អ្វី​តាមតែ​អំពើ​ចិត្ត​នេះ គឺ​ដោយសារ​មាន​ការបើក​ដៃ​ពី​សំណាក់ មេ​គយ​ធំៗ ខាងលើ ដែល​ល្បីល្បាញ​ខាង​អំពើពុករលួយ​ផងដែរ​។

​បើ​គ្មាន​ការបើក​ដៃ​ពី​មេ​គយ​ពុករលួយ​ធំៗ ខាងលើ នេះ​ទេ​ គឺ​លោក ឆេង សារិន ប្រធានការិយាល័យ​គយ​ច្រកទ្វារព្រំដែន​តំបន់​ដូង មិន​ហ៊ាន​បើកដៃ​ឲ្យ​ឈ្មួញ​វៀតណាម នាំចូល​ទំនិញ​តាម​ច្រក​នេះ​យ៉ាង​ពេញបន្ទុក​ឡើយ ទល់​តែ​មាន​ការ​បើកដៃ​ពី​ពួក​មេ​គយ​ធំៗ នេះ​ផង​ដែរ​ទើប​អ្វីៗ អាច​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​..​។​ ​សង្ឃឹមថា លោក គុណ ញឹម អគ្គនាយក​គយ និង​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ត្រូវ​ធ្វើ​ការស្រាវជ្រាវ ពិនិត្យ​ឡើងវិញ​ជា​បន្ទាន់ ព្រោះ​លោក មេ​គយ​ធំៗ ខាងលើ កំពុង​បណ្តោយ​ឲ្យ​លោក ឆេង សារិន មេ​គយ​ច្រកទ្វារព្រំដែន​តំបន់​ដូង ធ្វើ​អ្វីៗ​តាមតែ​អំពើ​ចិត្ត ។​

​ប្រភព​ពី​មន្ត្រី​នៅ​ច្រកទ្វារ​ព្រំដែន​តំបន់​ដូង ស្រុក​រមាស​ហែក ខេត្ត​ស្វាយរៀង បានឲ្យដឹងថា បច្ចុប្បន្ន​នេះ​ក្រុម​ឈ្មួញ វៀតណាម​សម្រុក​នាំ​ទំនិញ​ជាច្រើន​ប្រភេទ​ចូល​ទឹកដី​ក​ម្ពជា​តាម​ច្រកទ្វារ​ព្រំដែន​តំបន់​ដូង យ៉ាង​ពេញបន្ទុក​ដោយ​មាន​ការបើក​ដៃ​ពី​មន្ត្រី​គយ នាយ​ប៉ុស្តិ៍​នគរបាល​ប្រចាំ​ច្រក​នេះ​ ។ ​ចំណែក​ក្រុម​ឈ្មួញ​ក​ម្ពជា​ឬ​ប្រជាពលរដ្ឋ​ខ្មែរ​មិន​ត្រូវ​បានអនុញ្ញា​ត​ឲ្យ​នាំ​ទំនិញ​និង​កសិផល​ផ្សេងៗ​ចូល​ទៅ​ស្រុក​យួន​នោះទេ​.! ដោយ​ភាគី​យួន មានការ​រឹតបន្តឹង​យ៉ាងខ្លាំង​ខុសពី​ភាគី​ក​ម្ពជា​ដែល​តែងតែ​បើកបា​រ៉ា​ស់​ឲ្យ​មេ​ឈ្មួញ​យួន​ដឹកទំនិញ​បាន​យ៉ាង​រលូន​..

លោក ឆេង សារិន ប្រធានការិយាល័យ​គយ​ប្រចាំ​ច្រកព្រំដែន​តំបន់​ដូង ប្រចាំ​ច្រក​នេះ ប្រមូល​លុយ​បាន​យ៉ាងច្រើន​ពី​ក្រុម​ឈ្មួញ វៀតណាម ដែល​ដឹក​ជញ្ជូន​ទំនិញ​ចូល​ទឹកដី​ក​ម្ពជា​យ៉ាងច្រើន បង់ពន្ធ​គយ​មិន​គ្រប់​ចំនួន​..! ហើយ​ជា​ទំនិញ​គេច​ពន្ធ និង​ទំនិញ​ក្លែងក្លាយ​ខុសច្បាប់​ថែម​ទៀត​..!!

​នៅ​តាម​ច្រក​មន្ត្រី​ទ្វារ​ព្រំដែន​តំបន់​ដូង បាន​ប្រាប់​ឲ្យដឹង​ទៀត​ថា ទំនិញ​ដែល​ឈ្មួញ​យួន​នាំចូល​ច្រក​នេះ មានដូចជា​ដែក​លួស​ក្រឡា​ភ្នែក​ក្រួច តុ ទូ កៅអី​ជ័រ ទុយោ​ទឹក គ្រឿង​សំណង់ ម៉ូទ័​រ ពូក សំបក​កង់​ម៉ូតូ និង​ទំនិញ​ជាច្រើន​ប្រភេទ​ទៀត​ដឹក​តាម​រថយន្ត​ឬ​រ៉ឺម៉ក​ម៉ូតូ​។

​ក្នុង​មួយ​ថ្ងៃៗ មេ​ឈ្មួញ​ដឹក​ទំនិញ​វៀតណាម នាំចូល​ទំនិញ​យ៉ាង​គគ្រឹកគគ្រេង​ហើយ​រថយន្ត​ដឹក​ទំនិញ​ធំៗ ភាគច្រើន​ផ្ទុក​លើស​ទម្ងន់​ដោយ​ធ្វើឲ្យ​ផ្លូវ​កៅស៊ូ​ដែល​ទើប​ស្ថាបនា​ថ្មី នៅ​ច្រក​ព្រំដែន​តំបន់​ដូង ទៀតផង​ហើយ​គ្មាន​ស្ថាប័ន​ណាមួយ​មក​ធ្វើការ​ត្រួតពិនិត្យ​ឲ្យបាន​ត្រឹមត្រូ​វ​នោះទេ​។​

​ទឹកដី​ក​ម្ពជា​មានម​ន្រី្ត​គយ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដាក់​ប៉ុស្តិ៍​ត្រួតពិនិត្យ​ច្រើន​កន្លែង​ចាំ​យក​លុយ​ពី​ឈ្មួញ​យួន​ដោយ​ក្រៅ​ពី​យក​ព័ន្ធ គឺកំណត់​យកលុយ​ថ្លៃ​បាយ​លើ​តុ​ក្រោម​តុ​ទៀតផង​.! ទើប​មេ​ឈ្មួញ​វៀតណាម អាច​នាំ​ទំនិញ​ឆ្លងដែន​មក​ទឹកដី​ក​ម្ពជា​បាន​យ៉ាង​រលូន​..! សារព័ត៏មាន​យើង​នៅ​រង់ចាំ​ការបំភ្លឺ​រៀងរា​ល់​ម៉ោង​ធ្វើការ​..!​

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ptv)

វីដែអូ