ទីតាំងបនល្បែងខ្នាតយក្សមានហ្គេមបាញ់ត្រីបៀរប៉ក់បៀរនាគភ្នាល់ចាក់បាល់ខុសច្បាប់មួយកន្លែងនៅក្នុងភូមិព្រៃទា១សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យកំពុងបើកលេងយ៉ាងគគ្រឹកគគ្រេង អនាធិបតេយ្យ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានពាក់ព័ន្ធខណ្ឌនៅក្នុងមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់មិនហ៊ានធ្វើការបង្ក្រាប !
រាជធានីភ្នំពេញ ៖ ពិតជាខ្សែធំខ្នងក្រាស់មែន ម្ចាស់ទីតាំងបនល្បែងខ្នាតយក្សហ្គេមបាញ់ត្រី៨ទូរ បៀរប៉ក់ ទូរបៀរប៉ក់ នៀរការ៉ាត់ ភ្នាល់ចាក់បាល់តាមប្រពន្ឋ័អនឡាញខុសច្បាប់មួយកន្លែង ស្ថិតនៅភូមិព្រៃទា១សង្កាត់ចោមចៅ៤ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ធ្វើសកម្មភាពបើកលេងយ៉ាងគគ្រឹកគគ្រេងអនាធិបតេយ្យ ប្រហែលមានខ្នងបង្អែកយ៉ាងរឹងមាំ ហើយមានឥទិ្ឋពលទៀតផង ទើបហ៊ានធ្វើអ្វីៗតាមអំពើចិត្ត។
បើតាមសេចក្ដីរាយការណ៍ពីបងប្អូនប្រជាពលរដ្ឋបានឲ្យដឹងថា:មានទីតាំងបនល្បែងខ្នាតយក្សហ្គេមបាញ់ត្រី៨ទូរបៀរនាគ៨ទូរ នៀរប៉ក់ បៀរការ៉ាត់ ភ្នាល់ចាក់បាល់និងល្បែងផ្សេងៗទៀតខុសច្បាប់មួយកន្លែងស្ថិតនៅភូមិ ព្រៃទា១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ កំពុងបើកដំណើរការលេងយ៉ាងគគ្រឹកគគ្រេងពេញបន្ទុក តែគេមិនដែលឃើញអាជ្ញាធរនិងសមត្ថកិច្ចពាក់ពន្ឋ័នៅក្នុងមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់មិនអនុវត្តទប់ស្កាត់និងបង្ក្រាបទាល់តែសោះ ។
មជ្ឍដ្ឋានខាងក្រៅ និងបងប្អូនប្រជាពលរដ្ឋរស់នៅក្បែរទីតាំងបនល្បែងស៊ីសងខ្នាត់យក្សខាងលើរងការរិះគ ន់ចំៗថា បើគ្មានការឃុបឃិតគ្នាជាប្រពន្ឋ័ ហើយមានខ្នងបង្អែករឹងមាំទេនោះ !
ម្ចាស់ទីតាំងបនល្បែងស៊ីសងនិងបក្សពួករបស់ខ្លួនក៏មិនអាចសាងភាពល្បីល្បាញខាងបើកល្បែងស៊ីសងហ្គេមបាញ់ត្រី ៨ ទូរ បៀរនាគ ៨ ទូរបៀរប៉ក់ នៀរការ៉ាត់ ភ្នាល់ចាក់បាល់ ល្បែងផ្សេងៗទៀតខុសច្បាប់ទ្រង់ទ្រាយធំនៅក្នុងទឹកដីភូមិព្រៃទា១ សង្កាត់ចោមចៅ៣ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញបានឡើយ ។
ប្រភពដដែលបានបន្ដទៀតថា: ក្ដីកង្វល់របស់បងប្អូនប្រជាពលរដ្ឋរស់នៅសព្វថ្ងៃនេះមា នៃការព្រួយបារម្ភនិងការភ័យខ្លាចជាខ្លាំងចំពោះសុខទុក្ខនិងសុវត្ថិភាពគ្រួសាររបស់ពួកគាត់ព្រោះថា:ទីណាមានបនល្បែងស៊ីសងទីនោះមិនយូរមិនឆាប់ទេកើតមាននូវអំពើចោរកម្ម និងបទល្មើសផ្សេងៗ ដូចជា:ចោរលួច ចោរឆក់ ចោរ ប្លន់និងអំពើហិង្សាក្នុងគ្រួសារជាក់ជាមិនខាន ។
អង្គភាពយើងខ្ញុំធ្វើការផ្សព្វផ្សាយនេះដើម្បីពាំនាំដំណឹងអំពីសកម្មភាពក៏ដូចព្រឹត្តិការណ៍ជំរាបជូនដល់ឯកឧត្តមនាយឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគបាលជាតិ និងជាស្នងការនគបាលរាជធានីភ្នំពេញ ជាពិសេសឯកឧត្តម ឃួង ស្រេង អភិបាលនៃគណ:អភិបាលរាជធានីភ្នំពេញ មេត្តាជួយចាត់មន្ដ្រីក្រោមឧិមបាទចាត់វិធានការទប់ស្កាត់និងបង្ក្រាប !
ទីតាំងបនល្បែងស៊ីសងហ្គេមបាញ់ត្រី៨ទូរ បៀរនាគ៨ទូរបៀរប៉ក់ បៀរការ៉ាត់ ភ្នាល់ចាក់បាល់និងល្បែងផ្សេងៗទៀតខុសច្បាប់មួយកន្លែងស្ថិតនៅក្នុងភូមិព្រៃទា១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញផងទៀន។ស្របតានគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពលក្ខណ: ៧ យ៉ាង ៖ 1/-ផ្ដល់សេវាសាធារណ:ជាពិសេសរដ្ឋបាល ប្រកបដោយគុណភាព តម្លាភាពនិងទទួលបានជំនឿទុកចិត្ត ។ 2/-គ្មានបទល្មើសចោរលួច ចោរឆក់ ចោរ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់និងបទល្មើសគ្រប់ប្រភេទ ។ 3/-មានសណ្ដាប់ធ្នាប់សាធារណ:ល្អជាពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍ ។ 4/-គ្មានអំពើអនាចារគ្មានការជួយដូរមនុស្សជាពិសេស ស្ដ្រីនិងកុមារគ្មានអំពើហិង្សារក្នុងគ្រួសារ និងគ្មានក្មេងទំនើង ។ 5/-ដោះស្រាយវិវាទនៅក្នុងមូលដ្ឋានក្រៅប្រពន្ឋ័តុលាការប្រកបដោយគុណភាពនិងប្រសិទ្ឋភាព ។ 6/-មានអនាម័យមានសោភណ្ឌ័ភាពល្អ និងបរិស្ថានល្អ ។ 7/-ឆ្លើយតបបានទានពេលវេលាចំពោះគ្រោះមហ្ដរាយនិងរាល់ជំងឺរាតត្បាតកាចសាហាវប្រកបដោយប្រសិទ្ឋភាព ៕