ថ្ងៃសុក្រ ទី០៩ ខែឧសភា ឆ្នាំ២០៥០
លោក ខុម កង អគ្គនាយកទូរទស្សន៍PTVអនឡាញ គេហទំព័រ PTV 088 94 111 16 / 015 50 90 03
អង្គភាព​ប្រឆាំង​អំពើពុករលួយ គួរ​ដាក់​មន្ត្រី​ជំនាញ​ក្រោម​ឱវាទ​ចុះ​សិក្សា​ស្រាវជ្រាវ​ភាពមិនប្រក្រតី​ប្រព្រឹត្ត​របៀប​ពុករលួយ​របស់លោក ឆ ណាក់ មេ​គយ​ច្រក​ជាំ សប្បាយ​មូល​លាភ​ស​ក្ការ​:​ពី​ក្រុម​ឈ្មួញ​ដឹក​ទំនិញ​គេច​ពន្ធ​ពី​ប្រទេស​ថៃ​ចូល​មក​ប្រទេស​ខ្មែរ​យ៉ាង​ពេញបន្ទុក ?
Thu,08 May 2025 (Time 09:59 PM)
ដោយ ៖ PTV Online ដោយ ខុម កង / ទូរស័ព្ទទំនាក់ទំនង ៖ ០១៥ ៥០៩០០៣ (ចំនួនអ្នកអាន: 49នាក់)

ខេត្ត​ឧត្តរមានជ័យ ៖ ជាំ​-​សា​ង៉ាំ​ជា​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​កម្ពុជា​-​ថៃ ស្ថិតក្នុង​ស្រុក​អន្លង់ វែង ខេត្ត​ឧត្តរមានជ័យ ត្រូវបាន​ប្រជាពលរដ្ឋ​រាយការណ៍​មក​ថា បច្ចុប្បន្ននេះ សកម្មភាព​ក្រុម​ឈ្មួញ​បាន​នឹង​កំពុង​ធ្វើ​ការដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ​គេចពន្ធ​ទំនិញ​បង់ពន្ធ​មិន​គ្រប់​និង​ទំនិញ​ខុស​ច្បាប់​តាម​រថយន្ត កែច្នៃ រាប់​សិប​គ្រឿង​ក្នុង​១​ថ្ងៃៗ យ៉ាង​គគ្រឹក គ​គ្រេង ។

​ជាក់ស្តែង​នៅ​ព្រឹក ថ្ងៃទី​០៧ ខែ​ឧសភា ឆ្នាំ​២០២៥ នេះ​ក្រុម​ការងារ​បាន​ចុះ​ទៅ​យក​ព័ត៌មាន​ដោយផ្ទាល់ ដល់​មាត់​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ជាំ គឺ​បាន សង្កេតឃើញថា ពិតជា​មាន ការដឹកជញ្ជូន​ទំនិញ​សព្វសារពើ តាមរ​យន្ត​ធំ​-​តូច កែច្នៃ ខុស​បច្ចេកទេស ដឹក​លើស​ទម្ងន់ ដឹក​សំពីងសំពោង​ដោយ​មិន​ខ្វល់​ពី​ការគ្រោះថ្នាក់​ចរាចរណ៍​អ្វី​ទេ ។

​ប្រភព​ពី​ម្ចាស់​រថយន្ត​កែច្នៃ បានអោយដឹងថា គាត់​ខំ​រក​សុ​ី​ដឹកជញ្ជូន​ទំនិញ ក្នុង​១​រថយន្ត ត្រូវ​ចំណាយលុយ​បង់​អោយ​សមត្ថកិច្ច​គយ នៅ​ច្រក​ជាំ អស់ ១ លាន​ប៉ែតសិប​មុឺន​រៀល ។ ហើយ​នៅ​ពេល​រថយន្ត​ចុះ​ទៅ​ដល់​ក្រោម​ត្រូវ​ចំណាយ​អស់​60​មុឺន​រៀល​ថែមទៀត​ក្នុង​នោះ​ត្រូវ​បង់លុយ​អោយ គយ​ចល័ត​ពីរ​កន្លែង ( ១​កន្លែង​២០​មុឺន​រៀល ) និង​ស្នាក់ការ​ប៉េអឹម​១០​មុឺន​រៀល រួម​ទាំង​ប៉ូលីស ១០​មុឺន​រៀល ទៀត ដោយ​ពុំ​មាន​ចេញ​វិក័យ​ប​ត្រ​អោយ​ម្ចាស់​ទំនិញ នោះទេ ។ ដូច្នេះ​បើ​ផ្អែក​តាម​ការអះអាង​ពី​ក្រុម​ឈ្មួញ ដឹកជញ្ជូន​ទំនិញ​តាម​រថយន្ត​កែច្នៃ ពី​ប្រទេស​ថៃ​ចូល​មក​ទឹកដី​កម្ពុជា តាម​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ជាំ ក្រោម​ការគ្រប់គ្រង​របស់ លោក ឆ ណាក់ មេ​គយ និង​រដ្ឋាករ ច្រកទ្វារ​អន្តរជាតិ​ជាំ និង​លោក រ៉ែ​ម ផល្លា​វី ប្រធាន​ទីស្នាក់ការ​ត្រួត​ពិនិត្យ​ច្រកទ្វារ​អន្តរជាតិ​ជាំ បាននិងកំពុង​ត្រូវប៉ាន់​ខ្លាំងណាស់ ក្នុង​ការប្រមូល​លាភ​សក្ការ​:​ទុក​ជា​ប្រយោជន៍​ផ្ទាល់ខ្លួន​ច្រើនជាង​ក្នុងតួនាទី ជា​អ្នកអនុវត្ត​ច្បាប់​ប្រមូល​ពន្ធគយ​ជូន​រដ្ឋ ។

​សូមបញ្ជាក់​ថា កន្លង​ទៅ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​ធ្លាប់​ផ្សព្វផ្សាយ​នូវ​ភាព​មិន​ប្រក្រតី​ប្រព្រឹត្តិ​អំពើ​ពុករលួយ របស់​មន្ត្រី​មាន​សម​កិច្ច​ពាក់ព័ន្ធ​គ្រប់​ស្ថាប័ន​ដែល​ឈរជើង នៅ​ច្រក​ទ្វារ​អន្តរជាតិ​ជាំ​នេះ ។ ប៉ុន្តែ​រហូត​មកដល់ពេលនេះ គឺ​ពុំ​មាន​អ្វី​ប្រែប្រួល​នោះទេ គឺ​នៅតែ​ដដែល ក្រុម​ឈ្មួញ​ដឹកជញ្ជូន ទំនិញ​តាម​រថយន្ត​កែច្នៃ សំ​ពីង សំពោង​ចេញពី​ប្រទេស​ថៃ ឆ្លងដែន ចូលមក​ប្រទេស​កម្ពុជា​តាម​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ជាំ ក្នុង​១​ថ្ងៃៗ​រាប់​សិប​គ្រឿង ដោយ​ពុំ​ឃើញ​មាន​សមត្ថកិច្ច​ជំនាញ​ណា​ចេញមុខ​ហាមឃាត់ ឬ​ចាប់​បង្ក្រាប​នោះទេ​? ហាក់ដូចជា​ត្រូវដង​ត្រូវផ្លែ​គ្នា អស់ហើយ ទេ​ដឹង​?​បាន​ជា​ក្រុម​ឈ្មួញ អាច​ធ្វើ​ចរាចរណ៍​បាន ដោយ​រលូន​បែបនេះ ? ។

​ទាក់ទិន​នឹង​ការលើកឡើង​របស់​ក្រុម​ឈ្មួញ​ដឹក ជញ្ជូន​ទំនិញ​ចោទប្រកាន់ថា គយ​បានកំណត់​អោយ​គាត់​បង់លុយ ក្នុង​១​ឡាន​កែច្នៃ ចំនួន ១​លាន​ប៉ែតសិប​មុឺន​រៀល ក្នុង​១​ជើងៗ​ដោយ​ពុំ​មាន​ចេញ​វិក័ យ​ប​ត្រ​ឬ​ក្រដាស់​ស្នាម​អ្វី​ទាំងអស់​!​ពាក់ព័ន្ធ​ព័ត៌មាន​ខាងលើ​នេះ​អ្នកសារព័ត៌មាន​យើង​មិនទាន់​សុំ​ការពន្យល់​បកស្រាយ​ពី​លោក ឆ ណាក់ ប្រធានការិយាល័យ​គយ និង រដ្ឋាករ ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ជាំ​បាន​នៅឡើយ​ទេ ព្រោះ​គ្មាន​លេខ​ទូរ​សព្ទ័​។​យើងខ្ញុំ​រងចាំ​នូវ​ការពន្យល់​បកស្រាយ​ពី​លោក ឆ ណាក់ មេ​ការិយាល័យ​គយ​និង​រដ្ឋាករ​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ជាំ រាល់​ម៉ោង​ធ្វើការ ៕​

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ptv)

វីដែអូ