ភ្នំពេញ ៖ ទីតាំងល្បែងស៊ីសងឆ្នោតវៀតណាមដុះស្លែ ខុសច្បាប់ នៅកណ្ដាលក្រុង បើកដំណើរ ការអោយក្រុមញៀនល្បែងលេងដោយសេរីយ៉ាងគគ្រឹកគគ្រេងជ្រកក្រោមស្លាក“លីហួរ” វេលុយ. ដាក់ លុយ.ដកលុយ អាស័យដ្ឋាន:ផ្ទះលេខ៣៤ ផ្លូវលេខ១៦៤ សង្កាត់ផ្សារអូរឬស្សីទី៣ ខណ្ឌ៧មករា រាជធានីភ្នំពេញ បើកដំណើរការអោយពលរដ្ឋខ្មែរចេញចូលលេងល្បែងយ៉ាងសប្បាយប្រហែលមេឆ្នោតវៀតណាមមួយកន្លែងនេះមានអំណាចធំហើយ ? ទើបបានអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានមិនហ៊ានបង្ក្រាបនោះ។ប្រជាពលរដ្ឋរស់នៅសង្កាត់អូរឬស្សីទី៣ស្នើសុំដល់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ ជួយចាត់កម្លាំងក្រោមឱវាទចុះពិនិត្យទប់ស្កាត់និងបង្ក្រាបម្ចាស់ទីតាំងបនល្បែងសុីសងឆ្នោតវៀតណាមស្ថិតនៅក្នុងមូលដ្ឋានខាង លើអោយមានប្រសិទ្ធភាពផង។ដោយហេតុ ថា អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានខណ្ឌ៧ មករា មិនហ៊ានបង្ក្រាបមេឆ្នោតវៀតណាមដុះស្លែប្រចាំសង្កាត់ អូរឬស្សីទី៣ អាស័យដ្ឋាន: ផ្ទះ លេខ ៣៤ ផ្លូវលេខ ១៦៤ ខណ្ឌ៧ មករានោះទេ! បែជាបណ្ដោយអោយម្ចាស់ឆ្នោតវៀតណាមរូបនេះបើកដំណើរ ការអោយក្រុម ញៀនល្បែងលេងយ៉ាងគគ្រឹក គគ្រេងដោយសេរី? មិនបង្ក្រាប ។ដែលបញ្ហានេះធ្វើអោយមហាជនក៍ដូចប្រជាពលរដ្ឋរិះគន់ដាក់ការ សង្ស័យថាឆ្នាំងបាយអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានទេដឹង? ឬមានហ៊ុនហយ?ទើបមិនហ៊ានបង្ក្រាប! ហ៊ានផ្គើនបទបញ្ជានាយករដ្ឋមន្ត្រី ។ប្រភពបានបន្តអោយដឹងទៀតថា មេឆ្នោត វៀតណាមដុះស្លែប្រចាំ អូរឬស្សីទី៣ នៅខាងក្រោយមានឌឿងហែម ខាងមុខមានស្លាក. លីហួរ.វេលុយ.ដកលុយ.ដាក់លុយ.អាស័យដ្ឋានផ្ទះ លេខ ៣៤ផ្លូវលេខ១៦៤ បើកអោយក្រុមញៀនល្បែងចេញចូលចាក់កត់ភ្នាល់ដាក់លុយប្រមូលបានរាប់ពាន់រាប់មុឺនដុល្លារក្នុងមួយថ្ងៃៗដោយសេរី គ្មានការលាក់លៀមអ្វីទាំងអស់ហើយក៍មិនរំខានដល់អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានឡើយ។ប្រភពពីក្រុមញៀនល្បែងចេញចូលចាក់ភ្នាល់ឆ្នោតវៀតណាមបានបង្ហើបអោយដឹងថា បុគ្គលដែលមានឈ្មោះ (ចែលីហៅអាលី) មេឆ្នោតវៀតណាមដុះស្លែតែង តែអួតអាងប្រាប់ក្រុមញៀនល្បែងថា មកលេងចាក់ភ្នាល់កន្លែងខ្លួន ខ្លួនធានាសុវត្ថិភាពមួយរយភាគរយមិនមានបញ្ហានោះឡើយព្រោះថាខ្លួនបានរត់ការបង់សួយសារជូនអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរួចរាល់អស់ហើយ ? ទើបហ៊ានបើកកត់ភ្នាល់ឆ្នោតវៀតណាមនិងឆ្នោតផ្សេងៗទៀតដំណើរការរហូតមកដល់បច្ចុប្បន្ន។ បើទោះបីមានបទបញ្ជាពី ព្រះឥន្ទ្រក៍ទីតាំងមេឆ្នោតវៀតណាមមួយកន្លែងខាងលើនៅតែបន្តបើកដំណើរការអោយក្រុមញៀនល្បែងលេងយ៉ាងគឃ្លើនដដែល ? រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់? មិនខ្វល់ពីបទបញ្ជានាយករដ្ឋមន្ត្រីនោះឡើយ។គួររំលឹកថា កាលពីថ្ងៃទី ១៨ ខែកុម្ភ: ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បន្តវេន បានចេញបទបញ្ជាដល់ អភិបាល រាជធានី ខេត្ត ទាំងអស់នូវទូទាំងប្រទេសត្រួតពិនិត្យជា បន្ទាន់លើទីតាំងបនល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទផ្សងសំណាងទាំងអស់គ្មានការលើកលែង។ ដោយឡែកអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានសង្កាត់អូរឬស្សីទី៣ ខណ្ឌ៧មករា ប្រងើយកន្តើយបណ្ដោយអោយមេឆ្នោតវៀតណាមឈ្មោះ (ចែលីហៅ អាលី)អាស័យដ្ឋាន:ផ្ទះ៣៤ផ្លូវលេខ១៦៤ សង្កាត់អូរឬស្សីទី៣.ខណ្ឌ៧មករា បើកដំណើរការអោយ ក្រុមញៀនល្បែងចេញចូលលេងចាក់ភ្នាល់យ៉ាងពេញបន្ទុក ។ មិនទាន់ចុះទប់ស្កាត់និងបង្ក្រាបអោយស្របតាមគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពទាំង៧ ចំណុចដែលរាជរដ្ឋាភិបាល បានដាក់ចេញដោយក្រសួងមហាផៃ្ទ ដើម្បីសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ។ ប៉ុន្តែផ្ទុយទៅវិញអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានខណ្ឌ៧មករា បណ្តោយអោយមានល្បែងសុីសងឆ្នោតវៀត ណាម បើកលេងដុះស្លែយ៉ាងគគ្រឹកគគ្រេងមិនបង្ត្រាបដែលបញ្ហានេះធ្វើអោយប្រជាពលរដ្ឋរស់នៅមូលដ្ឋានមានការព្រួយបារម្ភភ័យខ្លាចយ៉ាងខ្លាំងបញ្ហាអសន្តិសុខ សង្គមនិងអំពើចោរកម្ម ចោរលួច.ចោរឆក់.ចោរប្លន់.ចោរគាស់ផ្ទះ.គ្រឿងញៀននិងអំពើហឹង្សាក្នុងគ្រួសារជាដើមចមកើតចេញពីល្បែងសុីសងនេះឯង ។ប្រជាពលរដ្ឋរស់នៅមូលដ្ឋានខាងលើស្នើសុំដល់លោក ឃួង ស្រេង អភិបាល រាជធានីភ្នំពេញ. លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ មេត្តាជួយចាត់កម្លាំងជំនាញក្រោមឱវាទចុះពិនិត្យទប់ស្កាត់និងបង្ក្រាប មេឆ្នោតវៀតណាមដុះស្លែ ដែលមានអាសយដ្ឋាន:ផ្ទះលេខ ៣៤ ផ្លូវលេខ ១៦៤ សង្កាត់អូរឬស្សីទី៣ ខណ្ឌ៧មករា អោយមានប្រសិទ្ធភាពផងទាន!៕
ព័ត៌មានគួរចាប់អារម្មណ៍
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ptv)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (ptv)
រដ្ឋបាលខេត្តស្ទឹងត្រែង បើកវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត សម្រាប់អាណត្តិទី៣ ឆ្នាំ២០១៩ នៅក្នុងស្រុកសៀមប៉ាង (ptv)
ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ptv)
ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ពាក់ឯកសណ្ឋានស័ក្តិ៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យទឹកនោមរកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំពេញ (ptv)
វីដែអូ