លោក កោះ និច្ច មេគយតំបន់អូររំដួលស្រុកភ្នំព្រឹក បើកដៃឲ្យឈ្មួញគ្រាក់ៗ នាំទំនិញគេចពន្ធ, ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ដឹកជញ្ជូនចេញ ពីប្រទេសថៃចូលមកប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.!
លោក កោះ និច្ច មេគយតំបន់អូររំដួលស្រុកភ្នំព្រឹក បេីកដៃឲ្យឈ្មួញគ្រាក់ៗ នាំទំនិញគេចពន្ធ, ទំនិញបង់ពន្ធមិនគ្រប់ដឹកជញ្ជូនចេញពីប្រទេសថៃចូលមកប្រទេសខ្មែរទាំងយប់ទាំងថ្ងៃនៅច្រកតំបន់អូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង លោក កោះ និច្ច ប្រធានស្នាក់ការគយត្រូវគេសង្ស័យថា ជាអ្នកបេីកដៃឲ្យក្រុមឈ្មួញនាំជីគេចពន្ធ និងទំនិញផ្សេងៗជាច្រើនប្រភេទគេចពន្ធ ឬបង់ពន្ធមិនគ្រប់ទាំង យប់ទាំងថ្ងៃ។ មន្ត្រីមានសមត្ថកិច្ចច្រកព្រំដែនតំបន់អូររំដួល បានឲ្យដឹងថា លោក កោះ និច្ច បាននឹងកំពុងបណ្ដែតបណ្ដោយ ឃុបឃិតគ្នាជាប្រពន្ធ័ ជាមួយក្រុមដែលរកស៊ីដឹកទំនិញឆ្លងដែនពីថៃចូលកម្ពុជា។ ទំនិញគ្រប់ប្រភេទដែលឆ្លង ដែនតាមច្រកអូររំដួល មិនមានការត្រួតពិនិត្យឲ្យបានច្បាស់លាស់នោះឡើយ។ ដូច្នេះគេមិនដឹងថាតើអ្វីដែលឈ្មួញបាននាំចូលនោះទេ។ បញ្ហានេះគឺជាហានិ ភ័យដ៏ធ្ងន់ធ្ងរមួយដែលថ្នាក់ដឹកនាំមិនគួរមើលរំលងឡើយ។
ប្រភពពីមន្ត្រីបង្ហេីបថា ច្រកតំបន់អូររំដួល ស្រុកភ្នំព្រឹក គេសង្កេតឃើញ លោក កោះ និច្ច ប្រធានស្នាក់ការគយ ត្រូវគេសង្ស័យថា ជាអ្នកបើកដៃឲ្យក្រុមឈ្មួញនាំទំនិញចូលទៅប្រទេសថៃ, ពីប្រទេសថៃ ចូលមកប្រទេសកម្ពុជា មានច្រើនប្រភេទដូចជា ដូចជា ជី,ស្រាបៀរ,ប្រេងឆា,ទឹកក្រូច ទឹកផ្លែឈើ,គេចពន្ធ និងទំនិញផ្សេងៗជា ច្រើនប្រភេទ មិនបង់ពន្ធ ឬ បង់ពន្ធមិនគ្រប់ជារៀងរាល់ថ្ងៃ។ ប្រភពបន្តឱ្យដឹងទៀតថា លោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតំបន់អូររំដួលនិង លោក មឿ ណារុង ប្រធានច្រកអូររំដួល កំពុងប្រព្រឹត្តអំពើពុករលួយឃុបឃិតគ្នាជាប្រព័ន្ធ ជាមួយក្រុមឈ្មួញរកស៊ីដឹកទំនិញឆ្លងដែនពីថៃចូលកម្ពុជាឬកម្ពុជាចូលទៅប្រទេសថៃ។
ប្រភពព័ត៌មានបានឲ្យដឹងបន្ថែមថា ក្រៅពីជីគេចពន្ធនិងបង់ពន្ធមិនគ្រប់និងទំនិញផ្សេងៗទៀត ក៏គេចពន្ធឬបង់ពន្ធមិនគ្រប់ដែរ។ ប្រភពបន្ថែមថា រថយន្តដឹកទំនិញទាំងតូចទាំងធំទាំងខ្សែៗ នាំចូលពីប្រទេសថៃទាំងថ្ងៃឆ្លងកាត់ច្រកព្រំដែនចូលតាមច្រកតំបន់អូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដោយមិនគិតអំពីច្បាប់ទម្លាប់អ្វីទាំងអស់។ ពោលគឺសមត្ថកិច្ចបើកបារ៉ាស់ច្រកព្រំដែនតំបន់ឲ្យរថយន្តដឹកជី និងទំនិញផ្សេងៗទាំងនោះចូលដោយសេរី។ ប្រជាពលរដ្ឋនិយាយថា គេមើលឃើញថាភាពមិនប្រក្រតីនៃការអនុញ្ញាតឲ្យទំនិញនាំចូលដោយសេរីឬបង់ពន្ធមិនគ្រប់ទាំងយប់ទាំងថ្ងៃ។ ទំនិញបង់ពន្ធមិនគ្រប់ មានច្រើនប្រភេទទាំងនោះគឺជាប្រភពហិរញ្ញវត្ថុ ដ៏សំខាន់របស់លោក កោះ និច្ច។
ប្រភពរាយការណ៍ថា មន្ត្រីនគរបាលប្រចាំការនៅទីនោះភាគច្រើនជួលជនស៊ីវិលឲ្យចាំទទួលយកលុយរថយន្តដឹកទំនិញចេញ,ចូល ពីព្រោះមន្ត្រីមានសមត្ថកិច្ចដែលនៅច្រកនេះនខ្លាចមានបញ្ហាជាយថាហេតុណាមួយកើតឡើង។ ឈ្មួញមិនអាចគេចឬលួចលាក់ ដោយមិនប្រាប់ឱ្យបងៗជនសុីវិល ដែលឈរឬដេកចាំមេីល នៅច្រកតំបន់អូររំដួលបាននោះឡើយ ។ ប្រភពរាយការណ៍ថា ជនស៊ីវិលដែលតំណាងឲ្យមន្ត្រីគយ មានអំណាចខ្លាំងសម្បើមជាមួយៗរកស៊ីដឹកទំនិញគេចពន្ធឆ្លងដែនទាំង នោះ។ រវាងឈ្មួញអ្នករកស៊ី និងជនស៊ីវិលដែលប្រចាំការនៅច្រកព្រំដែនអូររំដួល មានការយល់គ្នាយ៉ាងច្បាស់ លាស់ដោយក្រុមដែលរកស៊ីដឹកទំនិញទាំងនោះ គ្រាន់តែឃើញជនស៊ីវិលនៅឈរកន្លែងណា គឺរត់ទៅតាមជួបដល់កន្លែងនោះតែម្ដង។
ថៅកែទំនិញទាំងឡាយ ចាំបាច់ទាក់ទងជាមួយលោកមេស្នាក់ការគយមុនរួចជាស្រេច ជាពិសេសទំនិញអត់ពន្ធសុទ្ធតែត្រូវទាក់ទងជាមួយលោក កោះ និច្ច ជាមុន រីឯអ្នករងគ្រោះជាងគេ គឺប្រជាពលរដ្ឋស៊ីឈ្នួលដឹកជញ្ជូនទំនិញកំប៉ិកកំប៉ុក។ នៅស្រុកព្រំដែនអូររំដួលនេះក៏មានផងដែរ អំពីបញ្ហាទំនិញសាច់ខូចគុណភាពដែលឈ្មួញបានរៀបចំ។ ពីព្រោះថា នៅចំណុចព្រំដែនអូររំដួល នេះគ្មានការត្រួតពិនិត្យឲ្យបានម៉ត់ចត់នោះឡើយ។ អស់លោកមានសមត្ថកិច្ចជាច្រើនស្ថាប័នរួមទាំងគយផងមិនបានត្រួតពិនិត្យទំនិញនាំចូលនោះទេ។ ទំនិញឆ្លងកាត់ច្រកអូររំដួល មិនមានការត្រួតពិនិត្យឲ្យបានហ្មត់ ចត់នោះឡើយពោលគឺឲ្យតែហុចលុយចប់បញ្ហា។