ថ្ងៃសុក្រ ទី០៩ ខែឧសភា ឆ្នាំ២០៥០
លោក ខុម កង អគ្គនាយកទូរទស្សន៍PTVអនឡាញ គេហទំព័រ PTV 088 94 111 16 / 015 50 90 03
​លោក ឈួន សោភា មេ​គយ​ចល័ត​តំបន់​5​ល្បីល្បាញ​ខាង​ពុករលួយ​ខ្លាំងក្លា​លើស​មុន​អាងខ្នង​លោក គុណ ញឹម អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា
Thu,17 April 2025 (Time 09:52 AM)
ដោយ ៖ PTV Online ដោយ ខុម កង / ទូរស័ព្ទទំនាក់ទំនង ៖ ០១៥ ៥០៩០០៣ (ចំនួនអ្នកអាន: 104នាក់)

​ប្រភព​ស្និទ្ធ​នឹង​លោក ឈួន សោភា បានឲ្យដឹងថា ក្រោយពេល​វិលត្រឡប់​មក​កាន់​តំណែង​ជា​ប្រធានការិយាល័យ​ស្រាវជ្រាវ និង​បង្ក្រាប​អំពើ​រត់ពន្ធ​តំបន់​5 ឬ​ហៅ​ថា​មេ​គយ​ចល័ត​តំបន់​5​ឡើងវិញ គឺ​លោក ឈួន សោភា ល្បីល្បាញ​ខាង​ពុករលួយ​ខ្លាំងក្លា​លើស​មុន​ទៅទៀត​។​

​លោក ឈួន សោភា មិន​ញញើត​នឹង​វិធានការ ឬ​ចំណាត់ការ​ណាមួយ​របស់​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា នោះទេ ព្រោះ​មាន​ខ្នងបង្អែក​របស់លោក ឈួន សោភា មាន​ឥទ្ធិពល​ខ្លាំង​ជាង​លោក គុណ ញឹម ទៅទៀត​។ ហេតុនេះហើយ​ទើប​លោក ឈួន សោភា បន្ត​សាង​ភាពល្បីល្បាញ​ខាង​ពុក​រលួយ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់ ហើយ​លោក គុណ ញឹម ដែលជា​អគ្គនាយក​គយ​រក្សា​ភាព​ស្ងៀមស្ងាត់ ទុកឲ្យ​លោក ឈួន សោភា ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។​

​ក្រុម​ឈ្មួញ និង​អាជីវកម្ម​ដឹកជញ្ជូន​ទំនិញ​ពី​ច្រក​ព្រំដែន​ខ្មែរ​-​សៀម ឆ្លងកាត់​មុខ​ស្នាក់ការ​គយ​ចល័ត​តំបន់​5 នៅ​ចំណុច​គល់ស្ពាន​ទឹកថ្លា ផ្លូវជាតិ​លេខ​5 សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ បានឲ្យដឹង​ថា​ក្រុម​គយ​ចល័ត​តំបន់​5 ប្រចាំ​ស្នាក់ការ​នេះ​គាប​យកលុយ​លើ​តុ​លើ​ក្រោម​តុ​ពី​ពួក​គាត់​កាន់តែ​ច្រើន​ជាង​មុន​ទៅ​ទៀត​។​

​ក្រុម​ឈ្មួញ និង​អាជីវករ​បានឲ្យដឹង​ទៀត​ថា ទោះបី​ពួកគេ​ដឹកជញ្ជូន​ទំនិញ​ដែល​បង់ពន្ធ​នាំចូល​រួចហើយ​ក៏​ចៀស​មិន​ផុត​ពី​បង់លុយ​លើ​តុ​ក្រោម​តុ​ដែរ​។ ក្រុម​មន្ត្រី​គយ​ចល័ត​តំបន់​5​ប្រចាំ​ស្នាក់ការ​នៅ​ចំណុច​គល់ស្ពាន​ទឹកថ្លា ផ្លូវជាតិ​លេខ​5 ធ្វើ​អ្វីៗ​តាម​បញ្ជា​របស់​លោក ឈួន សោភា មេ​គយ​ចល័ត​តំបន់​5 ដែល​កំពុង​ល្បីល្បាញ​រឿង​ប្រព្រឹត្ត​អំពើអាក្រក់ និង​អំពើពុករលួយ​។​

​តាម​ការ​បង្ហើប​ពី​មន្ត្រី​គយ​នៅក្នុង​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បានឲ្យដឹងថា ដោយសារ​អាង​មាន​ខ្នងបង្អែក​ក្រាស់ នៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ទើប​លោក ឈួន សោភា ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត ហើយ​ប្រព្រឹត្ត​អំពើពុករលួយ​ពេញទំហឹង​។​

​ប្រសិនបើ​គ្មាន​ខ្នងបង្អែក​ក្រាស់​ទេ​នោះ​គឺ​លោក ឈួន សោភា មិន​អាច​វិល​ត្រឡប់​ទៅ​កាន់​តំណែង​ដដែល​ឡើងវិញ ហើយ​ប្រព្រឹត្ត​អំពើពុករលួយ​កាន់តែ​ខ្លាំងក្លា​ដូច​សព្វថ្ងៃ​នេះ​ឡើយ​។ ដូច្នេះ​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ មិន​គួរ​បណ្ដោយ​ឲ្យ​លោក ឈួន សោភា មេ​គយ​ចល័ត​តំបន់​5 ប្រព្រឹត្ត​អំពើ​ពុករលួយ​តាមរបៀប​ជិះសេះ​លែង​ដៃ​។​

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ptv)

វីដែអូ