ថ្ងៃសុក្រ ទី០៩ ខែឧសភា ឆ្នាំ២០៥០
លោក ខុម កង អគ្គនាយកទូរទស្សន៍PTVអនឡាញ គេហទំព័រ PTV 088 94 111 16 / 015 50 90 03
​លោក នូ ស៊ីថា គ្រាន់តែ​ជា​ប្រធាន​នាយកដ្ឋាន​បង្ការ​និង​បង្ក្រាប​បទល្មើស​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​មាន​ប្រាក់បៀវត្ស​ប៉ុន្មាន​?​បានជា​មាន​ទ្រព្យសម្បត្តិ​មហាសាល​?
Mon,14 April 2025 (Time 02:34 PM)
ដោយ ៖ PTV Online ដោយ ខុម កង / ទូរស័ព្ទទំនាក់ទំនង ៖ ០១៥ ៥០៩០០៣ (ចំនួនអ្នកអាន: 130នាក់)

ភ្នំពេញ​៖ ក្រោមលេស​កំណែទម្រង់​លោក នូ ស៊ីថា ដាក់​មន្ត្រី​គយ​និង​ជន​ស៊ីវិល​ពង្រាយ​គ្រប់​ច្រក​ល្ហរ​តាមផ្លូវ​ទូទាំង​ប្រទេស​ដើរ​ជញ្ជាក់​កាក់ល្អិ​តមិន​លើកលែង​បន្ទាប់​ពី​បាន​ឡើង​តំណែង​ជា​ប្រធាន​នាយកដ្ឋាន​បង្ការ​និង​បង្ក្រាប​បទល្មើស​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា លោក នូ ស៊ីថា បាន​ធ្វើឲ្យ​រំជើបរំជួល​ដល់​ក្រុម​អ្នករកស៊ី​តូចធំ​ទូទាំង​ប្រទេស​ចំពោះ​វិធានការ​ថ្មី​នៃ​ការប្រមូល​ពន្ធ​ដើម្បី​ទៅ រក​ប្រាក់​ចំណូល​ជូន​ជាតិ​។ ប៉ុន្តែ​តាម​ប្រភព​ពី​ឈ្មួញ​គ្រា​ក់ៗ​បង្ហើប​ថា គឺ​ក្រុម​លោក នូ ស៊ីថា ប្រមូល​ថវិកា​ចូល​ហោប៉ៅ​ផ្ទាល់ខ្លួន​ច្រើន​ជាង​ចូល​ហិប​ថវិកាជាតិ​។ អ្វី​ដែល​ពិសេស​គឺ​មាន​ក្រុម​ជំនួយការ​ផ្ទាល់ ជា​ជន​ស៊ីវិល​ដើរ​ធ្វើការ​ជាមួយ​ពួក​ឈ្មួញ​ធំៗ​នៅ​តាម​ច្រកព្រំដែន និង​នៅ​រាជធានី​ភ្នំពេញ​ផ្ទាល់​តែម្ដង​។​ករណីនេះ​គេ​ហៅថា កំណែទម្រង់​សេដ្ឋកិច្ច​ដើម្បី​ប្រមូល​ពន្ធ​ជូន​ជាតិ​។​

​ប្រភព​ព័ត៌មាន​រាយការណ៍​ថា លោក នូ ស៊ីថា ប្រធាន​នាយកដ្ឋាន​បង្ការ​និង​បង្ក្រាប​បទល្មើស​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ដាក់ពង្រាយ​មនុស្ស​ជំនិតៗ​ដែល​ខ្លះ​គេ​ជន ស៊ីវិល​នៅ​តាម​បណ្ដា​ខេត្ត​-​ក្រុង ជាពិសេស​នៅ​តាម​ច្រកព្រំដែន​ចេញ​-​ចូល​និង​ខ្សែ​ផ្លូវ​ជាតិ​សំខាន់ ៗ ឲ្យ​ឃ្លាំ​មើល​សកម្មភា​ពដឹក​ទំនិញ​តូចធំ​ចេញ​,​ចូល​របស់​ពួក​ឈ្មួញ​ដោយ​តម្រូវឲ្យ​មាន​ការបង់​លុយ​ជា​ខែ និង​ការបង់ពន្ធ​ជូន​រដ្ឋ​នៅនឹងកន្លែង​ផ្សេងទៀត​។

​ពួក​ជន​ស៊ីវិល​និង​ពេលខ្លះ​ក៏​រួម​ដំណើរ​ជាមួយ​មន្ត្រី​ឯកសណ្ឋាន គយ​ធ្វើ​សកម្មភាព​ជា​ចំហ​ចរចា​ជាមួយ​ឈ្មួញ​រកស៊ី​ដឹក​ទំនិញ​ធំៗ​ដើម្បី​អ្វី​ដែល​ពួកគេ​អះ អាង​ថា ជា​ការខិតខំ​ប្រឹងប្រែង​រក​ចំណូល​ជូន​ជាតិ​។ ប៉ុន្តែ​បើ​តាម​ប្រភព​ពី​ពួក​ឈ្មួញ​អះអាង ថា​ពួក​មន្ត្រី​នៅ​ក្រោម​អំណាច​របស់​លោក នូ ស៊ីថា ប្រៀប​ដូចជា​ពែ ដែល​តាម​ជញ្ជក់​សំ ណែន​មិន​ឈប់ឈរ​ដែល​ធ្វើឲ្យ​ក្រុម​ឈ្មួញ ធុញទ្រាន់​ជាខ្លាំង​។​

​រឿង​នេះ​ងាយ​យល់​ទេ ប្រសិន បើ​គ្មាន​ការបើក​ដៃ​ពី​លោក នូ ស៊ីថា មន្ត្រី​តូចតាច​ល្អិតល្អោច​រួមទាំង​ជន​ស៊ីវិល​ជាមួយ​ផង នៅ​តាម​គោលដៅ​សំខាន់ៗ​មិន​ហ៊ាន​គាបសង្កត់​ពួក​ឈ្មួញ នាំ ចូល​ទំនិញគេចពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​និង​ទំនិញ​ខុសច្បាប់​តាម​អំពើ​ចិត្ត​នោះ​បាន​ឡើយ​។​ភាពមិនប្រក្រតី​ពុករលួយ​របស់លោក នូ ស៊ីថា មាន​ជំនាញ​ខាង​ពុករលួយ​ឲ្យ​មន្ត្រី ជំនិតៗ​របស់​ខ្លួន​ទៅ​អនុវត្តន៍ កាល​ពេល​កន្លងមក​នេះ​នៅ​ច្រក​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ដោយ​ចាប់​ទំនិញ​អាជីវករ​ដឹកជញ្ជូន​បន្តិចបន្តួច ឆ្លងដែន​មាន ការប្រតាយប្រតប់​គ្នា​នា​គ្រា​កន្លង​ទៅ​។ បើ​តាម​សេចក្តី​រាយ ការណ៍​បន្ថែមថា មួយ​រយៈពេល​ក្រោយនេះ​សកម្មភាព​គយ បានធ្វើអោយ​រំជើបរំជួល​ខ្លាំង​នៅក្នុង​ចំណោម​អ្នករកស៊ី​ព្រោះ តែ​ការគាបសង្កត់​ខ្លាំង​ហួសហេតុ​ទៅលើ​ពួក​គាត់​។​

​ប្រភព​រាយការណ៍​ថា គយ​ដែលជា​កូនចៅ របស់លោក នូ ស៊ីថា ចងក្រង​ជា​ប្រព័ន្ធ​នៃ​ការតាមដាន​សកម្មភាព​ដឹកជញ្ជូន​ទំនិញ​របស់​ឈ្មួញ ដោយ មិនឲ្យ​ផុ​តមួយ​រថយន្ត​ណា​ឡើយ​។ ពួក​គេ​ប្រើ​ជន​ស៊ីវិល​បន្លំ​ខ្លួន​ដើម្បី​ឃ្លាំ​មើល​ការដឹកជញ្ជូន​ទំនិញ​របស់​ឈ្មួញ​នៅ​តាម​ច្រក​ព្រំដែន​រវាង​ប្រទេស​ជិត ខាង​គ្រប់​ទីកន្លែង​។ បន្ទាប់មក​មន្ត្រី​គយ​តូចតាច​ទាំងនោះ បាន​ទាក់ទង​ទៅ​ឈ្មួញ​ដោយ​យក​ឈ្មោះ​របស់​លោក នូ ស៊ីថា ទៅ​គំរាមកំហែង​អ្នករកស៊ី​ដឹក​ទំនិញ​ឲ្យ​បង់​ប្រាក់​ឲ្យ​ពួកខ្លួន​។ ពួកគេ​តែងតែ​និយាយថា​វា​ជា​វិធានការ​ថ្មី​ឬ​ចំណាត់ការ​ថ្មី​របស់​លោក នូ ស៊ីថា ដើម្បី​រួម ចំណែក​ប្រមូល​ពន្ធ​ជូន​ជាតិ​។ ប៉ុន្តែ​ពួក​ឈ្មួញ​ដែល​រកស៊ី​ដឹង​យ៉ាង​ប្រាកដថា គឺ​មិនមែន​ដើម្បី​ប្រមូល​លុយ​ជូន​ជាតិ​អ្វី​នោះទេ​? ផ្ទុយ​ទៅ​វិញ​ជា​ការប្រមូល​លុយ​ដាក់​ហោប៉ៅ​របស់​ក្រុម​លោក នូ ស៊ីថា នោះ​ផ្ទាល់​ច្រើន​ជាង​ប្រមូល​ពន្ធ​ជូន​ជាតិ​៕ មាន​ត​

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ptv)

វីដែអូ