ថ្ងៃសុក្រ ទី០៩ ខែឧសភា ឆ្នាំ២០៥០
លោក ខុម កង អគ្គនាយកទូរទស្សន៍PTVអនឡាញ គេហទំព័រ PTV 088 94 111 16 / 015 50 90 03
​លោក ស៊ើប សិន ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​7 នៅ​ចំណុច​ភូមិ​ស្លាបក្តោង​ឃុំ​ជប់​ស្រុក​ត្បូងឃ្មុំ​ខេត្ត​ត្បូងឃ្មុំ​ប្រែ​ក្លាយទៅជា​ជញ្ជីង​ថ្លឹង​លុយ​ទាំង​យប់​ទាំង​ថ្ងៃ​មិន​ញញើត​អ្វី​ទាំងអស់​
Mon,14 April 2025 (Time 02:28 PM)
ដោយ ៖ PTV Online ដោយ ខុម កង / ទូរស័ព្ទទំនាក់ទំនង ៖ ០១៥ ៥០៩០០៣ (ចំនួនអ្នកអាន: 43នាក់)

ប្រភព​ពី​ក្រុម​អ្នករកស៊ី​ដឹក​ទំនិញ​ឆ្លងកាត់​ផ្លូវ​ជា​តិលេ​លេខ​7​តែងតែ​រអ៊ូរទាំ​អំពី​ករណី​មន្ត្រី​ដែល​ប្រចាំការ​នៅ​ស្ថានីយ៍​ថ្លឹង​រថយន្ត​នៅ​ចំណុច ផ្លូវជាតិ​លេខ​7 ភូមិ​ស្លាបក្តោង​ឃុំ​ជប់​ស្រុក​ត្បូងឃ្មុំ​ខេត្ត​ត្បូងឃ្មុំ​ថា​ជញ្ចីង​ថ្លឹង​រថយន្ត​នេះ​ប្រែ​ក្លាយទៅជាជ​ញ្ចី​ង​ថ្លឹង​លុយ​តាម​របៀប​ពុករលួយ ទោះប្បី​ជា​មិន​លើស​ទម្ងន់ ក៏​មន្ត្រី​នៅ​ស្ថានីយ៏​ជញ្ជីង​ថ្លឹងរ​រថយន្ត​ដែល​ប្រចាំការ​នៅ​ទីនោះ​សុំ​លុយ​ថ្លៃ​បាយ​ទឹក​និង​កាហ្វេ​ផងដែរ វា​ក្លាយទៅជា​ទម្លាប់​គួរឲ្យ​ស្អប់ខ្ពើម ។​

​ក្រុម​ឈ្មួញ​តូច ធំ​ដឹក​ទំនិញ ឆ្លងកាត់ ស្ថានីយ៍​ជញ្ជីង​បានឲ្យដឹង​ទៀតថា លើស​ទម្ងន់​ឬ​មិន​លេីស​ទម្ងន់ក៏​តម្រូវឲ្យ​បង់​លុយ​តាម​ការកំណត់ មិន​គូ​រណា លោក គី ដា​ណា​រិទ្ធ​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ដ​ឃ្មុំ​បណ្ដែតបណ្ដោយ​អោយ​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ត​ធ្វើ​អ្វីៗ តាម​អំពើ​ចិត្ត​នោះទេ​។​
​ឈ្មួញ​អ្នករកស៊ី​ដឹក​ទំនិញ​បើករថយន្ត​ភាគច្រើន​បាន​ព្យាយាម​គេច​វាង​តាម​ផ្លូវ​ផ្សេងៗ​ពីព្រោះ​តែ​មន្ត្រី​នៅ​ប្រចាំការ​នៅ​ស្ថានីយ៍​មួយ​នេះ​ទារលុយ​ច្រើនៗ​ពេក​បើ​ទោះប្បី​ជា​មាន​ការ​លើស​ទម្ងន់​បន្តិចបន្តួចក៏​ដោយ​។​

​ជាង​នេះ​ទៅ​ទៀត​បើ​ទោះប្បី ជា​មិន​លើស​ទម្ងន់​ក៏​មិន​ត្រូវ​ហាមាត់​លូក​ដៃ​សុំ​លុយ​ថ្លៃ​បាយ​ទឹក​កាហ្វេ​ប្រចាំ​ថ្ងៃ​នោះ​ដែរ ព្រោះ​អ្នក​រកស៊ី​ដឹក​ទំនិញ​ទទួលស្គាល់ថា ការដឹកជញ្ជូន​វា​អាចមាន​លើស​ទម្ងន់​បន្តិចបន្តួច ប៉ុន្តែ​មិន​ដល់​ថ្នាក់​រាប់​តោន​នោះ​ទេ ។​

​រី​ឯ​ពួក​មន្ត្រី​ដែល​ប្រចាំការ​នៅ​ស្ថានីយ៍​ថ្លឹង​រថយន្ត​នេះ​បន់​ឲ្យតែ​មាន​រថយន្ត​ដឹក​លើស​ទម្ងន់​ដើម្បី​សង្កត់ ក យក​លុយ​តែប៉ុណ្ណោះ​។​

​រឿង​ពួក​មន្ត្រី​នៅ​ស្ថានីយ៍​ថ្លឹង​រថយន្ត​នេះ​ពិតជា​បង្ក​ឲ្យមាន​ការ​ក្តៅ ក្រហាយ​ដល់​អ្នក​រកស៊ី​ដឹក​ទំនិញ​នានា​ហើយ​ជាពិសេស​ពួក​អ្នក​ដឹក​ទំនិញ​មួយចំនួន​ឆ្លៀត​ឱកាស​វាង​ផ្លូវ ដែល​បណ្ដាល​ឲ្យ​ផ្លូវ​ដ៍ទៃទៀត នឹង ស្ពាន ខូចខាត​ជា​បន្ដបន្ទាប់​ផងដែរ​។​

​បញ្ហា​នេះ​ហើយ​ក្រុម​អ្នកបើកបរ​រថយន្ត​នឹង​ឈ្មួញ​រកស៊ី​ដឹក​ទំនិញ​តូចធំ​ក៍​សូម​សំណូមពរ​ទៅ​ដល់ ឯកឧត្តម ប៉េង ពោធិ៍​នា រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន ព្រមទាំង លោក សេង ឈួន រដ្ឋលេខាធិការ​ក្រសួង និង​ជានុ​ប្រធាន គណៈកម្មការ សម្របសម្រួល ជញ្ជីង​ថ្លឹង​រថយន្ត​ចល័ត​ទូទាំងប្រទេស ជាពិសេស​ទៅទៀត លោក ប៉ែន​កុសល អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ឃ្មុំ មិន​គូរ​បណ្ដែតបណ្ដោយ​ឲ្យ​ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ឈ្មោះ​ស៊ើប​សិន ផ្លូវជាតិ​លេខ​7 និង​បក្សពួក​មន្ត្រី​ជញ្ជីង​នៅ​ចំណុច​ភូមិ​ស្លាបក្តោង​ឃុំ​ជប់​ស្រុក​ត្បូងឃ្មុំ​ខេត្ត​ត្បូងឃ្មុំ ប្រែក្លាយ​ជា​ជញ្ជីង​ថ្លឹង​លុយ តាមរបៀប​ជិះសេះ​លែងដៃ​នោះទេ ។​

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ptv)

វីដែអូ