ថ្ងៃសុក្រ ទី០៩ ខែឧសភា ឆ្នាំ២០៥០
លោក ខុម កង អគ្គនាយកទូរទស្សន៍PTVអនឡាញ គេហទំព័រ PTV 088 94 111 16 / 015 50 90 03
លោក រស់ ភឿន មេ​ប៉ុស្តិ៍​នគរបាល​ការពា​រព​ព្រំដែន​សំ​យ៉ោង កាន់តំណែង​ដុះ​ស្លែ ជា​អ្នក​មាន​សិទ្ធិ​អំណាច​បើកដៃឲ​ឲ្យ​ក្រុម​ឈ្មួញ​ដឹក​ទំនិញ​គេច​ពន្ធ ឆ្លងដែន​ទៅ​វៀតណាម​តាម​រថយន្ត​ធុន​ធំ​យ៉ាងគំហុក​ទាំង​យប់​ទាំង​ថ្ងៃ​អាងខ្នង​ស្នងការ​ខេត្ត​?
Mon,14 April 2025 (Time 02:21 PM)
ដោយ ៖ PTV Online ដោយ ខុម កង / ទូរស័ព្ទទំនាក់ទំនង ៖ ០១៥ ៥០៩០០៣ (ចំនួនអ្នកអាន: 93នាក់)

​ប្រភព​ពី​អាជីវករ​ក៍​ដូចជា​ក្រុម​ឈ្មួញ បានបញ្ជាក់​ថា រថយន្ត​ធុន​ធំ​យី​ឌុប​ប្រភេទ​វ៉េ​អង ដឹក​ទំនិញ​លើស​ទ្រុង​សង្ស័យ​ជា​ទំនិញគេចពន្ធ នៅ​ជិត​ចំណុច​ខ្សែបន្ទាត់​ព្រំដែន ហើយ​ផ្ទេរ​ទំនិញ​ដាក់​ក្នុង​ឃ្លាំង​ស្តុក​ទំនិញ នៅ​ជិត​ប៉ុស្តិ៍​នគ​បាល​វរៈ​ការពារ​ព្រំដែន​ច្រករបៀង​សំ​យ៉ោង ហើយ​រថយន្ត​ឈ្មួញ​វៀតណាម​ឆ្លងដែន​មក​ដឹក​ទៅ​ប្រទេស​វៀតណាម យ៉ាង​រលូន សមត្ថកិច្ច​ពាក់ព័ន្ធ​ច្រក​នេះ​មិន​ទាន់​ទប់ស្កាត់​បាន​ត្រឹមត្រូវ​នោះទេ​។​

​មួយរយៈ ចុង ក្រោយ ឈ្មួញ​សម្រុក​ដឹកជញ្ជូន​ទំនិញ​គេច​ពន្ធ​ឆ្លងដែន​ទៅ​វៀតណាម ចាប់ពី​ដើម​ខែ​វិច្ឆិការ រហូតដល់​បច្ចុប្បន្ន នៅ​ចំណុច​ប៉ុស្តិ៍​វរៈ​ការពារ​ព្រំដែន​ច​ច្រករបៀង​សំ​យ៉ាង​ពេញបន្ទុក ស្ថិតនៅ​ភូមិ​សំ​យ៉ោង ឃុំ​សំ​យ៉ោង ស្រុក​កំពង់រោទិ៍ ខេត្ត​ស្វាយរៀង រីឯ​លោក រស់ ភឿន មេ​ប៉ុស្តិ៍​ជា​អ្នក​បេ​ី​ក​ភ្លើង​ខៀវ ទេីប​ពួក​ឈ្មួញ​ហ៊ាន​ធ្វេី​អ្វីៗ តាម​អំពើ​ចិត្ត​។​

​អាជីវករ​ក៍​ដូចជា​ប្រជាពលរដ្ឋ ក្នុងភូមិ​សំ​យ៉ោង បានឲ្យដឹងថា មាន​រថយន្ត​យី​ឌុប​ធុន​យក្ស ជាច្រើន​គ្រឿង​និង​រថយន្ត​ទ្រុង​បិទ​ជិត សង្ស័យ​ដឹក​ទំនិញ​គេច​ពន្ធ បាន​មក​ផ្ទេរ​ដាក់​ក្នុង​ឃ្លាំង​នៅ​ជិត​ប៉ុស្ត៍​ច្រករបៀង​ព្រំដែន​សំ​យ៉ោង ក្នុង​មួយ​ថ្ងៃៗ ចាប់ពី​០៥ ទៅ ០៦​គ្រឿង ហើយ​ក្នុង​មួយ​ខែ​មិន​ក្រោម​ពី ១៥០​គ្រឿង​នោះ​ទេ សង្ស័យ​ជា​ទំនិញ​គិច​ពន្ធ រួមមាន ស្ករស ក្រណាត់ ខោអាវ​គីប និង​ទំនិញ​ជាច្រើន​មុខ​ផ្សេង​ទៀត​គេ​បង្កប់​ខាងក្នុង​ទៃ​បិទ​ជិត​ហើយ​បើក​ចូល​ក្នុង​ឃ្លាំង​បិទទ្វា​របង រួច​ផ្ទេរ​ដាក់​ចូល​រថយន្ត​ឈ្មួញ​វៀតណាម និង​ត្រាក់ទ័រ​វៀតណាម ដឹក​ចូលទៅ​ក្នុង​ប្រទេស​វៀតណាម​យ៉ាង​សុខ​ស្រួល​បំផុត​។​

​តាម​ប្រជាពលរដ្ឋ​ក៍​ដូចជា​អាជីវករ នៅ​ជិត​ខ្សែ​បន្ទាត់​ព្រំដែន បាន​បញ្ជាក់​ឲ្យដឹង​ទៀត​ថា ឡាន​ដឹក​ទំនិញ​ចំណុះ​៤៥​តោន ទៅ ៥០​តោន ចូល​ចត​ផ្ទេរ​ទំនិញ​នៅ​ច្រករបៀង​សំ​យ៉ោង បន្ទាប់មក​ក៏​មាន​រថយន្ត​វៀតណាម និង​ត្រាក់ទ័រ​សណ្តោង​រ៉ឺម៉ក មក​ផ្ទេរ​ដឹក​ឆ្លងដែន​ចូល​ទៅ​វៀតណាម​
​យ៉ាង​គគ្រឹកគគ្រេង ឮសូរ​សំឡេង ទ្រហឹង​អឹងកង​ចាប់ពី​ម៉ោង​៥:៣០​នាទី​ល្ងាច រហូតដល់​យប់​កណ្តាល​អាធ្រា​ត ដោយ​គ្មាន​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ ច្រករបៀង​ព្រំដែន​សំ​យ៉ោង ហ៊ាន​ប៉ះពាល់ ប្រហែល​ជា​អាង​ខ្នងបង្អែក​រឹងមាំ​នៅ​ស្នងការ​នគរបាល​ខេត្ត​ស្វាយរៀង​ទេ​ដឹង​។​

​ហេតុ​នេះ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ និង​ឯកឧត្ដម ប៉េង ពោធិ៍​សា អភិបាលខេត្ត​ស្វាយរៀង ព្រមទាំង លោក​ពេជ្រ វិរះ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង​មេត្តា​ត្រួត​ពិនិត្យឡេីងវិញ​ខ្លះ​ផង ចំពោះ​លោក រស់ ភឿន បណ្ដែតបណ្ដោយ​ឲ្យ​ក្រុម​ឈ្មួញ​នាំ​ទំនិញ​គេច​ពន្ធ​ឆ្លងដែន​ទៅ​វៀតណាម​យ៉ាង​ពេញបន្ទុក មិនទាន់​មាន​ស្ថាប័ន​ពាក់ព័ន្ធ​ចុះ​ទប់ស្កាត់​ឡើយ​។​

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ptv)

វីដែអូ