ថ្ងៃពុធ ទី០៥ ខែកុម្ភៈ ឆ្នាំ២០៥០
លោក ខុម កង អគ្គនាយកទូរទស្សន៍PTVអនឡាញ គេហទំព័រ PTV 088 94 111 16 / 015 50 90 03
ទីតាំង​បើក​ល្បែង​ដាក់​ទូ​បាញ់​ត្រី​មួយ​កន្លែង ស្ថិតនៅ​ភូមិ​ដូង​ឃុំ​បឹងរាំង​នៅតែ​ពេញនិយម​បើកចំហ​អោយ​មនុស្សម្នា​ចូល​លេង​យ៉ាង​រលូន​!!!!!
Wed,08 January 2025 (Time 05:45 PM)
ដោយ ៖ PTV Online ដោយ ខុម កង / ទូរស័ព្ទទំនាក់ទំនង ៖ ០១៥ ៥០៩០០៣ (ចំនួនអ្នកអាន: 96នាក់)

​ដើម្បី​ពង្រឹង​គុណភាព​សេវាកម្ម​ដឹកជញ្ជូន​ភ្ញៀវ​ទេសចរ​តាម​ផ្លូវទឹក​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព និង​ដើម្បី​ឱ្យ​មាន​ការពេញចិត្ត​ខ្ពស់​ដល់​ភ្ញៀវទេសចរ​ដែល​ធ្វើដំណើរ​តាម​អូប័រ​ទៅកាន់​គោលដៅ​ទេសចរណ៍ ទៅកាន់​បណ្តា​កោះ​នានា អ្នកឧកញ៉ា ទៀ វិចិត្រ អគ្គនាយក​ក្រុមហ៊ុន G.T.V.C Speedboat Cambodia បានរៀបចំ​វគ្គ​បណ្តុះបណ្តាល​ចំនួន​ពីរ​ថ្ងៃ ស្តីពី «​ការផ្តល់​សេវា​បដិសណ្ឋារកិច្ច​ល្អ​» ជូន​ដល់​បុគ្គលិក​បម្រើ​ការងារ​ផ្នែក​អូប័រ​ចំនួន ៦១​នាក់ ក្នុងចំណោម​បុគ្គលិក​អូប័រ​សរុប​ប្រមាណ ១២០​នាក់​របស់​ក្រុមហ៊ុន​។​

​វគ្គ​បណ្តុះបណ្តាល​នេះ​បាន​ធ្វើឡើង​កាលពី​ថ្ងៃ​ទី​៦ និង​ទី​៧ ខែ​មករា ឆ្នាំ​២០២៥ នៅក្នុង​បរិវេណ​កំពង់ផែ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ បង្រៀន​ដោយ​គ្រូ​បណ្តុះបណ្តាល​ដែល​មាន​ជំនាញ និង​បទពិសោធ​យូរ​ឆ្នាំ​ក្នុង​វិស័យ​ទេសចរណ៍ និង​បដិសណ្ឋារកិច្ច​។ មេរៀន​សំខាន់ៗ​ចំនួន​ពីរ​ផ្នែក​ធំៗ​ត្រូវបាន​បញ្ជ្រៀប​ក្នុង​វគ្គ​បណ្តុះបណ្តាល​នេះ រួមមាន ផ្នែក​ជំនាញ​ទន់ និង​ផ្នែក​បដិសណ្ឋារកិច្ច​ល្អ​។​

​បើតាម​គោលបំណង​របស់ អ្នកឧកញ៉ា ក្រុមហ៊ុន​អូប័រ​ល្បឿន​លឿន​មួយ​នេះ​មាន​ផែនការ​ក្នុង​ការបណ្តុះបណ្តាល​ធន​ធាន​មនុស្ស​របស់​ខ្លួន ដោយ​មិន​ត្រឹម​តែ​ចេះ​លើ​ការបើកបរ​អូប័រ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​បុគ្គលិក​គ្រប់​រូប​ត្រូវ​ចេះ​ផ្តល់​សេវាកម្ម​ល្អ​ជូន​ភ្ញៀវ​ទេសចរ ចេះ​រួសរាយ​រាក់ទាក់​ជាមួយ​ភ្ញៀវ ត្រូវ​ផ្តល់​ព័ត៌មាន​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​អំពី​ម៉ោង​ពេល​និង​គោលដៅ​នៃ​ការធ្វើ​ដំណើរ​របស់​ភ្ញៀវ រួម​នឹង​ការចេះ​នូវ​ជំនាញ​ទន់​មួយចំនួន​ទៀត​ដើម្បី​ពង្រឹង​គុណភាព​លើ​សេវា​ដឹកជញ្ជូន​ភ្ញៀវ​ទេសចរ​តាម​ផ្លូវទឹក​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រុមហ៊ុន​អូប័រ​របស់​អ្នកឧកញ៉ា ទៀ វិចិត្រ ត្រូវបាន​គេ​ស្គាល់​ថា​ជា​ក្រុមហ៊ុន​ដែល​បំពាក់​នូវ​ម៉ាស៊ីន​អូប័រ​មាន​ល្បឿន​លឿន មាន​លក្ខណៈ​ទំនើប និង​មាន​សុវត្ថិភាព​ខ្ពស់​។ គេ​ក៏​ដឹង​ទៀត​ដែរ​ថា ក្រៅ​ពី​ការផ្តល់​សេវាកម្ម​អូប័រ​ល្បឿន​លឿន អ្នកឧកញ៉ា ទៀ វិចិត្រ មាន​ក្រុមការងារ​ជួយ​សង្ក្រោះ​ទាំង​ប្រជាពលរដ្ឋ និង​ទាំង​ភ្ញៀវទេសចរ​ក្នុង​លម្ហ​សមុទ្រ​កម្ពុជា​តាមរយៈ​អូប័រ​ជួយសង្គ្រោះ​(​អូប័រ ពេទ្យ​) និង​ឡានពេទ្យ​ផ្ទាល់ខ្លួន​ដើម្បី​ដឹកជញ្ជូន​ជនរងគ្រោះ​ទៅកាន់​មន្ទីរពេទ្យ​ផងដែរ​។​

​ក្រុមហ៊ុន G.T.V.C Speedboat Cambodia មាន​អូប័រ​ល្បឿន​លឿន​សរុប ចំនួន ២១​អូប័រ ដែល​កំពុងតែ​ដំណើរការ​ដឹកជញ្ជូន​អ្នកដំណើរ និង​ទេសចរ ចំនួន​៤​ជើង​ក្នុង​មួយថ្ងៃ ទៅកាន់​គោលដៅ​តាម​បណ្តា​កោះ​នានា​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​ក្រុមហ៊ុន​ក៏​មាន​ផែនការ​ក្នុង​ការដឹកជញ្ជូន​ភ្ញៀវ​ទេសចរ​តាម​ផ្លូវទឹក​នេះ​ទៅ​កាន់​គោលដៅ​មួយ​ចំនួន​បន្ថែម​ទៀត​ទៅ​កាន់​ប្រទេស​ថៃ និង​ប្រទេស​វៀតណាម ផងដែរ​៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ptv)

វីដែអូ