ថ្ងៃសុក្រ ទី០៤ ខែតុលា ឆ្នាំ២០៥០
លោក ខុម កង អគ្គនាយកទូរទស្សន៍PTVអនឡាញ គេហទំព័រ PTV 088 94 111 16 / 015 50 90 03
រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន គូរ​ដាក់​មន្ត្រី​ជំនាញ​ធ្វេី​ការវះកាត់ ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ស្ទឹងច្រាល ចំណុច​ឃុំ​បាក់​រទេះ ស្រុក​កំពង់​សិលា ផ្លូវជាតិ​លេខ​4 ប្រែក្លាយ​ជញ្ជីង​ថ្លឹង​រថយន្ត​ទៅ​ជា​ជញ្ជីង​ថ្លឹង​លុយ​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ !
Sat,28 September 2024 (Time 09:50 PM)
ដោយ ៖ PTV Online ដោយ ខុម កង / ទូរស័ព្ទទំនាក់ទំនង ៖ ០១៥ ៥០៩០០៣ (ចំនួនអ្នកអាន: 24នាក់)

​ប្រភព​ពី​អាជីវករ​និង​ក្រុម​ឈ្មួញ​ដឹក​ជញ្ជូន​ទំនិញ ឆ្លងកាត់​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ស្ទឹងច្រាល ផ្លូវជាតិ​លេខ​4 ឃុំ​អូរ​បាក់រទេះ ស្រុក​កំពង់​សិលា ហ៊ាន​ប្រែក្លាយ​ជញ្ជីង​ថ្លឹង​រថយន្ត​ទៅ​ជា​ជញ្ជីង​ថ្លឹង​លុយ​យ៉ាង​ត្រជាក់ចិត្ត មិន​គូ​រលោក ប៉េង ពោធិ៍​នា រដ្ឋមន្ត្រីក្រសួង​សាធារណការ​ដឹកជញ្ជូន រក្សា​ភាព​ស្ងៀមស្ងាត់​។​

​ប្រភព​ពី​ក្រុម​ឈ្មួញ​តូច ធំ ដឹកជញ្ជូន​ទំនិញ​ពី​ខេត្ត​ព្រះសីហនុ​ចូល​ទៅ​ភ្នំពេញ និង​ពី​ខេត្ត​ផ្សេងៗ ឆ្លងកាត់ ជញ្ជីង​ថ្លឹង​រថយន្ត​ស្ទឹងច្រាល ឃុំ​បាក់រទេះ ស្រុក​កំពង់​សិលា ប្រធាន​ជញ្ជីង​ហ៊ាន​ធ្វើ​អ្វីៗ តាម​អំពើ​ចិត្ត ដោយសារ​អាង​ខ្នងបង្អែក​រឹងមាំ មន្ត្រី​ធំៗ​នៅ​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជួន​ខេត​ព្រះសីហនុ​។​

រីឯ​លោក សេង ឈួន មេ​ជញ្ជីង​ថ្លឹង​រថយន្ត​ទូទាំង​ប្រទេស បណ្ដោយ​ឲ្យ​ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ស្ទឹងច្រាល ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។​

​ក្រុម​ឈ្មួញ និង​អាជីវករ​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​4 ខេត្ត​ព្រះសីហនុ ចូល​មក​រាជធានី​ភ្នំពេញ បានឲ្យដឹងថា ទោះបី​ពួកគេ​ដឹកជញ្ជូន​ទំនិញ​ផ្ទុក​មិន​លើស​ទម្ងន់​ក៏ត្រូវ​បង់លុយ​តាម​ការកំណត់​របស់​ប្រធាន​ស្ថានីយ៍​ស្ទឹងច្រាល​​ឃុំ​អូរ​បាក់រទេះ ស្រុក​កំពង់​សិលា ខេត្ត​ព្រះសីហនុ​ផងដែរ​។​

គ្មាន​ឈ្មួញ និង​អាជីវករ​ណា​ហ៊ាន​តវ៉ា​ទេ ព្រោះ​ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ទាំង​2​កន្លែង​នោះ​យកឈ្មោះ លោក បូរី វង្ស​សានិ​ត មក​បិទបាំង​ទង្វើ​របស់​ខ្លួន​ជា​រៀងរហូត​។

​ចំណែក​រថយន្ត​ដឹកទំនិញ​ធំៗ និង​រថយន្ត​ដឹក​ខ្សាច់​ដឹក​ថ្ម ផ្ទុក​លើស​ទម្ងន់​អាច​បើកបរ​ឆ្លងកាត់​មុខ​ស្ថានីយ៍​ជញ្ជីង​រថយន្ត​ទាំង​2​កន្លែង​នោះ​យ៉ាង​រលូន​ឲ្យតែ​ម្ចាស់​រថយន្ត​បង់លុយ​តាម​ការកំណត់​ដោយ​មិនបាច់​ចូល​ថ្លឹង​ឡើយ​។​

​មន្ត្រី​នៅ​ក្នុង​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះសីហនុ បានឲ្យដឹងថា ចាប់តាំងពី​ទទួល​បាន​តំណែង​ជា​ប្រធាន​មន្ទីរ​សាធារណការ​ខេត្ត​ព្រះសីហនុ រហូតមកដល់​បច្ចុប្បន្ន​នេះ​គឺ​លោក បូរី វង្ស​សានិ​ត បណ្ដោយ​ឲ្យ​ប្រធាន​ស្ថានីយ៍​ថ្លឹង​រថយន្ត​អូរ​ចំណារ និង​ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ស្ទឹងច្រាល ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។

​ហេតុនេះ​លោក ប៉េង ពោធិ៍​នា រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន ព្រមទាំង លោក សេង ឈួន មេ​ជញ្ជីង​ថ្លឹង​រថយន្ត​ទូទាំង​ប្រទេស​គួរតែ​ពិនិត្យ​ឡើងវិញ​ខ្លះ​ផង​។

​ទន្ទឹមនឹងនេះ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​គួរ​បើក​ការស៊ើបអង្កេត​ឲ្យបាន​ស៊ីជម្រៅ​ទៅលើ​អំពើពុករលួយ​របស់​លោក បូរី វង្ស​សានិ​ត និង​មន្ត្រីក្រោមឱវាទ​ផងដែរ​៕​

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ptv)

វីដែអូ