ថ្ងៃសុក្រ ទី០៤ ខែតុលា ឆ្នាំ២០៥០
លោក ខុម កង អគ្គនាយកទូរទស្សន៍PTVអនឡាញ គេហទំព័រ PTV 088 94 111 16 / 015 50 90 03
លោក សេង ឈួន ប្រធាន​ជញ្ជីង​ថ្លឹង​រថយន្ត​ទូទាំងប្រទេស​គួរ​ដាក់​មន្ត្រី​បច្ចេកទេស​មក​ស្រាវជ្រាវ​ពិនិត្យ​លោក អូន រស្មី ប្រធាន​ស្ថានីយ៍​ជញ្ជីង​និង​អនុប្រធាន​ជញ្ជីង​ថ្លឹង រថយន្ត​និង​បក្សពួក​ផ្លូវជាតិ លេខ 1 នៅ ចំណុច ភូមិ​កំពង់​ពោធិ៍ ឃុំ​កំពង់​ភ្នំ ស្រុក​លើកដែក ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​ប្រព្រឹត្ត​អំពើ​ពុករលួយ​ពេញបន្ទុក​!
Wed,25 September 2024 (Time 07:35 PM)
ដោយ ៖ PTV Online ដោយ ខុម កង / ទូរស័ព្ទទំនាក់ទំនង ៖ ០១៥ ៥០៩០០៣ (ចំនួនអ្នកអាន: 57នាក់)

ខេត្ត​កណ្តាល​៖ តាម​ការ​បង្ហើប​ពី​មន្ត្រី នៅ ក្នុង មន្ទីរ​សាធារណការ និង ដឹកជញ្ជូន ខេត្ត កណ្ដាល ឲ្យដឹងទៀតថា ទោះបី ក្រុម ឈ្មួញ តូច ធំ ដឹក ទំនិញ​បន្ទុក លើស ទម្ងន់ ហូរហៀរ សំពីងសំពោង​ក៍ ដោយ នៅតែ អាច ឆ្លងកាត់ ស្ថានីយ៍ ជញ្ជីង​ផ្លូវជាតិ លេខ 1 ភូមិ កំពង់ ពោធិ៍ បានដែរ រីឯ ប្រធាន ជញ្ជីង ថ្លឹង រថយន្ត មន្ត្រី ជញ្ជីង និង​បក្សពួក ដែល​ប្រចាំការ​ចំណុច​ឃុំ​កំពង់​ភ្នំ ស្រុក​លើកដែក គិតតែ​ប្រយោជន៍​ផ្ទាល់ខ្លួន​មិន​មាន​ការទប់ស្កាត់​ឡើយ​។

​លោក ប៉េង ពោធិ៍​នា រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន ទើប​ឡើង​កាន់តំណែង​ថ្មីៗ​បាន​រក្សា​ភាព​ស្ងៀមស្ងាត់ បើទោះបី​រឿងអាស្រូវ​ពុករលួយ​ច្រើនបែប​ច្រើន​យ៉ាង​របស់​លោក ម៉ឹង យូ ឡេង ត្រូវបាន​លាតត្រដាង ជា​បន្តបន្ទាប់​យ៉ាងណាក៏ដោយ ។

​ហេតុនេះហើយ ទើប លោក អូន រស្មី ប្រធាន​ស្ថានីយ៍​ជញ្ជីង​ហ៊ាន​ឲ្យ​បក្សពួក​មន្ត្រី​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ 1 ចំណុច ភូមិ​កំពង់​ពោធិ៍ ឃុំ​កំពង់​ភ្នំ ស្រុក​លើកដែក​ខេត្ត​កណ្ដាល​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​អាង ខ្នងបង្អែក គ្រាក់​នៅ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ចាំ​ជួយ​បិទបាំង​រឿង​អាស្រូវ ។​

​ថ្មី នេះៗ ក្រុម​ឈ្មួញ​និង​អាជីវករ​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ 1 បន្ទុក មិន​លើស​ទម្ងន់ ឬ​លើស​ទម្ងន់​ក៍ដោយ លោក អូន រស្មី ប្រធាន​ជញ្ជីង​និង​មន្ត្រី​ស្ថានីយ៍​ថ្លឹង​រថយន្ត ដែល​ប្រចាំការ នៅ​ភូមិសាស្ត្រ ស្រុក​លើកដែក ខេត្តកណ្តាល​ហាមាត់​សុំ​ថ្លៃ​បាយ ថ្លៃ​ទឹក​ពី​ពួក​ឈ្មួញ​ផងដែរ ។

​ប្រភព ស្និទ្ធ នឹង លោក អូន រស្មី បានឲ្យដឹងថា បើ​គ្មាន​ការបើក​ដៃ​ពី​លោក ម៉ឹង យូ​ឡេង ប្រធាន​មន្ទីរ​សាធារណការ និង ដឹកជញ្ជូន​ខេត្ត​កណ្ដាល​ទេនោះ គឺ លោក អូន រស្មី មិន​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​របស់​ខ្លួន​ឡើយ ។

​ប្រភព​ពី​មន្ត្រី​នៅ​ក្នុង​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​កណ្ដាល​បាន​លើកឡើង​ថា​ករណី​ប្រធាន​ស្ថានីយ៍​ជញ្ជីង ថ្លឹង រថយន្ត ផ្លូវជាតិ​លេខ ១ ចំណុច ភូមិ កំពង់ ពោធិ៍ ឃុំ​កំពង់​ភ្នំ​ស្រុក​លើកដែក​ខេត្ត​កណ្ដាល ក្រុម​ឈ្មួញ​ដឹកទំនិញ ឆ្លងកាត់​មក​ពី​បណ្តាល​ខេត្ត​នានា គឺ​គេច​មិន​ផុត​ពី​ការ​បង់លុយ​តាម​ការកំណត់​របស់​មន្ត្រី ជញ្ជីង បើ​មិន​ដូច្នោះ​ទេ ទំនិញ​ដែល​ដឹក​លើស​ទម្ងន់​នោះ ត្រូវ​រើ​ចុះ​ឡើង​ជា​បន្ទាន់ ។

​រីឯ​លោក ម៉ឹង យូ ឡេង​ហ៊ាន​បណ្ដោយ​ឲ្យ​មន្ត្រីក្រោមឱវា​ទធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត គឺ​ដោយសា​រអាង​មាន​ខ្នងបង្អែក ក្រាស់​នៅក្នុង​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​ចាំ​ជួយ​ការពារ​គ្រប់​វេលា ។

​បញ្ហា នេះ គឺជា​រឿង​ដែល​លោក ប៉េង ពោធិ៍​នា រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​និង​លោក សេង ឈួន ប្រធាន​ជញ្ជីង​ថ្លឹង​រថយន្ត​ទូទាំងប្រទេស​ព្រមទាំង​លោក គួច ចំរើន អភិបាលខេត្ត កណ្តាល មិន​គូរ​មើលរំលង​បណ្ដោយ ឲ្យ​លោក អូន រស្មី ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង រថយន្ត និង បក្សពួក មន្ត្រី​ជញ្ជីង​ប្រចាំការ​ផ្លូវជាតិ លេខ ១ ភូមិ​កំពង់​ពោធិ៍ ឃុំ​កំពង់​ភ្នំ ប្រែក្លាយ​ជា​ជញ្ជីង​ថ្លឹង​លុយ​តាមរបៀប ជិះ​សេះ លែង​ដៃ !៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ptv)

វីដែអូ