ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
លោក ខុម កង អគ្គនាយកទូរទស្សន៍PTVអនឡាញ គេហទំព័រ PTV 088 94 111 16 / 015 50 90 03
លោក ណាំ វណ្ណា​រ៉ា មេ​ប៉ុស្តិ៍​នគរបាល ច្រកទ្វារ​អន្តរជាតិ​ព្រំដែន​បន្ទាយ​ចក្រី កាន់តំណែង​ដុះ​ស្លែ ប្រព្រឹត្ត​អំពើ​ពុករលួយ ប្រមូល​លុយ ពី​ក្រុម​ឈ្មួញ​ដឹក​ស្រូវ​ទៅ​លក់​នៅ​វៀតណាម ព្រមទាំង ឈ្មួញ​វៀតណាម​ដឹកជញ្ជូន​ទំនិញ​ផ្សេងៗ ចូល​មក​ខ្មែរ​ទាំង​យប់​ទាំង​ថ្ងៃ មិន​គូរ អង្គភាព​ប្រឆាំង​អំពើពុករលួយ​មើលរំលង​
Wed,25 September 2024 (Time 06:53 PM)
ដោយ ៖ PTV Online ដោយ ខុម កង / ទូរស័ព្ទទំនាក់ទំនង ៖ ០១៥ ៥០៩០០៣ (ចំនួនអ្នកអាន: 121នាក់)

​ព្រៃវែង ÷ តាម​ការបញ្ជាក់ ពី​ក្រុម​ឈ្មួញ និង​អាជីវករ​ព្រមទាំង ប្រជាពលរដ្ឋ ដែល​ដឹក​ជញ្ជូន​ស្រូវ​ទៅ​លក់​ឲ្យ​ឈ្មួញ​យួន​តាម​ច្រកទ្វារ​អន្តរជាតិ​បន្ទាយ​ចក្រី ស្រុក​ព្រះស្តេច បានឲ្យដឹងថា ទល់​តែ​បង់លុយ ទៅឲ្យ​សមត្ថកិច្ច​ពាក់ព័​ន្ធ​ច្រក​នេះ ទើប​អ្វីៗ ប្រព្រឹត្តទៅ​យ៉ាង​រលូន ។​

​រីឯ​ខាង​ភាគី​យួន​បាន​តម្រូវ​ឲ្យ​ឈ្មួញ អាជីវករ​និង​ពលរដ្ឋ​ខ្មែរ ដឹកជញ្ជូន​ស្រូវ​ឡើង​ស្ពាន​ទៅ​ទម្លាក់​ស្រូវ​លក់​នៅ​ទឹកដី​យួន តាម​ព្រំដែន​ដែល​ធ្វើឲ្យ ខាត​ពេលវេលា​យ៉ាងច្រើន ហើយ​ត្រូវ​បង់លុយ សម្រាប់​ខាង​សមត្ថកិច្ច​ភាគី​ខ្មែរ​ទៀតផង​។​

​ប្រភព​ពី​ក្រុម​ឈ្មួញ ដឹក​ជញ្ជួន​ស្រូវ​យកទៅលក់​ឲ្យ​ឈ្មួញ​វៀតណាម បានឲ្យដឹង​ទៀតថា ឈ្មួញ​ខែ្មរ​ចំណាយ​ក្នុង​មួយ​ជេ​ី​ងៗ អស់​ចាប់ពី​៣០០០០០​រៀល ទៅ ៣៥០០០​រៀល ទៅលេី​សមត្ថកិច្ច​ពាក់​ព័ន្ធ​ច្រក​នេះ​ផង​ដែរ​។​

​បញ្ហា​ដែល​លោក មេ​ប៉ុស្តិ៍​ច្រកទ្វារ​អន្តរជាតិ​ព្រំដែន​បន្ទាយ​ចក្រី​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំ​ពេីចិត្ត ប្រហែល​ជា​អាង​ខ្នងបង្អែក​រឹងមាំ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង ចាំ​ជួយ​បិទបាំង​រឿង​អាស្រូវ​ពុករលួយ ទើប​រក្សា​តំណែង​រហូតដល់​បច្ចុប្បន្ន​។​

​ថ្មីៗ​នេះ​ក្រុម​ឈ្មួញ អាជីវករ​និង​ប្រជាពលរដ្ឋ ដែល​ដឹក​ជញ្ជូន​ស្រូវ​ទៅ​លក់ ឲ្យ​ឈ្មួញ​យួន​តាម​ច្រកទ្វារ​អន្តរជាតិ​បន្ទាយ​ចក្រី ស្រុក​ព្រះស្តេច ខេត្ត​ព្រៃវែង បាន​អំពាវនាវ​ឲ្យ លោក សួន ម៉ា​លីន អភិបាលខេត្ត​ព្រៃវែង ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ របស់​មន្ត្រី​គយ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​ច្រក​នេះ​ជា​បន្ទាន់​។​

​ទន្ទឹម​នឹង​នេះ​ក៏​មាន​សេចក្តីអំពាវនាវ​ឲ្យ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ​ពិនិត្យ​ឡើងវិញ​ជា​បន្ទាន់​ផងដែរ ព្រោះ​ការនាំចេញ​ផលិតផល​កសិកម្ម​ទៅ​លក់​នៅ​ក្រៅប្រទេស មិន​តម្រូវឲ្យ​មាន​ការបង់​លុយ​ឡើយ​។​

​ប្រភព​ពី​ក្រុម​ឈ្មួញ និង​អាជីវករ ព្រមទាំង ប្រជាពលរដ្ឋ​បាន លើកឡើងថា ថ្មីៗ​នេះ​បែរ​ជា​មន្ត្រី​គយ តម្រូវ​ឲ្យ​ឈ្មួញ​ខ្មែរ បង់​លុយ​ក្នុង​ស្រូវ​មួយ រថយន្ត ១៥០០០​រៀល ទើប​អនុញ្ញាត​ឲ្យ​ឆ្លងកាត់​ច្រក​ព្រំដែន​ទៅ​ស្រុក​យួន ដែល​មន្ត្រី​គយ​មិនបាន​ធ្វើ​អ្វី​សោះ បើ​សរុប​ទាំង​ស្ថាប័ន​ផ្សេងៗ គឺ​ស្រូវ​មួយ​រថយន្ត​ត្រូវ​ចំណាយ​អស់ ៣៥០០០​រៀល​ជា​ការកំណត់​។​

​ហេតុនេះហើយ ទើប​ក្រុម​ឈ្មួញ អាជីវករ​និង​ប្រជាពលរដ្ឋ​ដឹក​ជញ្ជូន​ស្រូវ ទៅ​លក់​ឲ្យ​ឈ្មួញ​យួន​តាម​ច្រកទ្វារ​អន្តរជាតិ​បន្ទាយ​ចក្រី ស្រុក​ព្រះស្តេច ពួកគាត់​មិន​សប្បាយចិត្ត ចំពោះ​ប្រធាន​ការិយាល័យ​គយ ច្រកទ្វារ​អន្តរជាតិ​បន្ទាយ​ចក្រី​ប្រើ​មន្ត្រី​ក្រោម​ឱវាទ​របស់​ខ្លួន ចាំ​រាប់​ក្បាល​ឡាន ។​

​ដូច្នេះហើយ​ទើប​មាន​សេចក្តីអំពាវនាវ​ឲ្យ លោក សួន ម៉ា​លីន អភិបាលខេត្ត​ព្រៃវែង ពិនិត្យឡើងវិញ ជា​បន្ទាន់​ព្រោះ​អំពើពុករលួយ និង​ទង្វើ​មិន​ប្រក្រតី​នៅ ច្រកទ្វារ​អន្តរជាតិ​បន្ទាយ​ចក្រី ស្រុក​ព្រះស្តេច ត្រូវបាន​លាតត្រដាង​៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ptv)

វីដែអូ