ថ្ងៃសុក្រ ទី០៤ ខែតុលា ឆ្នាំ២០៥០
លោក ខុម កង អគ្គនាយកទូរទស្សន៍PTVអនឡាញ គេហទំព័រ PTV 088 94 111 16 / 015 50 90 03
​អគារ​មួយ​កន្លែង​នៅ​ច្រក​ជាំ​ស្រងាំ​របស់​លោក​ផ្កាយ​២ ស៊ីម សំអាត មាន​លួច​បើក​កា​ស៊ីណូ​អន​ឡាញ និង​កាង​ចិន​ខុសច្បាប់ ជាង​១​ឆ្នាំ​ហើយ !
Tue,24 September 2024 (Time 07:07 AM)
ដោយ ៖ PTV Online ដោយ ខុម កង / ទូរស័ព្ទទំនាក់ទំនង ៖ ០១៥ ៥០៩០០៣ (ចំនួនអ្នកអាន: 166នាក់)

​យោង​តាម​ការចុះផ្សាយរ​បស់​គេហទំព័រ Sidy News ៖ តាម​ប្រភព​ព័ត៌មាន​ពី​ម្ចាស់កា​ស៊ីណូ​មួយ​កន្លែង​ដែល​មាន​អាជ្ញាបណ្ណ​កាស៊ីណូ​ផ្ដាច់មុខ​តែមួយ​គត់​នៅ​ច្រក​ជាំ​ស្រងាំ​មានឈ្មោះ​ថា សាងាំ​រីសត និង​កា​ស៊ីណូ មាន​ការ​មិន​ពេញចិត្ត​ចំពោះ​លោក​ឧត្ដមសេនីយ៍ទោ ស៊ឹម សំអាត ប្រធាន​នាយកដ្ឋាន​នគរបាល​ការពារ​ព្រំដែន​គោក​ដែល​បាន​យក​តួនាទី​របស់​ខ្លួន​ប្រព្រឹត្ត​បទល្មើស​កាង​បើក​កា​ស៊ីណូ​អន​ឡាញ និង​កាង​ចិន​ខុសច្បាប់ ស្ថិត​នៅ​ច្រក​ជាំ​ស្រងាំ​នេះ មាន​រយៈពេល​ជាង​១​ឆ្នាំ​មកហើយ​។​

​សូមឱ្យ​លោក មាន ចាន់​យ៉ាដា​ចៅហ្វាយខេត្ត​ឧត្ដរមានជ័​យ និង​ស្ថាប័ន​ពាក់ព័ន្ធ អគ្គស្នងការ​នគរបាល​ជាតិ សូម​ចាត់វិធានការ​ចំពោះ​លោក​ផ្កាយ​២ ដែលជា​អ្នក​កាង​ល្បែង​ខុសច្បាប់​នេះ​ផង​។​

​ម្យ៉ាងទៀត ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ធ្លាប់​ព្រមាន មិន​អនុញ្ញាត​ឱ្យ​កម្លាំង​នគរបាលជាតិ ជាប់​ព័ន្ធ​នឹង​ល្មើស ឬ​ល្បែង​សុីសង​ជាដាច់ខាត ។ ដូច្នេះ​សូម​អាជ្ញាធរ គ្រប់​ជាន់​ថ្នាក់​នៅ​ស្រុក​អន្លង់វែង ជាពិសេស​គណៈបញ្ជាការ​ឯកភាព​ខេត្ត​ឧត្តរមានជ័យ មាន​វិធាន​ស្រាវជ្រាវ​ផង ដើម្បី​លុបបំបាត់​មុខរបរ​មិន​ស្របច្បាប់ ក៏​ដូច​ជា​បទល្មើស​ក្នុង​មូលដ្ឋាន ។​

​សូមបញ្ជាក់​ថា ៖ កន្លងទៅ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ស្នើ​ឱ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់​បន្ត​បង្ក្រាប​បទល្មើស​គ្រឿងញៀន លុបបំបាត់​ល្បែងស៊ីសង​ខុសច្បាប់ និង​ការបង្ក្រាប​ក្មេង​ទំនើង ដើម្បី​សន្តិសុខ​និង​ភាពសុខសាន្ត​ជូន​ប្រជាពលរដ្ឋ ។​

​សូម​រំលឹក​ថា ៖ នៅក្នុង​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី នៅ​ព្រឹក​ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ​២០២៤​កន្លងទៅនេះ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ថ្លែងអំណរគុណ​ដល់ ក្រសួងមហាផ្ទៃ អគ្គស្នងការ​នគរបាល​ជាតិ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន លុបបំបាត់​ល្បែងស៊ីសង​ខុសច្បាប់ និង​ការបង្ក្រាប​ក្មេង​ទំនើង​នា​រយៈពេល​កន្លងមក​។ សម្តេច បាន​ស្នើ​ឱ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់​ខិតខំ​បន្តទៀត​ក្នុង​ការអនុវត្ត​គោលនយោបាយ​ភូមិ​-​ឃុំ​-​សង្កាត់​មាន​សុវត្ថិភាព ដើម្បី​សន្តិសុខ និង​ភាពសុខសាន្ត​ជូន​ប្រជាពលរដ្ឋ​។​

​ដូច្នេះ អាជ្ញាធរ សមត្ថកិច្ច​ត្រូវមាន​កាតព្វកិច្ច អនុវត្ត​គោលនយោបាយ ភូមិ​-​ឃុំ មាន​សុវត្ថិភាព រួម​មាន​លក្ខណៈសម្បត្តិ​៩​យ៉ាង​៖

១. គ្មាន​សកម្មភាព​លួច ឆក់​ប្លន់ គ្រប់​ប្រភេទ​។ ២. គ្មាន​ការដាំដុះ ការផលិត ការ​ចរាចរ ការជួញដូរ ការ​ចែកចាយ និង​ការប្រើប្រាស់​គឿង​ញៀន​ខុសច្បាប់​។​

៣. គ្មាន​អំពើ​អាណា​ចារ្យ ការជួញដូរ​ស្ត្រី និង​កុមារ និង​អំពើ​ហិង្សា​ក្នុង​គ្រួសារ​។​

៤. គ្មាន​ក្មេង​ទំនើ​ង​។​

៥. គ្មាន​ការ​លេង​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ​, ការប្រើប្រាស់​អាវុធ​ខុសច្បាប់​គ្រប់​ប្រភេទ និង​បទល្មើស​គ្រប់​ប្រភេទ​។​

៦. គ្មាន​គ្រោះថ្នាក់​ចរាចរណ៍​។​

៧. គ្មាន​គ្រោះថ្នាក់​ដោយ​គ្រាប់​យុទ្ធភ័ណ្ឌ​មិន​ទាន់​ផ្ទុះ​។​

៨. មាន​វិធានការណ៍​ទប់ស្កាត់ គ្រប់គ្រង និង​ការឆ្លើយតប​ចំពោះ​គ្រោះមហន្តរាយ​ប្រកបដោយ​ប្រសិទ្ធភាព ។​

៩. គ្មាន​ការត្រួតពិនិត្យ​ខុសច្បាប់​។​

​ពាក់ព័ន្ធ​ករណី លោក ងួន ទ្ធី​រិទ្ធ អភិបាល​ស្រុក​អន្លង់វែង បានឱ្យអ្នកសារព័ត៌មានដឹងថា ៖ មិន​មាន​ល្បែង​អន​ឡាញ​នៅទីណា​លោក​ក្តាប់​មិន​ជាប់​លោក​ថា​កន្លែង​នឹង​ជា​ផ្ទះសំណាក់​ដែល​គេ​ជួល​ឲ្យ​បុគ្គលិក​នៅ​កាស៊ីណូ​យីហោ​”​លឹម​ហេង​”​ហើយ​កន្លងមក​ម្ចាស់ផ្ទះ​សំណាក់​គេ​ជួល​ទូទៅ​ប៉ុន្តែ​មួយ​រយះ​ចុងក្រោយ​នេះ​ខាង​ផ្ទះសំណាក់​ជួល​ឲ្យ​ក្រុមហ៊ុន​ចិន​ដែល​មក​លេង​នៅ​កាស៉ីណូ​”​លឹម​ហេង​”​នៅ​វី​អា​ភី​ផ្តាច់ លោក​មិន​បានដឹងថា​មានការ​លេងល្បែង​អី​ទេ​ប៉ុន្តែ​ខាង​រដ្ឋបាល​ស្រុក​នឹង​ខេត្ត​នឹង​ចុះ​ធ្វើ​រដ្ឋបាល​ត្រួតពិនិត្យ​បើ​មាន​ករណី​នឹង​មាន​ខាង​ខេត្ត​នឹង​បង្ក្រាប​ហើយ​។​

​លោក​ឧត្តមសេនីយ៍ទោ ខូវ លី ស្នងការ​នគរបាល​ខេត្ត​ខេត្ដ​ឧត្ដ​មានជ័យ បានបញ្ជាក់​ថា ៖ ចាំ​ឲ្យកម្លាំង​មូលដ្ឋាន​ចុះ​ទៅ​ពិនិត្យ លោកស្នងការ​បាន​បន្ត​ថា​,​បើ​បាន​ព័ត៌មាន​ច្បាស់​លោក​នឹង​បញ្ជាក់​ប្រាប់​វិញ ។​

​ដោយឡែក អង្គភាពយើងខ្ញុំមិនសុំការបំភ្លឺពីលោក​ផ្កាយ​២ ស៊ឹម សំអាត ព្រោះគ្មាន​លេខ​ទូរស័ព្ទ ៕​

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ptv)

វីដែអូ