ថ្ងៃសុក្រ ទី០៤ ខែតុលា ឆ្នាំ២០៥០
លោក ខុម កង អគ្គនាយកទូរទស្សន៍PTVអនឡាញ គេហទំព័រ PTV 088 94 111 16 / 015 50 90 03
​លោក មុំ សា​រ៉េ​ន នាយ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​ស្វាយ​អា​ង៉ោង​និង​បក្សពួក​បើកដៃ​អោយ​ឈ្មួញ​តូចធំ នាំចូល​ទំនិញគេចពន្ធ​ទំនិញ​បង់ពន្ធ​មិន​គ្រប់​និង​ទំនិញ​ខុសច្បាប់​ពី​ប្រទេស​វៀតណាម​យ៉ាង​ពេញបន្ទុក​.!
Tue,24 September 2024 (Time 05:09 PM)
ដោយ ៖ PTV Online ដោយ ខុម កង / ទូរស័ព្ទទំនាក់ទំនង ៖ ០១៥ ៥០៩០០៣ (ចំនួនអ្នកអាន: 119នាក់)

ខេត្ត​ព្រៃវែង​៖ ប្រភពពី​អាជីវករ​បាន​បង្ហើប​អោយដឹងថា ការផ្លាស់ប្ដូរ​នាយ​ប៉ុស្តិ៍​ថ្មី អោយមាន​ការល្អប្រសើរ ប៉ុន្តែ​ផ្ទុយទៅវិញ​អំពើពុករលួយ​នៅ​តែ​កើត​មាន​ដដែល ថ្មីៗ​នេះ​គេ​សង្កេតឃើញថា​លោក មុំ សា​រ៉េ​ន នាយ​ប៉ុស្តិ៍​នគរបាល​ច្រក​ការពារ​ព្រំដែន​ស្វាយ​អា​ង៉ោង​ថ្មី​បាន​ដាក់ពង្រាយ​កូនចៅ​មន្ត្រី​ក្រោម​ឱវាទ​និង​ជន​សុីវិល​អង្គុយ​ចាំ​យក​លុយ​ពី​ជនជាតិ វៀតណាម​ឆ្លងដែន ឆ្លងកាត់​ប៉ុស្ដិ៍​(​ត្រួតពិនិត្យ​ឯកសារ​)​អោយបាន​ត្រឹមត្រូវ​តាមពិត​អង្គុយ ចាំ​យក​លុយ​ដាក់​ហោ ប៉ៅ​ចែកគ្នា​ធ្វើ​មាន​ធ្វើ​បាន​យ៉ាង​សុខ​ស្រួល ។​

​យោងតាម​ប្រភព​ពី​ប្រជាពលរដ្ឋ​ជនជាតិ​វៀត ណា​ម​ដែល​ចេញចូល​ឆ្លងកាត់​ទីនោះ​បានឲ្យដឹងថា លោកនាយ​ប៉ុស្តិ៍​ត្រួតពិនិត្យ​តម្រូវ​ឲ្យ​ពួក​គេ​បង់​លុយ​ក្នុង​មួយ​នាក់ (២០​ម៉ឺន​ដុង​) ស្មើ​និង (៣១០០០​រៀល​) មិន​ចាំបាច់​មាន​ឯកសារ​អ្វី​ទាំងអស់​។ ទោះបី​អ្នក​មក​ទិញ​គោ​. ក្របី​ឬ​អ្នកលេង​ល្បែង​មាន់​ជល់​កាស៊ីណូ “៣៣” ឆ្លងដែន​ចូកមក​ទឹកដី​ខ្មែរ​ខ្លះ​មាន​ប៉ាស្ព័រ​ខ្លះទៀត​មិន​មាន​ប៉ាស្ព័រ​ត្រឹមត្រូវ​នោះ​ទេ​! គឺ​សំខាន់​បង់លុយ​តាម​ការកំណត់​របស់ មន្ត្រី​ប្រចាំការ​ច្រក​ក្រោម​ការគ្រប់គ្រង​របស់​លោក មុំ សា​រ៉េ​ន នាយ​ប៉ុស្តិ៍​នគរបាល​ច្រកស្វាយ​អា​ង៉ោង​ជាការ​ស្រេច​តាម​ការកំណត់​មិន​អាច​ត​វា​បាន​។​

​ប្រភព​ពី​ប្រជាពលរដ្ឋ​នៅ​ក្បែរ​តំបន់​ច្រករបៀង​ស្វាយ​អា​ង៉ោង​បាន​បន្ត​អោយដឹងទៀតថា លោក មុំ សា​រ៉េ​ន នាយ​ប៉ុស្តិ៍​នគរ បាល​ច្រក​ការពារ​ព្រំដែន​ស្វាយ​អា​ង៉ោ​ង និង​បក្ខពួក កំពុងតែ​សប្បាយ​ប្រមូល​លុយ​ដាក់ ហោប៉ៅ​ចែកគ្នា​ធ្វើ​មាន​ធ្វើ​បាន​និង បើកដៃ​ឲ្យ​ឈ្មួញ​តូច ធំ នាំចូល​ទំនិញគេចពន្ធ ទំនិញ បង់ពន្ធ​មិន​គ្រប់​និង​ទំនិញ​ខុសច្បាប់​ពី​ប្រទេស​វៀតណាម ចូលមក​ប្រទេស​ខ្មែរ​យ៉ាង​ពេញបន្ទុក​ទាំងយប់​ទាំង​ថ្ងៃ ។​

​ប្រភព​បាន​បន្ថែមថា មួយ​រយៈ​ចុង​ក្រោយ​នេះ សមត្ថកិច្ច​ពាក់​ពន្ធ័​ប្រចាំការ​នៅ​ច្រកស្វាយ​អា​ង៉ោ​ង កំពុង​ត្រូវប៉ាន់​សប្បាយ​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​ដាក់​ហោប៉ៅ​ចែក​គ្នា​ធ្វើ​មាន​បាន​ជា​ថ្នូរ​បើកដៃ​ឲ្យ​ឈ្មួញ​តូច​ធំ​នាំចូល​ទំនិញគេចពន្ធ​ទំនិញ​បង់ពន្ធ​មិន​គ្រប់​និង​ទំនិញ​ខុសច្បាប់​ពី​ប្រទេស​វៀតណាម កាន់ តែ​ច្រើន​ឡើងៗ​និង​ជន​អន្តោ​វេសន៍​វៀតណាម​ឆ្លងដែន​ចេញ​ចូល​មក​លេងល្បែង​ស៊ីសង​នៅ កាស៊ីណូ​”៣៣” ច្រក​ការពារ​ព្រំដែន​ស្វាយ អា​ង៉ោង​យ៉ាង​គគ្រឹកគគ្រេង​ដោយ​រលូន​!​តាម រយៈ​ការ​បើកដៃ​ឲ្យ​ឈ្មួញ​ធំៗ​នាំចូល​ទំនិញគេចពន្ធ​ទំនិញ​បង់ពន្ធ​មិន​គ្រប់​និង​ទំនិញ​ខុសច្បាប់​ពី​ប្រទេស​វៀតណាម យ៉ាង​ពេញបន្ទុក​ដោយ​មាន​ការសម្របសម្រួល​បើកដៃ​ពី សំណាក់​លោក មុំ សា​រ៉េ​ន នាយ​ប៉ុស្តិ៍​នគរ បាល​ច្រក​ការពារ​ព្រំដែន​ស្វាយ​អា​ង៉ោង​នឹង​ក្រុម​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើន​ទៀត​ប្រចាំការ​ច្រក​ប្រមូល​លុយ​បាន​យ៉ាងច្រើន​ជា​រៀងរាល់ថ្ងៃ មិន​ញញើត​នឹង​អង្គភាព​ប្រឆាំង​អំពើពុករលួយ​នោះទេ​។​

​ប្រភព​ពី​ក្រុម​ឈ្មួញ​និង​អាជីវករ​ដែល​រកស៊ី​នាំចូល​ទំនិញ​ពី​ប្រទេស​វៀតណាម បាន​បន្ថែម​ឲ្យដឹង​ទៀតថា សព្វថ្ងៃ​ពួកគាត់ សល់​កម្រៃ​តិចតួច​ណាស់​ពី​ព្រោះ​សមត្ថកិច្ច​ច្រើន​ស្ថាប័ន នៅ​ប្រចាំ​ច្រក​ព្រំដែន​និង​សមត្ថកិច្ច​នៅ​តាម​ផ្លូវ គាប​យក​លុយ​ច្រើនៗ​!​ពួកគាត់​បាន​បញ្ជាក់ទៀតថា រាល់​ការបង់​លុយ​របស់​ពួកគាត់​មិន​បាន​ទទួល​បាន​បង្កាន់ដៃ​បង់ប្រាក់ ឬ​វិក័យប័ត្រ​ពន្ធ​រដ្ឋ​អោយ​ត្រឹមត្រូវ​នោះទេ​! ហើយ​គ្មាន​ឈ្មួញ​ណា​ម្នាក់​អាច​រំលង​លោក មុំ សា​រ៉េ​ន មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​ស្វាយ​អា​ង៉ោង​និង​បក្ខពួក​បាន​ឡើយ​! ជាពិសេស​ឈ្មួញ​ធំៗ​ដែល​រកស៊ី​នាំចូល​ទំនិញ ពី​ប្រទេស​វៀតណាម កាត់​តាម​ច្រកស្វាយ​អា​ង៉ោ​ង ស្ថិតក្នុង​ស្រុក​កំពង់ត្របែក ខេត្ត​ព្រៃវែង គឺជា​ប្រភព​ចំណូល​របស់​លោក មុំ សា​រ៉េ​ន នាយ​ប៉ុស្តិ៍​នគរបាល​ច្រក​ការពារ ព្រំដែន​ស្វាយ​អា​ង៉ោង​នេះ​។​

​ពាក់ព័ន្ធ​នូវ​ភាពមិនប្រក្រតី​ពុករលួយ​របស់លោក មុំ សា​រ៉េ​ន នាយប៉ុសិ៍​ខាងលើ​ក្រុម​ឈ្មួញ​និង​អាជីវករ​សូម​អំពាវនាវ​ដល់​ថ្នាក់ដឹកនាំ​ក្រសួង​មហាផ្ទៃ ជាពិសេស​លោក​ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​នគរបាល​អន្តោប្រវេសន៍​នៃ​ក្រសួងមហាផ្ទៃ​.​លោក សួន សុ​ម៉ា​លីន អភិបាលខេត្ត​ព្រៃវែង​រួម​និង​លោក ឈឿន ប៊ុន​ឆន ស្នងការ​នគរបាល​ខេត្ត​ព្រៃវែង នីតិកាល​ទី​៧ មេត្តា​ចុះ​ពិនិត្យ​ស្រាវជ្រាវ​អោយ​សុីជម្រៅ​លោក មុំ សា​រ៉េ​ន នាយ​ប៉ុស្តិ៍​នគរបាល​ច្រកស្វាយ​អា​ង៉ោង​ផង​!​ពិសេស​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ធ្លាប់​ប្ដេជ្ញា​លុប​បំបាត់​អំពើពុករលួយ​នូវតាម​ដងផ្លូវ ចាត់វិធានការ​ទប់ស្កាត់​អំពើ ពុក​ពុករលួយ​របស់លោក មុំ សា​រ៉េ​ន នាយ​ប៉ុស្តិ៍​នគរបាល​ច្រក​ការពារ​ព្រុំដែន​ស្វាយ​អា​ង៉ោ​ង និង​បក្ខពួក​កំពុង​សាង​ភាពល្បីល្បាញ​ខាង​ប្រព្រឹត្ត​របៀប​អំពើពុករលួយ​នេះ​ផង​។​

​ពាក់ព័ន្ធ​ព័ត៌មាន​ខាងលើ​គេហទំព័រ​យើងខ្ញុំ​រងចាំ​នូវ​ការពន្យល់ បកស្រាយ​ពី​លោក មុំ សា​រ៉េ​ន នាយ​ប៉ុស្តិ៍​នគរបាល​ច្រក​ការពារ​ព្រំដែន​ស្វាយ​អា​ង៉ោ​ង រាល់​ម៉ោង​ធ្វើការ​៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ptv)

វីដែអូ