ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
លោក ខុម កង អគ្គនាយកទូរទស្សន៍PTVអនឡាញ គេហទំព័រ PTV 088 94 111 16 / 015 50 90 03
រោងចក្រ​ផលិត​បារី​ខុស​ច្បាប់​ដ៏​ធំ​មួយ​កន្លែង​ដំណើរការ​នៅក្នុង​ភូមិ​អូរ​ព្រេច ឃុំ​កក់ ស្រុក​ពញ្ញាក្រែក ខេត្ដ​ត្បូងឃ្មុំ មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ក្នុង​ខេត្ត និង​មន្ត្រី​គយ​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​?
Tue,24 September 2024 (Time 05:25 PM)
ដោយ ៖ PTV Online ដោយ ខុម កង / ទូរស័ព្ទទំនាក់ទំនង ៖ ០១៥ ៥០៩០០៣ (ចំនួនអ្នកអាន: 160នាក់)

រោងចក្រ​ផលិត​បារី​ខុសច្បាប់​មួយ​កន្លែង​កំពុងដំណើរការ​យ៉ាងសកម្ម នៅក្នុង​ភូមិ​អូរ​ព្រេច ឃុំ​កក់ ស្រុក​ពញ្ញាក្រែក ខេត្ដ​ត្បូងឃ្មុំ​។​ សេចក្តីរាយការណ៍​បានឲ្យដឹងថា រោងចក្រ​ផលិត​បារី​មួយ​កន្លែង​នៅក្នុង​មូលដ្ឋាន​ភូមិ​អូរ​ព្រេច ឃុំ​កក់ ស្រុក​ពញ្ញាក្រែក ខេត្ដ​ត្បូងឃ្មុំ កំពុង​ដំណើរការ​យ៉ាង​សកម្ម​ក្នុងការ​ផលិត​បារី​ដើម្បី​នាំចេញ​ទៅ​ក្រៅប្រទេស​។

​ប្រភព​បានឲ្យដឹងថា ថៅកែ​រោងចក្រ​ផលិត​បារី​នេះ ជា​ជនជាតិ​ចិន ហើយ​បារី​ដែល​ផលិត​រួច​ភាគច្រើន​បាន​នាំចេញ​ទៅ​ប្រទេស​វៀតណាម​ឆាប់​ច្រក​ព្រំដែន​នៅ​ក្នុង​ខេត្ត​ត្បូងឃ្មុំ​នេះ​តែម្ដង​។ ប្រភព​បាន​និយាយ​ប្រាប់​ថា​ការ​ដែល​គេ​ជ្រើសរើស​យក​ទីតាំង​ខាងលើ​នេះ​ពីព្រោះ​ងាយស្រួល​ក្នុង​ការដឹកជញ្ជូន​នាំចេញ​។​

​អ្នក​ភូមិ​ក្បែរ​ខាង​ដែល​ខ្លះ​ធ្វើ​ជា​កម្មករ​នៅ​ទីនោះ​ខ្សិប​ថា មាន​កម្មករ​ខ្មែរ​ដែល​ធ្វើការ​នៅ​ទីនោះ​ច្រើន​ដែរ ប៉ុន្តែ​ពួក​ថៅកែ​ជា​ជនជាតិ​ចិន រឹតបន្តឹង​ចំពោះ​បញ្ហា​សុវត្ថិភាព ជាពិសេស​មិន​បណ្ដោយ​ប្រើ ប្រា​ស់ទូរ​សព្ទ​ថតរូប​ផ្ដេស ផ្ដាស​នោះឡើយ​។ កម្មករ​នៅ​ពេល​ចូល​ធ្វើការ​ត្រូវបាន​ប្រមូល​ទូរ​សព្ទ​ទុក​មួយ​កន្លែង​ដែល​ក្នុង​ហេតុផល​សំខាន់ គឺ​មិនឲ្យ​ថតរូប​។ ក្រុមកម្មករ ជាច្រើន​នាក់​ទទួលស្គាល់ថា​នៅទីនេះ​ធ្វើការ​បាន​ប្រាក់ខែ​គួរសម ប៉ុន្តែ​ទំនងជា​មិនមាន​ច្បាប់​ទម្លាប់ ឬ​គោរព​ទៅ​តាម​បទបញ្ជា​ច្បាប់​ក្រសួង​ការងារ​អ្វី​នោះទេ​។ គេ​ឲ្យដឹង​ថា បារី​ដែល​ផលិត​រួច ត្រូវបាន​ដឹក​ជញ្ជូន​ចេញ​នៅ​ពេលយប់​ដើម្បី​នាំ​ឆ្លងដែន​ទៅ​ប្រទេស​វៀតណាម​។​

​ទីតាំង​ផលិត​បារី​ដ៏​ធំ​នេះ លើ​ផ្ទៃដី​ជាច្រើន​ហិច​តា មាន​ចំនួន ៣​អាគារ ដែល​មាន​ថៅកែ​ជា​ជនជាតិ​ចិន ស្ថិតនៅ​ភូមិ​អូរ​ព្រិច ឃុំ​កក់ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ កំពុង​សម្រុក​ផលិត​ដើម្បី​លក់​ទាំង​ក្នុងស្រុក និង​នាំចេញ​ទៅ​ក្រៅ​ប្រទេស​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ ខណៈ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ក្នុង​ខេត្ត និង​មន្ត្រី​គយ​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​។

​តាម​សេចក្តីរាយការណ៍​បាន​បន្តថា រោងចក្រ​នេះ​បាន​ធ្វើ​ផលិត​បារី​ជាច្រើន​ឆ្នាំ​។ យូរៗ​ម្តង ឃើញ​មាន​មន្ត្រី​គយ​,​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​មូលដ្ឋាន ចុះ​ទៅ​អើត​ឡេមឡឺមៗ​ម្ដងម្កាល​ដែរ ហើយ​ក៏​បណ្តើរគ្នា​មក​វិញ​យ៉ាង​ស្ងៀមស្ងាត់ ទំនង​ដូច​ត្រូវ​ថ្នាំ​អ្វី​ម្យ៉ាង របស់​ថៅកែ​ជនជាតិ​ចិន​យ៉ាង​អ៊ីចឹង ។ បើទោះបីជា​ខេត្ត​ត្បូងឃ្មុំ​ត្រូវបាន​ផ្លាស់ ប្ដូរ​ថ្នាក់ដឹកនាំ​ចៅហ្វាយខេត្ត​ក៏ដោយ ក៏​ដំណើរការ​នៃ​ការ​ផលិត​បារី​ខុសច្បាប់​នេះ​នៅតែ​បន្ត​ដដែល​។​

​កាលពី​ប៉ុន្មាន​ខែ​មុន​សមត្ថកិច្ច បាន​បង្ក្រាប​ទីតាំង​ផលិត​បារី​នៅ​ស្រុក​មេមត់​ខេត្ត​ត្បូងឃ្មុំ​១​កន្លែង​។ ការណ៍​ដែល​ឈ្មួញ​ជ្រើសរើស​យក​ទីតាំង នៅ​ជិត​ព្រំដែន​ដើម្បី​ធ្វើ​ជា​រោងចក្រ​ផលិត​បារី​នោះ គឺ​ងាយស្រួល​ក្នុង​ការនាំ​ចេញ​ទៅ​ប្រទេសជិតខាង​(​វៀតណាម​)​។ ក្រៅ​ពី​គោលដៅ​ធំ​សម្រាប់​នាំចេញ​ទៅ​ប្រទេស​ជិតខាង ឬ​បន្ត​ត្រឡប់​ទៅ​ប្រទេស​ចិន​វិញ​នោះ បារី​ទាំងនេះ​ក៏​ចែកចាយ​នៅក្នុង​ប្រទេស​កម្ពុជា​តិច​តួច​ផងដែរ​។ ពីព្រោះ​បារី​ទាំងនោះ​ត្រូវ​គេ​ប្រាប់ថា សម្រាប់​តែ​ជនជាតិ​ចិន​ប៉ុណ្ណោះ​ដែល​ជក់​និង​ប្រើប្រាស់​។ គេ​កម្រ​ឃើញ​អ្នក​ផ្សេង​ជក់​បារី​ដែល​ផលិត​នៅ​ទីតាំង​ខាងលើ​នោះ​ណាស់​។​

​ពលរដ្ឋ​រស់នៅ​ក្បែរ​ខាង​រោងចក្រ​ផលិត​បារី​ខុស​ច្បាប់​របស់​ជនជាតិ​ចិន​មាន​ចម្ងល់​ថា ទាំង​មន្ត្រី​គយ ក៏ដូចជា​សមត្ថកិច្ច​ជំនាញ​ពាក់​ពន្ធ និង​អាជ្ញាធរ​ដែនដី​គ្រប់​ជាន់ថ្នាក់​ក្នុង​ខេត្ត​ត្បូងឃ្មុំ ទាំងមូល ហេតុអ្វី​បាន​ជា​បណ្ដែត បណ្ដោយ​ឲ្យ​ជនជាតិ​ចិន​ធ្វើ​អាជីវកម្ម​ខុសច្បាប់​បែប​អនាធិប្បតេយ្យ​នៅក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​រាប់​ឆ្នាំ​បែបនេះ ឬ​មាន​ការពា​ក់ព​ន្ធ័ នឹង​ផលប្រយោជន៍​ទេ​ដឹង ទើប​មិន​បង្ក្រាប​នោះ​? យ៉ាងណា​ក៏​ដោយ​គឺ​រំពឹងថា លោក ប៉ែន កុសល្យ អភិបាលខេត្ត​ត្បូងឃ្មុំ ដែល​ទើបតែ​កាន់តំណែង​ថ្មី​នឹង​ពិនិត្យពិច័យ ករណី​ទីតាំង​ផលិត​បារី​នៅ​ស្រុក​ពញាក្រែក នោះ​ផង​?​។​

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ptv)

វីដែអូ