ថ្ងៃពុធ ទី១៥ ខែមករា ឆ្នាំ២០៥០
លោក ខុម កង អគ្គនាយកទូរទស្សន៍PTVអនឡាញ គេហទំព័រ PTV 088 94 111 16 / 015 50 90 03
លោក កត់ ណៃ មេគយច្រកអូររំដួលអនុញ្ញាតឲ្យទំនិញនាំចូលដោយ សេរីឬបង់ពន្ធមិនគ្រប់ទាំងយប់ទាំងថ្ងៃយ៉ាងគគ្រឹកគគ្រេង ចុះផ្សាយថ្ងៃទី16ខែ09ឆ្នាំ2024(ដោយ ភីធីវីអនឡាញ)
Mon,16 September 2024 (Time 08:52 AM)
ដោយ ៖ http://ptvonline.net /ទូរស័ព្ទទំនាក់ទំនង ៖ ០៩២ ៤៩ ១៩ ៤៥ / ០៨៨ ៥៣ ៩១ ៩៤៥ / ០៩៨ ៣៩ ១៩ ៤៥ (ចំនួនអ្នកអាន: 32នាក់)

ប្រភពពីប្រជាពលរដ្ឋនៅតំបន់ច្រកអូររំដួលលោក កត់ ណៃ មេគយច្រកអូររំដួល ដេកសោយសុខជាមួយទំនិញគ្រប់មុខកំពុងតែសំរុកចេញយ៉ាងគគ្រឹកគគ្រេង
នៅច្រកតំបន់អូររំដួលស្រុកភ្នំព្រឹកខេត្តបាត់ដំបង លោក កត់ ណៃ ប្រធានស្នាក់ការគយត្រូវគេសង្ស័យថា ជាអ្នកបេីកដៃឲ្យក្រុមឈ្មួញនាំជីគេចពន្ធ និងទំនិញផ្សេងៗជា ច្រើនប្រភេទគេចពន្ធឬបង់ពន្ធមិនគ្រប់ទាំងយប់ទាំងថ្ងៃ។ មន្ត្រីមានសមត្ថកិច្ចច្រកព្រំដែនតំបន់អូររំដួល ឲ្យដឹងថា លោក កត់ ណៃ បាននឹងកំពុងបណ្ដែតបណ្ដោយ ឃុបឃិតគ្នាជាប្រពន្ធ័ ជាមួយក្រុមដែលរកស៊ីដឹកទំនិញឆ្លងដែនពីថៃចូលកម្ពុជា។ ទំនិញគ្រប់ប្រភេទដែលឆ្លង ដែនតាមច្រកអូររំដួល មិនមានការត្រួតពិនិត្យឲ្យបានច្បាស់លាស់នោះឡើយ។ ដូច្នេះគេមិនដឹងថាតើអ្វីដែលឈ្មួញបាននាំចូលនោះទេ។ បញ្ហានេះគឺជាហានិភ័យដ៏ធ្ងន់ធ្ងរមួយដែលថ្នាក់ដឹកនាំមិនគួរមើលរំលងឡើយ។

ប្រភពព័ត៌មានបានឲ្យដឹងបន្ថែមថា ក្រៅពីជីគេចពន្ធនិងបង់ពន្ធមិនគ្រប់និងទំនិញផ្សេងៗទៀត ក៏គេចពន្ធឬបង់ ពន្ធមិនគ្រប់ដែរ ។ ប្រភពបន្ថែមថា រថយន្តដឹកទំនិញទាំងតូចទាំងធំទាំងខ្សែៗ នាំចូលពីប្រទេសថៃទាំងថ្ងៃឆ្លងកាត់ច្រកព្រំដែនចូលតាមច្រកតំបន់អូររំដួលស្រុកភ្នំព្រឹកខេត្តបាត់ដំបងដោយមិនគិតអំពីច្បាប់ទម្លាប់អ្វីទាំងអស់។ ពោលគឺសមត្ថកិច្ច បើកបារ៉ាស់ច្រកព្រំដែនតំបន់ឲ្យរថយន្តដឹកជី និងទំនិញផ្សេងៗទាំងនោះចូលដោយសេរី។ ប្រជាពលរដ្ឋនិយាយថា គេមើលឃើញថាភាពមិនប្រក្រតីនៃការអនុញ្ញាតឲ្យទំនិញនាំចូលដោយ សេរីឬបង់ពន្ធមិនគ្រប់ទាំងយប់ទាំងថ្ងៃ។ ទំនិញបង់ពន្ធមិនគ្រប់ មានច្រើនប្រភេទទាំងនោះគឺជាប្រភពហិរញ្ញវត្ថុ ដ៏សំខាន់របស់លោក កត់ ណៃ។

ប្រភពរាយការណ៍ថា មន្ត្រីនគរបាលប្រចាំការនៅទីនោះភាគច្រើនជួលជនស៊ីវិលឲ្យចាំទទួលយកលុយរថយន្តដឹកទំនិញចេញ,ចូល ពីព្រោះអស់លោកខ្លាចមានបញ្ហាជាយថាហេតុណាមួយកើតឡើង។ ឈ្មួញមិនអាចគេចឬលួចដោយមិនប្រាប់ឱ្យបងៗសុីវិល ដែលឈរចាំមេីល នៅច្រកតំបន់អូររំដួលបាននោះឡើយ ។ ប្រភពបានរាយការណ៍ថា ជនស៊ីវិលដែលតំណាងឲ្យមន្ត្រីគយហាក់មាន អំណាចខ្លាំងសម្បើម ជាមួយៗរកស៊ីដឹកទំនិញគេចពន្ធឆ្លងដែនទាំងនោះ។ រវាងឈ្មួញអ្នករកស៊ីនិងជួនស៊ីវិលដែលប្រចាំការនៅច្រកព្រំដែនអូររំដួល មានការយល់គ្នាយ៉ាងច្បាស់លាស់ដោយក្រុមដែលរកស៊ីដឹកទំនិញទាំង នោះគ្រាន់តែឃើញជនស៊ីវិលនៅឈរកន្លែងណា គឺទៅ តាមជួបដល់កន្លែងនោះតែម្ដង។

ថៅកែទំនិញទាំងឡាយចាំបាច់ទាក់ទងជាមួយលោកមេស្នាក់ការគយមុនរួចជាស្រេច ជាពិសេសទំនិញអត់ពន្ធសុទ្ធតែត្រូវទាក់ទងជាមួយលោកកត់ ណៃ ជាមុន រីឯអ្នក រងគ្រោះជាងគេ គឺប្រជាពលរដ្ឋស៊ីឈ្នួលដឹកជញ្ជូនទំនិញកំប៉ិកកំប៉ុក។ នៅស្រុកព្រំដែនអូររំដួលនេះក៏មានផងដែរអំពីបញ្ហាទំនិញសាច់ខូចគុណភាពដែលឈ្មួញបានរៀបចំ។ ពីព្រោះថានៅចំណុចព្រំដែនអូររំដួលនេះគ្មានការត្រួតពិនិត្យឲ្យបានម៉ត់ចត់នោះឡើយ។ អស់ លោកមានសមត្ថកិច្ចជាច្រើនស្ថាប័នរួមទាំងគយផងមិនបានត្រួតពិនិត្យទំនិញនាំចូលនោះទេ។ ទំនិញឆ្លង កាត់ច្រកអូររំដួល មិនមានការត្រួតពិនិត្យឲ្យបានហ្មត់ ចត់នោះឡើយពោលគឺឲ្យតែហុចលុយចប់បញ្ហា៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ptv)

វីដែអូ