ថ្ងៃពុធ ទី១៥ ខែមករា ឆ្នាំ២០៥០
លោក ខុម កង អគ្គនាយកទូរទស្សន៍PTVអនឡាញ គេហទំព័រ PTV 088 94 111 16 / 015 50 90 03
កាស៊ីណូ777 ច្រកទ្វារព្រំដែនអន្ដរជាតិបន្ទាយចក្រី បេីកអោយពលរដ្ឋខែ្មរចេញចូលលេងល្បែងសុីសងយ៉ាងគគ្រឹកគគ្រេង រីឯសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! ចុះផ្សាយថ្ងៃទី16ខែ09ឆ្នាំ2024(ដោយ ភីធីវីអនឡាញ)
Mon,16 September 2024 (Time 11:57 AM)
ដោយ ៖ http://ptvonline.net /ទូរស័ព្ទទំនាក់ទំនង ៖ ០៩២ ៤៩ ១៩ ៤៥ / ០៨៨ ៥៣ ៩១ ៩៤៥ / ០៩៨ ៣៩ ១៩ ៤៥ (ចំនួនអ្នកអាន: 20នាក់)

ព្រៃវែង ៖ ប្រភពពីប្រជាពលរដ្ឋនៅតំបន់កាស៊ីណូ777 បុគ្គលម្ចាស់កាស៊ីណូ 777 បើកអោយពលរដ្ឋខ្មែរចេញចូលលេងល្បែងសុីសងខុសច្បាប់យ៉ាងពពាក់ពពូន រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាននិងសមត្ថកិច្ចជំនាញពាក់ព័ន្ធមិនចាត់វិធានការបង្រ្កាបនោះទេ!នាំគ្នារក្សាភាពស្ងៀមស្ងាត់ ។
ប្រភពពីប្រជាពលរដ្ឋរស់នៅក្នុងភូមិគោ ឃុំបន្ទាយចក្រី ស្រុកព្រះស្តេច ខេត្តព្រៃវែង បានបញ្ជាក់ឲ្យដឹងថា កាស៊ីណូ 777 កំពុងបេីកឲ្យពលរដ្ឋខ្មែរ​ចេញចូល​លេង​ល្បែងដោយសេរីភ្នាល់ដាក់លុយ សុីសងខុសច្បាប់ ជល់មាន់ បៀរ អា ប៉ោង យូគី យ៉ាងគគ្រឹក គគ្រេង រីឯ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានស្រុក. ខេត្ត.មិនហ៊ានធ្វើការទប់ស្កាត់និងបង្រ្កាបនោះទេ! បែជានាំគ្នាបំភ្លេចគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព ៧ ចំណុចដែលរាជរដ្ឋាភិបាលបានដាក់ចេញដោយក្រសួងមហាផ្ទៃ អាជ្ញាធរថ្នាក់ ឃុំ និងសមត្ថកិច្ចថ្នាក់ស្រុក មិនគួរបណ្តែតបណ្តោយឲ្យបុគ្គលជាម្ចាស់ កាសុីណូ 777 បេីកអោយក្រុមញៀនល្បែងដែលជាពលរដ្ឋខ្មែរចេញចូលលេង ល្បែងជល់មាន់ បៀរ អាប៉ោង និងល្បែងផ្សេងៗ ជាច្រើនប្រភេទទៀតយ៉ាងគគ្រឹក គគ្រេងធ្វើអោយពលរដ្ឋដែលរស់នៅក្បែរទីតាំងនោះមានការព្រួយបារម្ភភ័យខ្លាចបញ្ហាអសន្តិសុខ សង្គម និងអំពើចោរកម្មចោរលួចចោរឆក់ ចោរប្លន់ ចោរគាស់ផ្ទះប្រើអំពេីហឹង្សាគ្រួសារគ្រឿងញៀនដើម ចមចេញពីល្បែងសុី សងនេះឯង។

ករណីកាស៊ីណូ777បើកអោយពលរដ្ឋខ្មែរចេញចូលលេងល្បែងសុីលងផ្ទុយពីច្បាប់អនុញ្ញាតខាងលើ អាជ្ញាធរនិងសមត្ថកិច្ចជំនាញពាក់ព័ន្ធនៅមិនទាន់ចាត់វិធានការបង្រ្កាបឲ្យស្របតាមគោលនយោបាយទាំង៧ ចំណុចដែលរាជរដ្ឋាភិបាលបានដាក់ចេញដោយក្រសួងមហាផ្ទៃនោះទេ។ ហេតុនេះលោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង និងលោក ឈឿន ប៊ុនឆន ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង និងលោកឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែង នីតិកាលទី៧ មិនគួរមេីលរំលងភាពអស កម្មរបស់លោកចៅហ្វាយស្រុកព្រះស្តេចនិងលោក ជៃ សេងហ៊ាង អធិការដ្ឋាននគរបាលស្រុកព្រះស្ដេច ដែលបណ្តោយឲ្យពលរដ្ឋខ្មែរចេញចូលលេងល្បែងជល់មាន់ ទ្រង់ ទ្រាយធំ នៅក្នុងកាសុីណូ 777 ក្នុងមូលដ្ឋានរបស់ខ្លួនមិនព្រមទប់ស្កាត់ ។

​ប្រជាពលរដ្ឋរស់នៅភូមិគោ ឃុំបន្ទាយចក្រី ស្រុកព្រះស្តេច សូមអំពាវនាវដល់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃជាពិសេស លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ចាត់មន្ត្រីក្រោមឱវាទខេត្ត ចុះត្រួតពិនិត្យឡេីងវិញខ្លះផងចំពោះម្ចាស់ កាសុីណូ777 ដែលបេីកអោយពលរដ្ឋខ្មែរចូលលេងល្បែងជល់មាន់ខ្នាតធំបង្កប់ក្នុងកាស៊ីណូ 777 យ៉ាងគគ្រឹក គគ្រេងបែបអនាធិបតេយ្យផ្ទុយពីច្បាប់អនុញ្ញាត!។ ដែលបញ្ហានេះលោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង និងលោកឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃ វែង បើពិតមិនបានជាប់ពាក់ព័ន្ធនឹងផលប្រយោជន៍នោះទេ? គួរតែចាត់វិធានការ ទប់ស្កាត់និងបង្ក្រាបម្ចាស់កាស៊ីណូ777 ស្ថិតនៅភូមិសាស្ត្រខាងលើ ដែលបើកអោយពលរដ្ឋខ្មែរចេញចូលលេងល្បែង សុីសងផ្ទុយពីច្បាប់អនុញ្ញាតនោះអោយមានប្រសិទ្ធភាព ស្របតាមបទបញ្ជាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អាណត្តិទី៧

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ptv)

វីដែអូ