ថ្ងៃពុធ ទី១៥ ខែមករា ឆ្នាំ២០៥០
លោក ខុម កង អគ្គនាយកទូរទស្សន៍PTVអនឡាញ គេហទំព័រ PTV 088 94 111 16 / 015 50 90 03
លោក​ សំ កុសល មេគយ​ខេត្ត​កណ្ដាល ប្រើតួនាទីនិងអំណាចប្រព្រឹត្តអំពើពុករលួយយ៉ាងចាស់ដៃ ដោយមិនដែលបង្ក្រាបទំនិញគេចពន្ធម្ដងណាឡើយ ចុះផ្សាយថ្ងៃទី15ខែ09ឆ្នាំ2024(ដោយភីធីវីអនឡាញ)​
Sun,15 September 2024 (Time 10:27 PM)
ដោយ ៖ http://ptvonline.net /ទូរស័ព្ទទំនាក់ទំនង ៖ ០៩២ ៤៩ ១៩ ៤៥ / ០៨៨ ៥៣ ៩១ ៩៤៥ / ០៩៨ ៣៩ ១៩ ៤៥ (ចំនួនអ្នកអាន: 33នាក់)

​ សំ កុសល មេគយ​ខេត្ត​កណ្ដាល ប្រើតួនាទីនិងអំណាចប្រព្រឹត្តអំពើពុករលួយយ៉ាងចាស់ដៃ ដោយមិនដែលបង្ក្រាបទំនិញគេចពន្ធម្ដងណាឡើយក្រុមឈ្មួញរកស៊ីដឹកទំនិញឆ្លងកាត់ភូមិសាស្ត្រ ខេត្តកណ្ដាល​បង្ហើប​ឲ្យដឹង​ថា​ លោក​ ​សំ កុសល ប្រធានសាខាគយនិងរដ្ឋាករខេត្តកណ្ដាល កំពុងអនុវត្តកំណែទម្រង់របស់ថ្នាក់ដឹកនាំ ជាពិសេសយុទ្ធនាការ នៃការបង្ក្រាបទំនិញអត់ពន្ធ នៅតាមដងផ្លូវ បានធ្វើឲ្យប៉ះពាល់អារម្មណ៍ដែលរកស៊ីជាខ្លាំង។ ក្រុមអ្នករកស៊ីដឹកទំនិញតាមបណ្ដាខេត្តចូលរាជធានី សុទ្ធតែដឹងអំពីអ្វី ដែលគេហៅថាកំណែទម្រង់ដើម្បីប្រមូលថវិកាចូលរដ្ឋ។ ប៉ុន្តែក្រោមលេសកំណែទម្រង់នោះនថវិកាដែលលោកគយ សំ កុសល ប្រមូលពីឈ្មួញអ្នករកស៊ីចូលក្នុងហោប៉ៅរបស់ខ្លួនប៉ុណ្ណោះ ។
សព្វថ្ងៃនេះនៅគ្រប់ច្រកផ្លូវជាតិសំខាន់ៗ ចូលរាជធានីភ្នំពេញ សុទ្ធតែមានទំនិញបង់ពន្ធមិនគ្រប់ ឬទំនិញគេច ពន្ធច្រើនប្រភេទ។ ប៉ុន្តែសួរថា តើលោកគយ សំ កុសល បង្ក្រាបបានប៉ុន្មានហើយ ? ហេតុដូចម្ដេច បានជាគយមិន​ចាត់​វិធានការ​បង្ក្រាប​ក្រុម​ឈ្មួញ​ ដឹកជញ្ជូន​ទំនិញ គេចពន្ធ,ទំនិញ​បង់ពន្ធមិន​គ្រប់​ឆ្លងកាត់​ខេត្ត​កណ្ដាលនោះ?។​ ​​ប្រភព​បាន​ឲ្យដឹង​ថា​ ​ក្រោយពេល​ទទួល​បាន​តំណែង​ជា​ប្រធាន​សាខា​គយ​ខេត្ត​កណ្ដាល​ ​គឺ​លោក​ ​សំ កុសល ​កំពុង​អនុវត្តន៍​តាម​បទពិសោធន៍​នៃការប្រមូលថវិកាជូនជាតិតាមរយៈការដាក់មន្ត្រីគោលគ្រប់ផ្លូវចូលរាជធានីភ្នំពេញដើម្បីប្រមូលប្រាក់ ពីក្រុមអ្នកដឹកជញ្ជូនទំនិញមិនបង់ពន្ធ។ ក្រុមឈ្មួញអះអាងថា មន្ត្រីគយខេត្តកណ្ដាលបានត្រឹមតែទូរសព្ទរកលុយតែប៉ុណ្ណោះ។
ប្រភព​បាន​ឲ្យដឹង​ទៀត​ថា​ ​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ផ្លូវជាតិ​លេខ១​ ​ផ្លូវជាតិ​លេខ២​ ​ផ្លូវជាតិ​លេខ៣​ ​ផ្លូវជាតិ​លេខ៤​ ​ផ្លូវជាតិ​លេខ៥​ ​និង​ផ្លូវ​ជា​តិ​ផ្សេង​ៗ​ទៀត​ចូល​មករា​ជ​ធានី​ភ្នំពេញ​ ​គឺជា​ប្រភព​ចំណូល​របស់​លោក​ ​សំ កុសល តែម្តង​។​ ​ជាក់ស្ដែង​តាំងពី​ទទួល​បាន​តំណែង​ជា​ប្រធាន​សាខា​គយ​ខេត្ត​កណ្ដាល​ ​លោកសំ កុសលមិន ដែល​ចាត់វិធានការ​បង្ក្រាប​ ក្រុម​ឈ្មួញ​ដឹកជញ្ជូនទំនិញគេចពន្ធ​ ​ទំនិញ​បង់ពន្ធ​មិន​គ្រប់​ ​ឬ​ទំនិញ​ខុសច្បាប់​នោះ​ទេ​ ​ហើយ​មានតែ​សម្របសម្រួល​ឲ្យ​ឈ្មួញ​ទាំងនោះ​ដឹក ទំនិញ​ទៅដល់​គោលដៅ​ប្រកបដោយ​សុវត្ថិភាព​។​ ​ទន្ទឹម​នឹង​នេះ​នៅ​ច្រក​ជ្រៃធំនិង​ច្រក​ផ្សេងទៀត​ ​ក្រុម​ឈ្មួញ​អាច​ នាំចូល​ទំនិញគេចពន្ធ​និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់ យ៉ាង​រលូន​។
ប្រភពរាយការណ៍ថា ការអនុវត្តកំណែទម្រង់វិស័យគយដើម្បីរកចំណូលជូនជាតិ គឺមិត្តអនុញ្ញាតឲ្យមានទំនិញ គេចពន្ធចរាចរណ៍លើដងផ្លូវ ឬលក់នៅលើទីផ្សារនោះឡើយ។ ប៉ុន្តែសមត្ថកិច្ចគយខេត្តកណ្ដាលមិនដែលចាប់ទំនិញគេចពន្ធម្ដងណាឡើយ។ ​ប្រភព​ពី​រកស៊ីដឹកទំនិញឆ្លងកាត់ខេត្តកណ្ដាលបាន​ឲ្យដឹង​ថា​ អ្នកដែល​ដឹកជញ្ជូន​ទំនិញគេចពន្ធ,បង់ពន្ធ​មិនគ្រប់និង​ទំនិញ​ខុសច្បាប់​ឆ្លងកាត់​ផ្លូវជាតិ​នានា​ចូល​ទៅ​រាជធានី​ភ្នំពេញ​ ​សុទ្ធតែ​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​ លោក​សំ កុសល ​ដើម្បី​សម្រួល​ដល់ អាជីវកម្ម​របស់​ពួកគេ​។​ ​លើស​នេះ​ទៅទៀត​ លោក​ ​សំ កុសល បាន​បើកដៃ​ឲ្យ​ក្រុម​មន្ត្រី​គយ​ចល័ត​ក្នុង​ខេត្ត​កណ្ដាល​ ​គាប​យក​លុយ​ពី​ក្រុម​ឈ្មួញ​និង​ក្រុម​អា​ជីក​រដឹក​ជញ្ជូន​ទំនិញ​ឆ្លងកាត់​ផ្លូវជាតិ​ជាច្រើន​ខ្សែ​ក្នុង​ខេត្ត​កណ្ដាល​ស្រេច​តែ​អំពើ​ចិត្ត​បើ​ទោះបីឈ្មួញ​ខ្លះ​ដឹក ជញ្ជូន​ទំនិញ​បង់ពន្ធ​ត្រឹមត្រូវ​នៅ​ច្រកព្រំដែន​រួចហើយ​ក៏ដោយ​។​
​ប្រភព​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្ត​កណ្ដាល​ ​បាន​ឲ្យដឹង​ថា​លោក​ ​ ​សំ កុសល ឡើង​កាន់​តំណែង​ជា​ប្រធាន​សាខា​គយ​ខេត្ត​កណ្ដាល​នៅពេលថ្មីៗ និងរហូតមកដល់​ពេល នេះ​លោក​ សំ កុសលមិនទាន់​ចាត់វិធានការ​បង្ក្រាប​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ទំនិញគេចពន្ធ​ទំនិញ​បង់ពន្ធ​មិន​គ្រប់​ ​និង​ទំនិញ​ខុសច្បាប់​បាន​មួយ​ករណី​នៅឡើយ​ទេ​។​ រឿងងាយយល់ទេ ប្រភពនិយាយថាឱ្យលោក សំ កុសល ទៅបង្ក្រាបយ៉ាងដូចម្ដេច បើពួកឈ្មួញដឹកទំនិញគេចពន្ធទាំងនោះបានផ្ដល់លាបសក្ការៈក្រៅច្បាប់ឲ្យលោកហើយនោះ?៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ptv)

វីដែអូ