ថ្ងៃពុធ ទី១៥ ខែមករា ឆ្នាំ២០៥០
លោក ខុម កង អគ្គនាយកទូរទស្សន៍PTVអនឡាញ គេហទំព័រ PTV 088 94 111 16 / 015 50 90 03
ល្បែង​បញ្ជាល់មាន់ និង​អាប៉ោង​ខុសច្បាប់ ខ្នាត​ធំ ក្នុង​ឃុំ​អញ្ចាញ កំពុងបើក​លេង​យ៉ាង​គំហុក រីឯ​អាជ្ញាធរ​មូលដ្ឋាន​ ​និង​សមត្ថកិច្ច​ពាក់​ព​ន្ឋ័​ស្រុក​មុខកំពូល រក្សា​ភាព​ស្ងៀមស្ងាត់
Sat,14 September 2024 (Time 07:22 PM)
ដោយ ៖ PTV Online ដោយ ខុម កង / ទូរស័ព្ទទំនាក់ទំនង ៖ ០១៥ ៥០៩០០៣ (ចំនួនអ្នកអាន: 95នាក់)

ខេត្ត​កណ្តាល ÷ ថ្មីៗ​នេះ​មាន​សេចក្តីរាយការណ៍​មក​ថា​! មាន​ទីតាំង​សង្វៀន​ល្បែង​(​បញ្ជាល់មាន់ និង​អាប៉ោង​)​ខុសច្បាប់ ខ្នាត​ធំ មួយកន្លែង ស្ថិតនៅ​ភូមិ​កណ្តាល ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ខេត្ត​កណ្តាល បើក​ឲ្យ​ក្រុម​ញៀន​ល្បែង​នាំគ្នា​ទៅលេង​ភ្លូកទឹកភ្លូកដី តែ​លោក​វរសេនីយ៍ឯក ឯក លន់ អធិការនគរបាល​ស្រុក​មុខកំពូល និង​លោក យី យ៉េន អភិបាល​នៃ​គណៈ​អភិបាល​ស្រុក​មុខកំពូល នៅ​សម្ងំ​ស្ងៀម មិនឃើញ​ចាត់​ឲ្យ​កូនចៅ ចុះបង្ក្រាប​ឡើយ​! តើ​ហេតុ​!​អ្វី​ទៅ​ទាន​។​

​ប្រភព​បានឲ្យដឹង​ទៀតថា​! ឈ្មោះ វឿន ជា​ម្ចាស់ផ្ទះ ហ៊ាន​បើក​ល្បែង​(​បញ្ជាល់មាន់ និង​អាប៉ោង​)​ខុសច្បាប់ ខ្នាត​ធំ ទីតាំង​ល្បែង​សុីសង មួយ​កន្លែង​នេះ ស្ថិតនៅ​ភូមិ​កណ្តាល ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ខេត្ដ​កណ្ដាល ប្រហែល មាន​ខ្នងបង្អែក រឹងមាំ ហើយ​មាន​ឥទ្ធិពល ទៀតផង ទើប​ហ៊ាន​ធ្វើ​អ្វីៗ​តាម​ទំនើងចិត្ត​។​

​ជាក់ស្តែង​នៅ​រសៀល ថ្ងៃទី​១៣ ខែ​កញ្ញា ឆ្នាំ​២០២៤.​នេះ ទីតាំង​សង្វៀន​ល្បែង​(​បញ្ជាល់មាន់ និង​អាប៉ោង​)​ខុសច្បាប់ ខ្នាត​ធំ មួយ​កន្លែង​ក្នុង ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល កំពុងបើក​ដំណើរការ​យ៉ាង​ពេញបន្ទុក តែ​គេ​មិនទាន់​ឃើញ​ខាង អាជ្ញាធរ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​មូលដ្ឋាន ចុះ​ទប់ស្កាត់ និង​បង្ក្រាប​! នៅឡើយ​! ធ្វើឲ្យ​ពលរដ្ឋ រស់នៅ​ក្នុង​តំបន់​នោះ រង​ការរិះគន់​ចំៗ​ថា​! បើ​គ្មាន​ការឃុបឃិត​គ្នា ជា​ប្រព័ន្ធ ហើយ​មាន​ខ្នងបង្អែក រឹងមាំ ទេនោះ បុគ្គល ឈ្មោះ វឿន ម្ចាស់ផ្ទះ និង​បក្សពួក របស់ខ្លួន មិន​អាច​សាង​ភាពល្បីល្បាញ ខាង​បើក​ល្បែង​(​បញ្ជាល់មាន់ និង​អាប៉ោង​)​ខុសច្បាប់ នៅលើ​ទឹកដី ស្រុក​មុខកំពូល ខេត្ត​កណ្តាល បានឡើយ​។​

​មជ្ឈដ្ឋាន​ខាងក្រៅ .! និង​ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ​សាស្ត្រ​ខាងលើ ដាក់​ការសង្ស័យថា​! អាជ្ញាធរ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​មូលដ្ឋាន មួយចំនួន សម្ងំ​ទទួល​លាភសក្ការៈ ខ្លះៗ ពី​ម្ចាស់​សង្វៀន​ល្បែង​(​បញ្ជាល់មាន់ និង​អាប៉ោង​)​ខុសច្បាប់ ខាងលើនេះ រួចហើយ ផង​ក៏​មិនដឹង ទើប​គ្មាន​ការបង្ក្រាប​!

​ប្រភព​ដដែល​បាន​បន្ថែមថា​! ក្តីកង្វល់ បងប្អូន​ប្រជាពលរដ្ឋ រស់​នៅ​សព្វថ្ងៃនេះ មាន​ការព្រួយបារម្ភ និង​ការភ័យខ្លាច ជាខ្លាំង ចំពោះ​សុខទុក្ខ និង​សុវត្ថិភាព គ្រួសារ របស់​ពួកគាត់់ ព្រោះថា​! ទីណា មាន​ល្បែងស៊ីសង ទីនោះ​មិនយូរ មិនឆាប់​ទេ កើតមាន​នូវ អំពើចោរកម្ម និង​បទល្មើស​ផ្សេងៗ ដូចជា ចោរលួច ចោរឆក់ និង​ចោរប្លន់ ជាដើម ជាពិសេស អំពើហិង្សា ក្នុង​គ្រួសារ ជាក់​ជាមិនខាន​។​

​អង្គភាព​សារព័ត៌មាន​យើងខ្ញុំ ធ្វើការ​ផ្សព្វផ្សាយ​នេះ ដើម្បី​ពាំនាំ​ដំណឹង​អំពី​សកម្មភាព ក៏​ដូច​ព្រឹត្តិការណ៍ ក្នុងការ​ជំរាបជូន ដល់​ស្ថាប័ន​ពាក់ព័ន្ធ​ឲ្យបាន​ជ្រាប ហេតុ​!​ដូច្នេះ ប្រជាពលរដ្ឋ សំណូមពរ​ទៅ​ដល់ ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល ជាពិសេស ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្តាល ជួយ​ចាត់​មន្ត្រី ក្រោម​ឪ​វា​ទ ចុះ​ត្រួតពិនិត្យ ភាពជាក់ស្តែង និង​មាន​វិធានការ​បង្ក្រាប​! ទីតាំង​សង្វៀន​ល្បែង​(​បញ្ជាល់មាន់ និង​អាប៉ោង​)​ខុសច្បាប់ ខ្នាត​ធំ មួយ​កន្លែង​ក្នុង ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល នេះ​ផង ដើម្បី​ពង្រឹង សន្តិសុខ សង្គម​។​

​សូម​រំលឹក​ថា​! កាល​នៅ​ថ្ងៃ​១៨ ខែ​កុម្ភៈ ឆ្នាំ​២០២៤.​នេះ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ កម្ពុជា បាន​ដាក់​ចេញ​បទបញ្ជា​ឲ្យ​លោក អភិបាល​រាជធានី​.​ខេត្ត​.​ទាំង​២៥.​ខេត្ត​.​ក្រុង​.​ត្រូវតែ ត្រួតពិនិត្យ និង​បង្ក្រាប​!​ជាបន្ទាន់​លើ​ទីតាំង​ល្បែង​ផ្សងសំណាង គ្រប់​ប្រភេទ នូវ​ទូទាំងប្រទេស ដោយ​គ្មាន​ការលើកលែង ហើយ​រាយការណ៍​ផ្ទាល់​ជូន​”​សម្តេច​”.!៕​

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ptv)

វីដែអូ