ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.!
ភ្នំពេញ៖ តាមប្រភពរាយការណ៍ពីប្រជាពល រដ្ឋរស់នៅក្នុងសង្កាត់ទន្លេបាសាក់បានអោយដឹងថា ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀត នៅតែបន្ត បើកលេងយ៉ាងគឃ្លើនផ្គើនទៅនឹងបទបញ្ជាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាច្រកកម្ពុជា។
ទីតាំងល្បែងស៊ីសងយីហោ(REMIX)នេះស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កំពុងបើកដំណើរការអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹក គគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់។
ប្រភពបានបន្តថា ទីតាំងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតយីហោ (REMIX) បើកអោយក្រុមញៀនល្បែងចេញចូលលេងយ៉ាងគគ្រឹកគគ្រេងរាល់ថ្ងៃដោយរលូន រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានហាក់បណ្ដោយអោយក្រុមញៀនល្បែងស៊ីសងហ្គេមបាញ់ត្រីប្រមូលផ្តុំគ្នាចូលទៅលេងល្បែងស៊ីសងនៅទីតាំងខាងលើដោយមិនខ្លាចញញើតអ្វីទាំងអស់ប្រហែល ម្ចាស់បនល្បែងស៊ីសងខុសច្បាប់ទាំងនោះបានផ្តល់ប្រយោជន៍ ខែ ថ្ងៃ អោយអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានអស់ហើយទេដឹង? ទើបនាំគ្នារក្សាភាពស្ងៀមស្ងាត់ !មិនព្រមទប់ស្កាត់និងបង្ក្រាបនោះ។ ធ្វើអោយពលរដ្ឋរស់ នៅមូលដ្ឋានខាងលើមានការព្រួយបារម្ភភ័យ ខ្លាចយ៉ាងខ្លាំងបញ្ហាអសន្តិសុខ សង្គម និងអំពើចោរកម្ម លួច. ឆក់. ប្លន់.គាស់ផ្ទះគ្រឿង ញៀននិងប្រើអំពើហិង្សាគ្រួសារជា ដើមចមកើតចេញពីល្បែងស៊ីសងនេះឯង។
ហេតុនេះហើយទើបពលរដ្ឋស្នើរសុំដល់លោក កៀង ល័ក្ស អភិបាលខណ្ឌចំការមននិងលោក យិន សាន អធិការដ្ឋាននគរបាលខណ្ឌចំការមន មេត្តាចាត់មន្ត្រីក្រោមឱវាទចុះពិនិត្យទប់ស្កាត់និងបង្ក្រាបទីតាំងខាងលើនេះ ផង ជាពិសេសលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ មេត្តាចាត់កម្លាំងមន្ត្រីជំនាញក្រោមឱវាទចុះពិនិត្យទប់ស្កាត់និងបង្ក្រាបអោយមានប្រសិទ្ធភាពស្របតាមគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាពទាំង៧ ចំណុចដែលរាជរដ្ឋាភិបាលបានដាក់ចេញដោយក្រសួងមហាផ្ទៃ។
គួររំលឹកផងដែរថា កាលពីថ្ងៃទី ១៧ខែកញ្ញាឆ្នាំ២០២២ កន្លងទៅសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់បទបញ្ជាដល់ អភិបាល រាជធានី.ខេត្តទាំង ២៥ខេត្ត.ក្រុង.អោយបង្ក្រាបរាល់ល្បែងខុសច្បាប់គ្មានការលើកលែង!បើអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋានស្រុក.ក្រុង.ខេត្ត. ណាមិនហ៊ានទប់ស្កាត់និងបង្ក្រាបទីតាំងបនល្បែងស៊ីសងនៅក្នុងមូលដ្ឋានខ្លួនគ្រប់គ្រងនោះទេ!អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះនឹងបញ្ហាប្រឈមនិងបាត់បង់ពីតំណែងទៀតផង ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១៨ កុម្ភ: ឆ្នាំ២០ ២៤នេះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាច្រកកម្ពុជា បន្តវេនបានដាក់បទបញ្ជាដល់ អភិបាល រាជធានី ខេត្ត ទាំងអស់នូវទូទាំងប្រទេសចុះត្រួតពិនិត្យជាបន្ទាន់លើទីតាំងបនល្បែងស៊ី សងគ្រប់ប្រភេទ ផ្សងសំណាងដោយគ្មានការលើកលែង។
ដោយឡែកអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន បែជាបណ្តែតបណ្ដោយអោយមានល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតដែលមានយីហោ (REMIX) បើកដំណើរការអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹក គគ្រេងមិនធ្វើការទប់ស្កាត់និងបង្ក្រាបអោយមានប្រសិទ្ធភាព អោយស្រប តាមគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពទាំង៧ ចំណុចដែលរាជរដ្ឋាភិបាលដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃនោះទេ៕