ថ្ងៃអាទិត្យ ទី០៨ ខែកញ្ញា ឆ្នាំ២០៥០
លោក ខុម កង អគ្គនាយកទូរទស្សន៍PTVអនឡាញ គេហទំព័រ PTV 088 94 111 16 / 015 50 90 03
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ យោធិន​ចូលនិវត្តន៍​-​ពិការ និង​គ្រួសារ​យោធិន ពលី​-​មរណៈ នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ក្នុងឱកាស​អបអរសាទ​រ ខួប​លើក​ទី​៣១ ទិវា​បង្កើត​កងរាជអាវុធហត្ថ​!
Fri,12 July 2024 (Time 04:37 PM)
ដោយ ៖ PTV Online ដោយ ខុម កង / ទូរស័ព្ទទំនាក់ទំនង ៖ ០១៥ ៥០៩០០៣ (ចំនួនអ្នកអាន: 155នាក់)

អនុវត្ត​តាម​ប្រសាសន៍​ណែនាំ​របស់ លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស នៅ​ព្រឹក ថ្ងៃទី​១១ ខែ​កក្ត​ដា ឆ្នាំ​២០២៤ នៅ​បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​អញ្ជើញ​ជួប​សំណេះសំណាល​សួរសុខទុក្ខ​ជាមួយ យោធិន នៃ កងរាជអាវុធហត្ថ ចូលនិវត្តន៍​-​ពិការ និង តំណាង គ្រួសារ​យោធិន ពលី​-​មរណៈ ចំណុះ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចំនួន ១២៩​នាក់ ក្នុងឱកាស​អបអរសាទ​រ ខួប​លើក​ទី​៣១ ទិវា​បង្កើត​កងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣ - ១៤ កក្កដា ២០២៤)​។

​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​នាំយក​ប្រសាសន៍​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​របស់ លោកនាយ​ឧត្ដមសេនីយ៍ សៅ សុខា ជូន​ដល់​យោធិន​ចូលនិវត្តន៍​-​ពិការ និង​គ្រួសារ​គ្រប់ៗ​គ្នា ព្រមទាំង​បាន​ណែនាំ​អំពី​ការ រៀបចំ​ផែនការ​សេដ្ឋកិច្ច ក្នុង​គ្រួសារ​ឲ្យបាន​ហ្មត់ចត់ ចេះ​តាមដាន​និង ថែទាំ​សុខភាព ឲ្យបាន​ល្អ ហាត់ប្រាណ​ឲ្យបាន​ជាប់​ជាប្រចាំ រស់នៅ​ប្រកប​ដោយ អនាម័យ​និង​បរិស្ថាន​ស្អាត ដើម្បី​សុខភាព​គ្រប់គ្នា​។ លោក​ឧត្តមសេនីយ៍ឯក បាន​មានប្រសាសន៍​បន្ថែម​ថា ទោះបី​បងប្អូន​ចូល​និវត្ត​ហើយ​ក៏​ដោយ សម្រាប់​រូបលោក​ដែល ធ្លាប់​រួម​ការងារ​ជាមួយគ្នា លោក​នៅតែ​មាន​មនោសញ្ចេតនា ដូច​ជា​សាច់ញាតិ​បងប្អូន​រួមសុខ​រួមទុក្ខ​ជាមួយគ្នា​គ្រប់​កាលៈទេសៈ ហើយ​ចំពោះ​បងប្អូន​វិញ ក៏ត្រូវ​ជួយ​សហការ​រក្សា​សន្តិសុខ​សុវត្ថិភាព​មូលដ្ឋាន​ខ្លួន​រស់នៅ និង​ត្រូវ​ចេះ​ជួយ​សង្កេត​ហេតុ​ការ ផ្តល់​ព័ត៌មាន​ពាក់ព័ន្ធ បទល្មើស​គ្រប់​ប្រភេទ ដល់​សមត្ថកិច្ច ដើម្បី​បង្កា​ទប់ស្កាត់​គ្រប់​បទ​ល្មើស និង​បង្ក្រាបបាន​ទាន់ពេលវេលា​។​

​ក្រោយ​ពី​ការ​សំណេះសំណាល​សួរសុខទុក្ខ​រួចមក លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​ឧបត្ថម្ភ​ជា​គ្រឿងឧបភោគ បរិភោគ និង​ថវិកា​ដល់ យោធិន​ចូលនិវត្តន៍ និង​តំណាង​គ្រួសារ​ទាំង​១២៩​នាក់ ក្នុង​ម្នាក់ៗ ទទួលបាន អង្ករ ០២​ការុង​, មី ០២​កេស​, ទឹក​សុទ្ធ ០២​កេស រួម​និង​ថវិកា ១០​ម៉ឺន​រៀល​៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ptv)

វីដែអូ