ថ្ងៃអាទិត្យ ទី០៨ ខែកញ្ញា ឆ្នាំ២០៥០
លោក ខុម កង អគ្គនាយកទូរទស្សន៍PTVអនឡាញ គេហទំព័រ PTV 088 94 111 16 / 015 50 90 03
ប្រធាន​អនុប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​៥ ស្ថិត​នៅ​ចំណុច​ឃុំ​ស្នាម​ព្រះ ស្រុក​បាកាន ខេត្ត​ពោធិ៍សាត់ ប្រព្រឹត្ត​អំពើ​ពុករលួយ តាមរបៀប​ជិះសេះ​លែង​ដៃ​!
Fri,12 July 2024 (Time 04:25 PM)
ដោយ ៖ PTV Online ដោយ ខុម កង / ទូរស័ព្ទទំនាក់ទំនង ៖ ០១៥ ៥០៩០០៣ (ចំនួនអ្នកអាន: 177នាក់)

ខេត្ត​ពោធិ៍សាត់ ÷ ប្រភព​ពី​ក្រុម​ឈ្មួញ​ដឹក​ជញ្ជួន​ទំនិញ​តាម​រថយន្ត​ខ្នាត​យក្ស​បន្ទុក លើស​ទម្ងន់​ឆ្លងកាត់​ស្ថានីយ៍ ជញ្ជីង​រថយន្ត​ផ្លូវជាតិ​លេខ​៥ ដែល​ពួក​ឈ្មួញ អះអាង​ថា​សុទ្ធ​តែ​បង់លុយ​មុន​ឲ្យ​មន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត ចំណុច​ភូមិ​បន្ទាយ​ដី​លើ ឃុំ​ស្នាម​ព្រះ ស្រុក​បាកាន ខេត្ត​ពោធិ៍សាត់ គឺ​ក្រុម​មន្ត្រី​អាច​រក​ចំណូល​លើ​តុ ក្រោម​តុ សម្រាប់​ចែក​គ្នា​ដាក់​ហោ​ប៉ាវ ធ្វើ​មានបាន​យ៉ាង​សុខ​ស្រួល​បំផុត​។​

​ក្រុមអាជីវករ​តូចតាច​ដឹកទំនិញ ឆ្លងកាត់​លើ​ស្ថានីយ៍​ជញ្ជីង​ផ្លូវជាតិ​លេខ​៥ ចំណុច​ភូមិ​បន្ទាយ​ដី​លើ ឃុំ​ស្នាម​ព្រះ ស្រុក​បាកាន ខេត្ត​ពោធិ៍សាត់ បាន​ធ្វើ​ការរិះគន់​ដល់​មន្ត្រី​ដែល​ប្រចាំការ​នៅ​លើ​ស្ថានីយ៍​ជញ្ជីង​ផ្លូវជាតិ​លេខ​៥ មិន​យកចិត្តទុកដាក់​នៅ​ក្នុង​ការផាកពិន័យ ឬ​មាន​វិធានការ​ផ្លូវច្បាប់​ទៅលើ​រថយន្ត ដឹក​លើស​ទម្ងន់​ឬ​ល្មើស​ច្បាប់​នោះ​ទេ គឺ​ពួក​មន្ត្រី​ទាំងនោះ​គិតតែ​រឿង​ផលប្រយោជន៍​។​

​ជា​ការពិត ជា​រៀងរាល់​យប់​ថ្ងៃ គេ​តែងតែ​សង្កេត ឃើញ​តៃកុង​ឡាន​ឬ​ព្រូ​ល​ចុះ​បង់លុយ រួច​បើក​បន្ត​ទៅមុខ​យ៉ាង​រលូន ទោះបី​ដឹក​ផ្ទុក​លើស​ទម្ងន់​កំណត់​ក៏ដោយ រីឯ​រថយន្ត​ខ្លះ​ទៀត គ្រាន់ តែ​វាយ​ភ្លើង​ស​ញ្ញ ជា​សញ្ញា បក្សពួក​គេ​ខាង​ស្ថានីយ៍​ឲ្យដឹង​រថយន្ត បន្តដំណើរ​មិន ឈប់​ចូល​ជញ្ជីង​ថ្លឹង​ក៍បាន​។​

​មជ្ឈដ្ឋាន​ខាងក្រៅ ! និង​ក្រុម​អាជីវករ​តូចតាច បាន​បញ្ជាក់​បន្ថែម​ទៀត​ថា សកម្មភាព​របស់​កម្លាំង​ចម្រុះ ក្រោម​ការគ្រប់គ្រង​របស់​មន្ត្រី​សាធារណកា​រ​និង​ដឹកជញ្ជូន​មិនបាន​ធ្វើ​ការងារ​អ្វី​ក្រៅពី​ប្រមូល​លុយ​ពី​រថយន្ត ដឹក​ដី ដឹក​ថ្ម ដឹក​ខ្សាច់ និង​ដឹក​ទំនិញ​គ្រប់​ប្រភេទ ឆ្លងកាត់​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត ផ្លូវជាតិ​លេខ​៥ ក្រុង​ពោធិ៍សាត់ នោះទេ​។​

​ប្រភព​បាន​បន្តថា បើសិន​លុយ​ដែល​បានមកពី​ការប្រមូល​ពី​រថយន្ត​ឆ្លងកាត់​ស្ថានីយ៍ ជញ្ជីង​ថ្លឹង​រថយន្ត ផ្លូវជាតិ​លេខ​.៥ នេះ​ចូល​ក្នុង​ថវិកា​រដ្ឋ​មិន​អី​នោះ​ទេ ប៉ុន្តែ​ត្រូវបាន​គេ​សង្ស័យ​ចូល​ក្នុង​ហោ​ប៉ាវ ក្រុមមន្ត្រី​ពុក រលួយ​ច្រើនជាង ដែល​នាំ​ឲ្យ​រដ្ឋ​បាត់បង់​ចំណូល រាប់​ម៉ឺន​ដុល្លារ នៅ​ក្នុង​មួយ​ខែៗ​។​

​តាម​ប្រភព​ច្បាស់​ការណ៍​បាន​បង្ហើប​ឲ្យដឹងថា ក្នុង​មួយ​ថ្ងៃៗ​ប្រាក់​ចំណូល​ពី រថយន្ត ដឹកទំនិញ ដឹក​ថ្ម ដឹក​ខ្សាច់ ដឹក​ដី ដែល​ឆ្លងកាត់​ស្ថានីយ៍​ជញ្ជីង ផ្លូវជាតិ​លេខ​៥ នៅ​ចំណុច​ឃុំ​ស្នាម​ព្រះ ស្រុក​បាកាន ខេត្ត​ពោធិ៍សាត់ បាន​បង់លុយ​ជូន​ក្រុមមន្ត្រី​ដែល​ឈរជើង​កន្លែង​ជញ្ជីង​ថ្លឹង​រថយន្ត​មិន​អាច​រំលង​មួយ​គ្រឿង​ណា​ឡើយ ។​

​ដោយឡែក​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ខេត្ត​ពោធិ៍សាត់ លោក កាង ប៉េង​ហាក់ ជា​អ្នក​បើកដៃ​ឲ្យ​ក្រុមមន្ត្រី​ស្ថានីយ៍​ជញ្ជួី​ង​ផ្លូវជាតិលេខ​៥ ចំណុច​ឃុំ​ស្នាម​ព្រះ ស្រុក​បាកាន ទើប​ហ៊ាន​ធ្វើ​អ្វីៗ តាម​អំ​ពេីចិត្ត មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​។​

​ឈ្មួញ​នឹង​អាជីវករ​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ផ្លូវ ជាតិ​លេខ​៥ ក្រុង​ពោធិសាត់ បាន​ស្នើសុំ​ដល់​លោក ប៉េង ពោធិ៍​នា រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង ដឹកជញ្ជូន​ក៏​ដូច​លោក សេង ឈួន មេ​ជញ្ជីង​ថ្លឹង​រថយន្ត ទូទាំង​ប្រទេស ពិនិត្យ​មើល​ទង្វើ​មិន​ប្រក្រតី និង​អំពើពុករលួយ របស់លោក ឆាំ ហាវ ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត ផ្លូវជាតិ​លេខ​៥​ក្រុង​ពោធិ៍សាត់ ជា​បន្ទាន់​ផង​។​

​ក្រុម​ឈ្មួញ និង​អាជីវករ បាន​លើកឡើង​ថា ក្រុម​មន្ត្រី​ប្រចាំការ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត ផ្លូវជាតិ​លេខ​៥ ឃុំ​ស្នាម​ព្រះ ស្រុក​បាកាន មិន​អនុវត្តឲ្យ បាន​ត្រឹមត្រូវ តាម​បទដ្ឋាន​បច្ចេកទេស ដើម្បី​ទប់ស្កាត់ រថយន្ត​ដឹកទំនិញ​លើស​ទម្ងន់ ធ្វើឲ្យ​ខូចផ្លូវ និង​ខូច​ស្ពាន​ជា​បន្តបន្ទាប់ ផ្ទុយទៅវិញ លោក ឆាំ ហាវ ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ប្រែ​ក្លាយទៅជា​ជញ្ជីង​ថ្លឹង​លុយ ដោយសារតែ អាង​លោក កាង ប៉េង​ហាក់ ប្រធាន មន្ទីរ សាធារណការ​និង​ដឹកជញ្ជូន ខេត្ត​ពោធិ៍សាត់ មាន​ខ្នងបង្អែក​យ៉ាងរឹងមាំ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ptv)

វីដែអូ