ថ្ងៃអាទិត្យ ទី០៨ ខែកញ្ញា ឆ្នាំ២០៥០
លោក ខុម កង អគ្គនាយកទូរទស្សន៍PTVអនឡាញ គេហទំព័រ PTV 088 94 111 16 / 015 50 90 03
​លោក ទុំ ណូ ប្រធាន​សាខាគយ​ខេត្តកោះកុង​កាន់ដំណែង​ដុះ​ស្លែ​មាន​ជំនាញ​ច្បាស់លាស់ ប្រព្រឹត្ត​អំពើ​ពុករលួយ​មិន​ញញើត​អង្គភាព​ប្រឆាំង​អំពើពុករលួយ​អាងខ្នង​អ្នក​ធំ​នៅ​ក្រសួង​ចាំ​ជួយ​ជ្រោមជ្រែង​?
Thu,11 July 2024 (Time 06:27 PM)
ដោយ ៖ PTV Online ដោយ ខុម កង / ទូរស័ព្ទទំនាក់ទំនង ៖ ០១៥ ៥០៩០០៣ (ចំនួនអ្នកអាន: 237នាក់)

​ទំនិញគេចពន្ធ​ឆ្លងដែន​ក្រោម​ខ្សែរ​ភ្នែក​លោក ទុំ ណូ ក្នុង​ភូមិសាស្ត្រ​ខេត្ត​កោះកុង ច្រើន​សន្ធឹកសន្ធាប់​
​គយ​ខេត្តកោះកុង កំពុង​ជិះសេះ​លែង​ដៃ ក្នុង​អំពើ​ពុក រលួយ​នៃ​ការអនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​។ អំពើពុករលួយ​ទៅលើ​ផ្ទៃសមុទ្រ​ន​គ្មាន​នរណា​អាច​វាស់​មើល​បាន​ឡើយ​ដែល​ប្រការ​នេះ​គឺ​លោក ទុំ ណូ មិន​ខ្វល់​អំពី​បញ្ហា​អ្វី​ទាំង អស់​។ ប្រភព​បានឲ្យដឹងថា ក្រុម​ឈ្មួញ​នាំ​ទំនិញ​គេច ពន្ធ​,​សាំង​គេចពន្ធ និង​ទំនិញ​បង​បង់ពន្ធ​មិន​គ្រប់​និង​ទំនិញ​ខុសច្បាប់​ចេញពី​ប្រទេស​ថៃ តាម​ច្រក​កំពង់ផែ (​ផ្លូវទឹក​) និង​ផ្លូវគោក​យ៉ាង​ពេញបន្ទុក​ដោយ​រលូន​ក្នុង​ទឹកដី​ខេត្ត កោះកុង យ៉ាងគំហុក ដោយ​គ្មាន​អាជ្ញាធរ សមត្ថកិច្ច​ពាក់ព័ន្ធ​ណាមួយ​បង្ក្រាប​ឬ​ទប់ស្កាត់​ឡើយ​។​

​ប្រភព​ពី​សមត្ថកិច្ច​ស្ថាប័ន​ផ្សេងៗ​បានឲ្យដឹងថា ការនាំ​ទំនិញគេចពន្ធ ចេញមក​ពី​ប្រទេស​ថៃ ឆ្លង​ចូល​មក​ទឹកដី​កម្ពុជា​បាន​យ៉ាង​រលូន​បែប​នេះ​មក​ពី​មានការ​បើកដៃ និង​ឃុបឃិត​គ្នា​ពី​សំណាក់​លោក ទុំ ណូ មេ​សាខាគយ​ខេត្តកោះកុង ដែល​ផ្លាស់​មក​ពី​ខេត្ត​សីហនុ ទើប​ក្រុម​ឈ្មួញ និង​អាជីវករ​រកស៊ី​ដឹកជញ្ជូន​ទំនិញ​ចូល ពី​ប្រទេស​ថៃ ឆ្លងកាត់​ខេត្ត​កោះកុង​បាន បើ​មិន​ដូច្នោះ​ទេ​កុំ​សង្ឃឹមថា​បាន​នាំ​ទំនិញ​បង់ពន្ធ​ខ្លះ​និង​គេច​ពន្ធ​ចូល​មក​បាន​នោះ​។​បើ​គ្មាន​ការ​អនុញ្ញាត​និង​បើកភ្លើង​ខៀវ​ពី​លោក​ទុំ ណូ មានការ​ត្រូវរ៉ូវ​គ្នា​និង​សមត្ថកិច្ច​ជំនាញ​ដែល​ពាក់ព័ន្ធ​តាម​ច្រកព្រំដែន​ផ្លូវទឹក និង​ផ្លូវគោក​ទេ​នោះ​គឺ​មិន​អាច​នាំ​ទំនិញ​ទាំងនោះ​ចូល​បានឡើយ​។​

​ក្រុម​ឈ្មួញ​និង​អាជីវករ​រកស៊ី​ដឹក ទំនិញ​ពី​ប្រទេស​ថៃ រិះគន់​ចំៗ​ថា លោក ទុំ ណូ ក្នុង​តួនាទី​ជា​មេ​សាខាគយ​ខេត្តកោះកុង មាន​អំណាច​គ្រប់ គ្រង​ទៅលើ​ការិយាល័យ​គយ​ជា​ច្រើន​កន្លែង​ន​នៅក្នុង​ដែន​សមត្ថកិច្ច​ប្រមូល​ពន្ធគយ ដូចជា ច្រក​ចាំ​យាម​, កំពង់ផែ​ស្រែអំបិល​, កំពង់ផែ​កែវផុស និង​ច្រក​លួចលាក់​តូចៗ​ជាច្រើន​ទៀត​ដែល​ងាយ ស្រួល​ក្នុង​ការប្រព្រឹត្ត​អំពើ​ពុករលួយ​ជា​មួយ​ឈ្មួញ​ដែល​រកស៊ី​នាំ​ទំនិញ​ចូល​ពី​ប្ប្រ​ទេ​ថៃ​ឲ្យ​កូនចៅ​ធ្វើ​អ្វី​ស្រេច​តែ​អំពើ​ចិត្ត លួច​បើក​ឲ្យ​ទំនិញ​គេច​ពន្ធ និង​ទំនិញ​បង់ពន្ធ​ស្ទើរ​មិន​គ្រប់​ចំណីអាហារ​ខូច​ខូច​គុណ​ឲ្យ​ក្រុម​ឈ្មួញ​នាំ​ចូល​ពី​ប​ប្រទេស​ថៃ​យ៉ាង​រលូន​ដោយ​គ្មាន​ការឆែកឆេរ និង​រឹតបន្តឹង​ពី​មន្ត្រី​គយ ដោយសារ​គេ​បង់​សេវា​ឲ្យ ដោយ​មិន​ចេញ​វិក័យប័ត្រ​ក៏មាន ប្រមូល​លុយ​ដាក់​ហោប៉ៅ​ចែកគ្នា យ៉ាង​ងាយ ធ្វើឲ្យ​បាត់បង់​ចំណូល​ចូល​រដ្ឋ ក្នុង​១​ខែៗ​រាប់​សិប​លាន​ថែម​ទៀត​?​។​

​ប្រភព​ពី​សមត្ថកិច្ច​ស្ថាប័ន​ដទៃ​បង្ហើប​ថា ទំនិញ​គេច​ពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​ដែល​នាំចូល​ពី​ប្រទេស​ថៃ​មាន ដូចជា ស្រា​បៀរ​ជាច្រើន​ប្រភេទ​ភេសជ្ជៈ​កំប៉ុង​ឬ​ដប​, គ្រឿង​សំណង់​, ទំនិញ​ចាប់ហួយ និង​គ្រឿង​សំអាងការ​ជាដើម​។ ប្រភព​បាន​បន្ថែមថា ក្រៅ​ពី​ទំនិញ​សព្វសារពើ​ក៏​មាន​ការ​នាំចូល​ម៉ូតូ​គេច​ពន្ធ​ដ៏​គ្រប់​ប្រភេទ យ៉ាង​សកម្ម​ផង​ដែរ​។ ពួក​ឈ្មួញ​អ្នករកស៊ី​នាំ​ម៉ូតូ​គេច​ពន្ធ​ក្នុង​១​ជើងៗ​រាប់រយ​គ្រឿង​នោះ​សុទ្ធតែ​ត្រូវ​ស្គាល់​យ៉ាង​ជិតស្និទ្ធ​ជាមួយ​លោក ទុំ ណូ​។ ពួក​ឈ្មួញ​នាំចូល​ម៉ូតូ​គេច​ពន្ធ​ជា​ចំហ ពី​ប្រទេស​ថៃ​ចូល​ទឹកដី​ខេត្ត​កោះកុង ដោយ​មិន​ខ្លាចរអារ​ច្បាប់ទម្លាប់​ប្រទេស​នេះ​ឡើយ​។ ពីព្រោះ​ពួកគេ​អាងខ្នង​មេ​គយ​លោក ទុំ ណូ​។​

​បើ​តាម​ការបង្កា​ប់បញ្ជា​យានយន្ត​ដឹក​ទំនិញ​ឆ្លងកាត់​តាម ផ្លូវជាតិ​លេខ​៤៨​ត្រូវ​បង់ លុយ​ចាប់ពី​១០​ម៉ឺន​រៀល ឡើងទៅ​,​រថយន្ត​ធំ​ដឹក​ទំនិញ​ត្រូវ​បង់លុយ​ពី​២០​ម៉ឺន​រៀល ឡើងទៅ បើ​មាន​ទំនិញ​សំពីងសំពោង​ច្រើន​ត្រូវ​បង់លុយ​ពី​២៥​ម៉ឺន​រៀល​ឡើងទៅ តាម​សភា​ពនៃ​ការដឹកជញ្ជូន​ជាក់ស្តែង​។ សកម្មភាព​បែប​នេះ​គឺ​អាច​មើល​ដោយ​ភ្នែក ទទេ​ឃើញ​ជា​រៀងរាល់ថ្ងៃ នៅតាម​បណ្ដា​ច្រក​ព្រំដែន​រវាង​ប្រទេស​កម្ពុជា​និង​ប្រទេស​ថៃ​ក្នុង​ភូមិសាស្ត្រ​ខេត្ត កោះកុង​តាម​ដែល​ទឹក​និង​ដែន​គោក​។​!

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ptv)

វីដែអូ