ថ្ងៃអាទិត្យ ទី០៨ ខែកញ្ញា ឆ្នាំ២០៥០
លោក ខុម កង អគ្គនាយកទូរទស្សន៍PTVអនឡាញ គេហទំព័រ PTV 088 94 111 16 / 015 50 90 03
មេ​គយ​ច្រក​ដូន​រ័ត្ន បើក​បា​រ៉ា​ស​ឲ្យ​រថយន្ត​ធុនយ​ក្ស​ដឹក​ជ័រកៅស៊ូ​ស្អុយ​រាប់រយ​តោន​ទៅ​ប្រទេស​វៀតណាម រាល់ថ្ងៃ​
Thu,11 July 2024 (Time 06:24 PM)
ដោយ ៖ PTV Online ដោយ ខុម កង / ទូរស័ព្ទទំនាក់ទំនង ៖ ០១៥ ៥០៩០០៣ (ចំនួនអ្នកអាន: 207នាក់)

គយ​ច្រក​ដូន​រ័ត្ន បើក​ច្រក​ឲ្យ​រថយន្ត​ធុនយ​ក្ស​ដឹក​ជ័រកៅស៊ូ​ស្អុយ​រាប់រយ​តោន​ទៅ​ប្រទេស​វៀតណាម រាល់ថ្ងៃ​
​ទោះបីជា​មាន​ការ​រឹតបន្តឹង​នៅតាម​ច្រកទ្វារ​ទ្វេភាគី​កម្ពុជា -​វៀតណាម ដើម្បី​ទប់ស្កាត់​នាំ​ទំនិញ​គេច​ពន្ធ​ចេញចូល ប៉ុន្តែ​យ៉ាងណា នៅតែ​មាន​ការដឹកជញ្ជូន​ចេញ​តាម​ច្រករបៀង និង​ច្រក​ទ្វេភាគី​ជារឿយៗ មិន​ដែល​ខាន​។ ជាក់ស្ដែង​នៅ​ច្រក​ដូនរ័ត្ន ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ គេ​សង្កេតឃើញ​នៅតាម​ដងផ្លូវ​ក្រាល​កៅស៊ូ ត​ភ្ជាប់​ពី​លេខ​៧ មក​ដល់​ព្រំដែន​វៀតណាម គឺ​មាន​រថយន្ត​ខ្នាតយ​ក្សធំៗ​ដឹក​ជ័រកៅស៊ូ​ស្អុយ​ចេញ​ទៅ​កាន់​ប្រទេស​វៀតណាម​យ៉ាង​រំភើយ ឆ្លងកាត់​ច្រក​ទ្វេភាគី​នេះ​យ៉ាង​ស្រួល​។​

​ប្រភព​រាយការណ៍​ថា គយ​ច្រក​ដូនរ​ត្ឋលោក គង់ សារឿ​ន គឺជា​អ្នក​ចាត់ចែង​ធំ​បំផុត​ក្នុង​ផលប្រយោជន៍ អំពី​បញ្ហា​ជ័រកៅស៊ូ​និង​ផលិតផល​ទំនិញ​ផ្សេងៗ​ចេញ​-​ចូល​តាម​ច្រក​ដូនរត្ឋ​នេះ​។ អ្នក​ដែល​អស់លោក​មន្ត្រី​គយ​ទទួលបាន​ផលប្រយោជន៍ គឺ​គេ​អនុញ្ញាត​ឲ្យ​ឆ្លង​ដែន ដោយ​ស្រួល ប៉ុន្តែ​អ្នក​ដែល​មិន​បាន​ផលប្រយោជន៍ មុខ​ជា​ត្រូវ​ឲ្យ​ត្រឡប់​ថយក្រោយ​យក​ជ័រ​ស្អុយ​ទៅ​លក់​ឲ្យ​រោងចក្រ​មួយ​កន្លែង​នៅ​ឯ​ស្រុក​តំបែរ​មិនខានឡើយ​។ គេ​តែងតែ​ឃើញ​ទិដ្ឋភាព​យ៉ាង​ដូច្នេះ​កើតមាន​នៅ​ច្រក​ដូនរ​ត្ឋ ជា​រៀងរាល់ថ្ងៃ​។​

​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​បានឲ្យដឹងថា តាម​ផ្លូវ​ក្រាល​កៅស៊ូ​ក្នុង​ឃុំ​រូង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ កន្លង​ទៅ​គេ​សង្កេត​ឃើញ​ឈ្មួញ​ដឹក​ជ័រកៅស៊ូ​ស្អុយ​ដែល​មើល​ទៅ​ជា​លក្ខណៈ​គ្រួសារ យកទៅលក់​នៅ​ប្រទេស​វៀតណាម ចេញ​តាម​ច្រក​ដូនរ័ត្ន ដោយ​មិន​មាន​ការរារាំង​ណាមួយ​ពី​កម្លាំង​មន្ត្រី​សមត្ថកិច្ច ក៏​ដូច​ជា​កម្លាំង​គយ​ប្រចាំ​ច្រក​នោះទេ ដោយ​គេ​លើក​ហេតុផល​ថា លក្ខណៈ​តូចតាច​គ្រួសារ​តែ​ប៉ុណ្ណោះ​ដែល​ពលរដ្ឋ​លក់​គ្រាន់​បាន​លុយ​ដោះស្រាយ ជីវភាព​គ្រួសារ​។​

​តាម​ប្រភព​ច្បាស់​ការណ៍​ទម្លាយ​ឲ្យដឹងថា ជាក់ស្ដែង​មាន​រថយន្ត​វេរ​អង្គ​ខ្នាត​យក្ស​ចំនួន​២​គ្រឿង ដឹក​ជ័រកៅស៊ូ​ស្អុយ រាប់រយ​តោន​ចេញពី​ប្រទេស​កម្ពុជា ដោយ​បើក​តាមផ្លូវ​ក្រាល​កៅស៊ូ​កាល​ពី​ថ្មីៗ​នេះ ដោយ​ចេញ​ទៅ​បន្តបន្ទាប់​គ្នា​។ នៅតាម​ដងផ្លូវ​គេ​ឃើញ​មាន​កម្លាំង​សមត្ថកិច្ច​បាន​ឲ្យ​រថយន្ត​ដឹក​ជ័រកៅស៊ូ​នេះ​ឈប់​ហើយ​ថតរូប បន្ទាប់មក​អនុញ្ញាត​ឱ្យ​រថយន្ត​នេះ​បន្តដំណើរ​ទៅមុខទៀត​។ គេ​ឃើញ​មាន​កម្លាំង​សមត្ថកិច្ច​ក៏​ដូចជា​គយ​ប្រចាំ​ច្រក​ដូនរ​ត្ន័ បាន​បើក​បា​រ៉ាស់​ចំហ​យ៉ាង​ធំ​ដោយ​ឱ្យ​រថយន្ត​ដឹក​ជ័រកៅស៊ូ​ដែល​មិន​ទាន់​កែច្នៃ​នេះ ចូលទៅ​ក្នុង​ប្រទេស​វៀត​ណា​ម យ៉ាង​រំភើយ​តែម្ដង គឺ​មិន​មាន​ការទប់ស្កាត់​នោះទេ​។​

​សូមបញ្ជាក់​ថា កន្លងមក​មាន​រថយន្ត​ដឹក​ជ័រកៅស៊ូ​ធុន​តូច​ជាង​នេះ​ចំនួន​ពី​រថយន្ត​បម្រុង​នឹង​ឆ្លងដែន​ចូល​ទៅ​កាន់​ប្រទេស​វៀតណាម​តាម​ច្រក​ក្នុង​ស្រុក​មេមត់ តែ​ត្រូវបាន​កម្លាំង​ជំនាញ​គយ បាន​ឃាត់​រថយន្ត​ទាំង​ពីរ​គ្រឿង​មិនឲ្យ​ចេញ​ទៅ​វៀតណាម​នោះ​ទេ ហើយ​បាន​ឲ្យ​ម្ចាស់​ជ័រ កៅស៊ូ​នាំយក​មក​លក់​នៅ​សិប្បកម្ម​កែច្នៃ​កៅស៊ូ​ក្រែប​មួយ​កន្លែង​ក្នុងស្រុក​តំបែរ ដោយ​តម្រូវឲ្យ​ចេញ​ជា​កៅស៊ូក្រែ​បសិន​ទើប​អនុញ្ញាតឲ្យ​ចេញ​ទៅវៀត​ណាម​៕!

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ptv)

វីដែអូ