ខេត្តកណ្ដាល ៖ បើយោងតាមការបញ្ចេញមតិរបស់ប្រជាពលរដ្ឋបានឲ្យដឹងថា:មានទីតាំងបនល្បែងស៊ីសងឆ្នោតឡូតូនិងមាន់ជល់តាមប្រពន្ឋ័អនឡាញខុសច្បាប់មួយកន្លែង ស្ថិតនៅក្នុងភូមិសាស្ដ្រភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល បើកដំណើរបានយ៉ាងរលូន..? មានស្ត្រីម្នាក់មានប្ដីអ្នកញៀនល្បែងបានលើកឡើងថា គាត់កើតចិត្តក្ដៅក្រហាយឈ្លោះប្រកែកគ្នាជាញឹកញាប់ដោយសារតែល្បែងទាំងនោះ ខណ្:ប្ដីទៅហូបកាហ្វេមួយកែវសោះបែរជាមិនមកផ្ទះតាំងពីព្រឹកដល់ល្ងាចដោយរវល់វក់វីនិងការផ្សងសំណាងភ្នាល់ចាក់លុយឆ្នោតឡូតូ និងជល់មាន់តាមប្រព្ឋ័អនឡាញខុសច្បាប់តាមទូរទស្សន៍នេះបណ្ដាលឲ្យខាត់ពេលវេលាមិនបានទៅធ្វើការងាររកស៊ីដើម្បីផ្គត់ផ្គង់គ្រួសារទេ /ជាមួយគ្នានោះ អ្នកឈ្នះសម្បាយចិត្តហ៊ោកញ្ខៀវឡើងទ្រហឹង អឺងកងពេញហាងកាហ្វេ! រីឯអ្នកចាញ់វិញប្រែទឹកមុខក្រៀមក្រមប្រឈមជំពាក់គេនិងត្រូវដោះបំណុលទៀតផង! រីឯអ្នកខ្លះភ្នាល់ចាញ់ផ្ទួនៗជាច្រើនថ្ងៃជាប់ៗគ្នា កើតអារម្មណ៍មួរម៉ៅក្រពុលមុខមកផ្ទះវិញ ឈ្លោះប្រកែកគ្នាជាមួយប្រពន្ឋកូន និងប្រើអំពើហឹង្សារនៅក្នុងគ្រួសារ ។ យើងដឹងហើយថា អ្នកលេងល្បែងពេលឈ្នះមុខខ្លាញ់ បើចាញ់ច្រើនការអ្វីៗក៏ហ៊ានធ្វើ អាចកើតជាអំពើចោរកម្ម! ចោរលួចចោរឆក់ចោរប្លន់និងអំពើអសន្ដិសុខនៅក្នុងមូលដ្ឋានជាដើម? ហេតុនេះ ប្រជាពលរដ្ឋសូមស្នើដល់ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម គង់ សោភណ្ឌ័ អភិបាល នៃគណ:អភិបាលខេត្តកណ្ដាល មេត្តាចាត់កម្លាំងជំនាញចុះបង្ក្រាបទីតាំងបនល្បែងស៊ីសងឆ្នោតឡូតូ និងជល់មាន់តាមប្រពន្ឋ័អនឡាញខុសច្បាប់ក្នុងភូមិសាស្ដ្រភូមិព្រែកសំរោង សង្តាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាលនេះ ដោយក្តីអនុគ្រោះ ដើម្បីអនុ វត្តឲ្យបាននូវគោនយោបាយភូមិ ឃុំសង្កាត់មានសុត្ថិភាពទាំង7ចំណុចរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាដាក់ចេញដោយក្រសួងមហាផ្ទៃ!ទោះជាយ៉ាងយ៉ាងណាក្ដី អ្នកដែលមានប្ដីជាអ្នកញៀនល្បែងស៊ីសងសង្ឃឹមថា :អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន នឹងបង្ក្រាបបនល្នែងស៊ីសងឆ្នោតឡូតូ និងជល់មាន់តាមប្រពន្ឋ័អនឡាញតាមទូរទស្សន៍ហាងកាហ្វេស្ថិត នៅក្នុងភូមិសាស្ដ្រភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាលនេះ មិនខានឡើយ?! ដើម្បីកុំឲ្យបនល្បែងស៊ីសងឆ្នោតឡូតូ និងជល់មាន់តាមប្រពន្ឋ័អនឡាញខុសច្បាប់ទាំងនេះ បង្វែរស្មារតី ប្រជាពលរដ្ឋឲ្យភ្លេចការងារហើយវក់វីប្រមូលលុយមកភ្នាល់ផ្សងសំណាង /ខណ:ថៅកែដែលជាអ្នកបើកបនល្បែងស៊ីសងតាមប្រពន្ឋ័អនឡាញចាំទទួលផលប្រយោជន៍ស្រាបៗយ៉ាងច្រើនសន្ឋឹកសន្ឋាប់ !៕
ព័ត៌មានគួរចាប់អារម្មណ៍
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ptv)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (ptv)
រដ្ឋបាលខេត្តស្ទឹងត្រែង បើកវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត សម្រាប់អាណត្តិទី៣ ឆ្នាំ២០១៩ នៅក្នុងស្រុកសៀមប៉ាង (ptv)
ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ptv)
ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ពាក់ឯកសណ្ឋានស័ក្តិ៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យទឹកនោមរកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំពេញ (ptv)
វីដែអូ