ថ្ងៃសៅរ៍ ទី២៧ ខែកក្កដា ឆ្នាំ២០៥០
លោក ខុម កង អគ្គនាយកទូរទស្សន៍PTVអនឡាញ គេហទំព័រ PTV 088 94 111 16 / 015 50 90 03
លោក ប៉េង ពោធិ៍​នា​រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​គួរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​ស៊ើបអង្កេត​ប្រធាន​និង​អនុប្រធាន​ស្ថានីយ៍​ថ្លឹង​រថយន្ត​នៅលើ​ផ្លូវជាតិ​លេខ​1​ភូមិ​ក្រ​សារជេទ​ឃុំ​រំចេក​ស្រុក​ព្រះស្ដេច​សហការគ្នា​ប្រព្រឹត្ត​អំពើ​ពុករលួយ​ពេញទំហឹង​មិន​ញញើត​អង្គភាព​ប្រឆាំង​អំពើពុករលួយ​
Fri,07 June 2024 (Time 02:47 PM)
ដោយ ៖ PTV Online ដោយ ខុម កង / ទូរស័ព្ទទំនាក់ទំនង ៖ ០១៥ ៥០៩០០៣ (ចំនួនអ្នកអាន: 373នាក់)

​ក្រុម​អ្នករកស៊ី​ដឹក​ទំនិញ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​1​តែងតែ​រអ៊ូរទាំ​អំពី​ករណី​មន្ត្រី​ដែល​ប្រចាំការ​នៅ​ស្ថានីយ៍​ថ្លឹង​រថយន្ត​ចំណុច​ឃុំ​រំចេក​ស្រុក​ព្រះស្ដេច​ថា​ឡាន​ក៏​ថ្លឹង​, លុយ​ក៏​ថ្លឹង​។ ទោះបីជា​មិន​លើស​ទម្ងន់​ក៏​បងៗ​ដែល​ប្រចាំការ​នៅ​ទីនោះ​សុំ​លុយ​ថ្លៃ​បាយ​ទឹក​និង​កាហ្វេ​ផងដែរ​។ វា​ខ្លាច​ទៅ​ជា​ទម្លាប់​ដែល​គួរឲ្យ​ស្អប់ខ្ពើម និង​ថា​តើ​ពួក​មន្ត្រី​ទាំងនោះ​មក​ធ្វើការ មិន​បាន​ទទួល​ប្រាក់បៀវត្ស​ពី​រដ្ឋាភិបាល​ទេ​ឬ​?

​ក្រុម​មន្ត្រី​នៅ​មន្ទីរ​នេះ​បាន​និយាយថា ដោយ​មាន​ការឃុបឃិត​គ្នា​ពី​ថ្នាក់ដឹកនាំ​មន្ទីរ ទើប​ក្រុម​មន្ត្រី​នៅ​ស្ថានីយ៍​ថ្លឹង​រថយន្ត​ឃុំ​រំចេក​ស្រុក​ព្រះស្ដេច រក​វិធី​គ្រប់បែប​យ៉ាង​ដើម្បី​ប្រមូលប្រាក់​ឲ្យបាន​ច្រើន ពីព្រោះ​វា​ជា​មុខមាត់​របស់​ស្ថានីយ​ផង និង​មាន​ចំណូល​ដាក់​ក្នុង​ហោប៉ៅ​បាន​ច្រើន​ផង​។​

​ក្រុម​អ្នកបើករថយន្ត​ភាគច្រើន​បាន​ព្យាយាម​គេច​វាង​តាម​ផ្លូវ​ផ្សេង​ពីព្រោះ​តែ​មន្ត្រី​នៅ​ប្រចាំការ​នៅ​ស្ថានីយ​មួយ​នេះ​ទារលុយ​ច្រើនៗ​ពេក​បើទោះបីជា​មាន​ការ​លើ​ស​ទម្ងន់​បន្តិចបន្តួចក៏​ដោយ​។ ជាង​នេះ​ទៅ​ទៀត​បើ​ទោះប្បី ជា​មិន​លើស​ទម្ងន់​ក៏​មិន​ត្រូវ​នៅ​ទីនោះ​ហាមាត់​លូក​ដៃ​សុំ​លុយ​ថ្លៃ​បាយ​ទឹក​កាហ្វេ​ប្រចាំ​ថ្ងៃ​នោះ​ដែរ​។ ក្រុម​អ្នករកស៊ី​ដឹក​ទំនិញ​ទទួលស្គាល់ថា ការដឹកជញ្ជូន​អាចមាន​លើស​ទម្ងន់​បន្តិចបន្តួច ប៉ុន្តែ​មិន​ដល់​ថ្នាក់​រាប់​តោន​នោះ​ទេ​។ រី​ឯ​ពួក​មន្ត្រី​ដែល​ប្រចាំការ​នៅ​ស្ថានីយ៍​ថ្លឹង​រថយន្ត រំចេក​នេះ​បន់​ឲ្យតែ​មាន​រថយន្ត​លើស​ទម្ងន់​ដើម្បី​សង្កត់​ក យក​លុយ​តែប៉ុណ្ណោះ​។​

​រឿង​ពួក​មន្ត្រី​នៅ​ស្ថានីយ៍​ថ្លឹង​រថយន្ត នៅលើ​ផ្លូវជាតិ​លេខ 1​នៅ​ចំណុច​ឃុំ​រំចេក​នេះ​ពិតជា​បង្ក​ឲ្យមាន​ការ​ក្តៅ ក្រហាយ​ដល់​អ្នក​រកស៊ី​ដឹក​ទំនិញ​នានា​ហើយ​ជាពិសេស​ពួក​អ្នក​ដឹក​ទំនិញ​មួយចំនួន​ឆ្លៀត​ឱកាស​វាង​ផ្លូវ ដែល​បណ្ដាល​ឲ្យ​ផ្លូវ​ដទៃ​ខូចខាត​។ រីឯ​ក្រុម​មន្ត្រី​ដែល​ប្រចាំការ​នៅ​ទីនោះ​គឺ​ដឹង​តែ​ពី​យក​លុយ ទោះបីជា​មិន​លើស​ទម្ងន់​ឬ​លើស​តិចតួច​ក៏​ដោយ​។ អ្វី​ដែល​សំខាន់​នៅពេលដែល​ពួកគេ​រក​លុយ​បាន​ច្រើន​គឺជា​មោទនភាព​ដោយ​មិនដឹង​ថា​លុយ​ដែល​បាន​ច្រើន​គឺជា​ការបំផ្លាញ​ផ្លូវ​នោះ​ទេ​។​

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ptv)

វីដែអូ