ថ្ងៃសៅរ៍ ទី២៧ ខែកក្កដា ឆ្នាំ២០៥០
លោក ខុម កង អគ្គនាយកទូរទស្សន៍PTVអនឡាញ គេហទំព័រ PTV 088 94 111 16 / 015 50 90 03
រដ្ឋាភិបាល​ថ្មី​អាណត្តិ​ទី​៧ គួរ​ដាក់​មន្ត្រី​ជំនាញ អង្គភាព​ប្រឆាំង​អំពេីពុករលួយ​ចុះ​សេុី​បអង្កេត​ធ្វេី​ការវះកាត់ ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ភូមិ​ក្រាំង​គាំ ឃុំ​ត្បែង​ស្រុក​កណ្ដាលស្ទឹង​ខេត្ត​កណ្ដាល​ប្រែ​ក្លាយទៅជា​ជញ្ជីង​ថ្លឹង​ល​លុយ​ផ្លូវជាតិ​លេខ​៣ បើកដៃ​ឲ្យ​រថយន្តធំៗ ដឹក​ទំនិញ​លើស​ទម្ងន់​ទាំង​យប់​ទាំង​ថ្ងៃ​មាន​ការ​បើកភ្លើង​ខៀវ​ពី​ប្រធាន​សា​ធារ​ណះ​ការ​ខេត្ត​កណ្ដាល
Fri,07 June 2024 (Time 02:31 PM)
ដោយ ៖ PTV Online ដោយ ខុម កង / ទូរស័ព្ទទំនាក់ទំនង ៖ ០១៥ ៥០៩០០៣ (ចំនួនអ្នកអាន: 328នាក់)

​កណ្ដាល ៖ ប្រភព​ពី​ក្រុម​ឈ្មួញ ដឹក​ទំនិញ​ឆ្លងកាត់​ស្ថានីយ៍​ជញ្ជីង​ថ្លឹង រថយន្ដ​ឃុំ​ត្បែង​ស្រុក​កណ្ដាលស្ទឹង​ខេត្ត​កណ្ដាល លើ​ផ្លូវជាតិ លេខ​៣ បាន​បញ្ជាក់ឲ្យ​យើ​ង​ដឹងថា សព្វថ្ងៃនេះ ប្រធាន​ជញ្ជីង​ថ្លឹង​រថយន្ត​ស្រុក​កណ្ដាលស្ទឹង​ខេត្ត​កណ្ដាល កំពុង​សប្បាយចិត្ត ប្រមូល​លុយ​ចែកគ្នា ធ្វើ​មាន​ធ្វើបាន យ៉ាង​សុខ​ស្រួល ទោះប្បី​រថយន្ត​ធំៗ ផ្ទុក​លើស​ទម្ងន់​នៅតែ​អាច​ធ្វើ​សកម្មភាព ទាំង​យប់​ទាំង​ថ្ងៃ ចំណែក លោក ប៉េង ពោធិ៍​សា​

​រដ្ឋមន្ត្រីក្រសួង​សាធារណៈការ​និង​ដឹកជញ្ជូន បែរជា​ធ្វើ​មិនដឹងមិនឮ អ្វី​ទាំងអស់​។​ក្រុមអាជីវករ​តូច ធំ ដែល​ដឹក​ជញ្ជូន ទំនិញ​ពី​ខេត្ត​ផ្សេងៗ ជាពិសេស​ចេញពី​ខេត្ត​កណ្ដាល ដឹក​ខ្សាច់ ថ្ម ឆ្លងកាត់​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ភូមិ​ត្បែង​ស្រុក កណ្ដាលស្ទឹង​បានឲ្យដឹងថា ទោះប្បី​ពួកគេ​ផ្ទុក​លើស​ទម្ងន់ ឬ​មិន​លើស​ទម្ងន់​យ៉ាងណា​ក៏ដោយ ក៏​ត្រូវតែ​បង់​លុយ​តាម​ការកំណត់ របស់​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង រថយន្ត​ស្រុក​កណ្ដាលស្ទឹង ចំណុច​តាម​បណ្ដោយ​ផ្លូវជាតិ លេខ​៣ ស្រុក​កណ្ដាលស្ទឹង​ខេត្ត​កណ្តាល​។​

​មេ​ឈ្មួញ​និង​អាជីវករ​មួយចំនួន​បាន​បន្ថែមទៀតថា ពួកគាត់​ដឹកជញ្ជូន​ទំនិញ ឬ​កសិផល​ផ្សេងៗ ចេញពី​ទីក្រុង​ភ្នំពេញ ឆ្ពោះ​ទៅ​បណ្ដាល​ខេត្ត​នានា ឆ្លងកាត់​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ស្រុក​កណ្ដាលស្ទឹង ខេត្ត​កណ្តាល​

​ដោយ​គោរព​តាម​ច្បាប់​កំណត់​ក៏​នៅតែ​ចៀស​មិន​ផុត​ពី​បង់លុយ ឲ្យ​ក្រុម​មន្ត្រី​ពុករលួយ និង​បក្សពួក​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​នោះដែរ ។​

​ហេតុនេះហើយ​ទើប​មាន​ការអំពាវនាវ​ឲ្យ លោក គង់ សោ ភ​ណ្ឌ័ អភិបាលខេត្ត​កណ្ដាល ក៏​ដូច លោក ប៉េង ពោធិ៍​សា រដ្ឋមន្ត្រី​ក្រសួង​សា​ធារ​ណះ​ការ និង​ដឹកជញ្ជូន​ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ របស់ ប្រធាន​ជញ្ជីង​ថ្លឹង​រថយន្ត​និង​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង រថយន្ត​ស្រុក​កណ្ដាលស្ទឹង​ខេត្ត​កណ្ដាល ជាបន្ទាន់ ។​

​ប្រភព​ពី​មន្ត្រី​ក្នុង​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​កណ្ដាល បានឲ្យដឹងថា ការ​ដែល​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ស្រុក​កណ្ដាលស្ទឹង​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣​ចំណុច​ឃុំ​ត្បែង​ស្រុក​កណ្ដាលស្ទឹង គាប​យក​លុយ​ពី​ឈ្មួញ​និង​អាជីវករ​តាម​អំពើ​ចិត្ត គឺ​មាន​ការឃុបឃិត​បើកដៃ​ពី​មន្ត្រី ធំៗ នៅ​ខាងលើ​ផងដែរ​។​

​ជា​ការពិត​អាជីវករ​និង​ពួក​ឈ្មួញ មួយចំនួន​បាន​ប្រើប្រាស់រ​ថយរ​ថយ​ន​ធំៗ​ខ្នាត​យក្ស និង​រថយន្ត​សណ្ដោង​កន្ទុយ​សណ្ដោង​រ៉ឺម៉ក​ផ្ទុកទំនិញ​លើស​ទម្ងន់ បើកបរ​ឆ្លងកាត់​មុខ​មន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ស្រុក​កណ្ដាលស្ទឹង ដោយ​គ្មាន​ការព្រួយបារម្ភ ផ្ទុយ​ទៅ​វិញ​មន្ត្រី​ទាំងនោះ គ្រាន់តែ​តម្រូវឲ្យ​ម្ចាស់​រថយន្ត ខ្នាច​ធំ ដឹកជញ្ជូន​ទំនិញ​លើស​ទម្ងន់​ប​បង់លុយ​តាម​ការកំណត់ គឺជា​ការ​ស្រេច​ដោយ​មិន​ខ្វល់ ពី​រឿង​រថយន្ត​ទាំងនោះ ធ្វើឲ្យ​ខូច​ផ្លូវខូច​ស្ពាន​ឡើយ​។​

​ប្រភព​ពី​ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​ត្បែង ស្រុក​កណ្ដាលស្ទឹង ខេត្ត​កណ្តាល បានឲ្យដឹង​ទៀតថា ពេល​រថយន្ត​ធំៗ ដឹក​ទំនិញ​លើស​ទម្ងន់​បើកបរ​ឆ្លងកាត់​មុខ​ស្ថានីយ៍ គឺ​តែងតែ​ឃើញ​ព្រូ​រថយន្ត​ឬ​អ្នកបើកបរ រថយន្ត​រត់​យ៉ាង​ប្រសេចប្រសាច​ទៅ​បង់លុយ​ឲ្យ ប្រធាន​ជញ្ជីង​នឹង​ក្រុម​មន្ត្រី​ប្រចាំ​ស្ថានីយ៍​ស្រុក​កណ្ដាលស្ទឹង​ខេត្ត​កណ្ដាល តាម​ការកំណត់​ដោយ​មិន​អាច​តវ៉ា​បាន​នោះទេ​។​

​ប្រសិនបើ​ឈ្មួញ​ឬ​អាជីវករ​ណា​ម្នាក់​ហ៊ាន​តវ៉ា​ប្រាកដជា​ត្រូវ​ក្រុម​មន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​លើ​ផ្លូវជាតិ​លេខ​៣ ក្នុង​ស្រុក​កណ្ដាលស្ទឹង ខេត្ត​កណ្តាល រក​រឿង​ឲ្យ​រើ​ទំនិញ​ចុះឡើង តាម​ទំនេី​ង​ចិត្ត របស់​ពួកគេ​ជាមិនខាន់ ។​ហេតុនេះហើយ​ទើប​រថយន្ត​ធំៗ ដឹកជញ្ជូន​ទំនិញ​លើស​ទម្ងន់​រាប់​តោន​ហូរហៀរ​ខុស​លក្ខណៈ​បច្ចេកទេស នៅតែ​អាច​បើកបរ​លើ​ផ្លូវជាតិ​លេខ ៣ យ៉ាង​គគ្រឹកគគ្រេង បណ្ដោយ​ឲ្យ​ខូច​ផ្លូវខូច​ស្ពាន ជា​បន្តបន្ទាប់ ។​

​បញ្ហា​នេះ​គឺជា​រឿង​ដែល លោក ប៉េង ពោធិ៍​សា រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន និង លោក សេង ឈួន ប្រធាន​ជញ្ជីង​ទូទាំង​ប្រទេស មិន​គួរ​មើលរំលង​តទៅទៀត​នោះ​ទេ​ព្រោះ​ក្រុម​ជញ្ជីង​ថ្លឹង​រថយន្ត​លើ ផ្លូវជាតិ​លេខ​៣​ស្រុក​កណ្ដាលស្ទឹង​ខេត្ត​កណ្ដាល កំពុង​ក្លាយទៅជា​ជញ្ជីង​ថ្លឹង​លុយ​តែ​ម្យ៉ាង​គត់​៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ptv)

វីដែអូ