លោក លឹង ជួប អនុប្រធានមន្ត្រី បរិស្ថានស្នាក់ការ ទួលខ្សាច់ មានលេសច្រើន បដិសេធមិនបង្ក្រាបបទល្មើសទន្ទ្រានកាន់កាប់ដីរដ្ឋជាក់ស្ដែង ខណៈជនល្មើសកំពុងធ្វើសកម្មភាព
សៀមរាប ថ្ងៃទី ២៥ខែមិថុនាឆ្នាំ ២០២៤÷តើ លោក លឹង ជួប អនុប្រធានមន្ត្រីបរិស្ថានតំបន់អភិរក្ស និងការពារដែនជម្រកសត្វព្រៃបឹង ពែរ ស្នាក់ការទួលខ្សាច់ មានលេសអ្វីខ្លះបដិសេធមិនបង្ក្រាបបទល្មើសទន្ទ្រានកាន់កាប់ដីរដ្ឋជាក់ស្ដែងយកមកធ្វើជាកម្មសិទ្ធ ឯកជនដោយខុសច្បាប់?
កាលពីព្រឹកថ្ងៃសៅរ៍ ទី២២ ខែ មិថុនា ឆ្នាំ ២០២៤ អ្នកសារព័ត៌មានជាច្រើនអង្កភាពបានចុះទៅយកព័ត៌មានក្នុងដែនជម្រកសត្វព្រៃបឹង ពែរ តាមសេចក្តីរាយការណ៍របស់ប្រជាពលរដ្ឋថា តំបន់នេះត្រូវជិតអស់ដីព្រៃដោយសារជនខិលខូច ឃុបឃិតជាមួយមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធអំពើពុករលួយមួយចំនួន ពិតប្រាកដដូចអ្វីដែលប្រជាពលរដ្ឋថាមែនដីព្រៃក្នុងដែនជម្រកសត្វព្រៃបឹងពែរ ត្រូវបានក្លាយជាកម្មសិទ្ធិ ឯកជនខុសច្បាប់ស្ទើរតែទាំងស្រុង ហើយកំពុងតែទន្ទ្រានយកជាបន្តបន្ទាប់។ ជាពិសេសនៅជុំវិញត្រពាំង ស្មាច់ និងត្រពាំងរាំង ស្ថិតក្នុងភូមិ ត្រពាំងភ្លោះ ឃុំ ពង្រលើ ស្រុក ជីក្រែង ខេត្ត សៀមរាប។ក្រុមអ្នកសារព័ត៌មានបាន ឃើញ គោយន្តកន្ត្រៃ ចំនួនពីរ គ្រឿង កំពុងតែធ្វើសកម្មភាព ភ្ជួរហែកដីដែលទើបតែកាប់ថ្មីនៅខាងកើតត្រពាំងស្មាច់ដើម្បីដាំដំឡូងមី។ បើយោងតាមសម្តីរបស់ម្ចាស់គោយន្តកន្ត្រៃម្នាក់ដែលនៅទីនោះបានប្រាប់អ្នកសាព័ត៌មានថា អ្នកដែលទន្ទ្រានដីរដ្ឋមិនតិចជាង៨ហិចតានៅចំណុចនេះ ឈ្មោះ ធាន បច្ចុប្បន្ន រស់នៅភូមិ ចេក ឃុំ ពង្រលើ។ ទន្ទឹម នឹងនោះដែរអ្នកសារព័ត៌មានបានទូរស័ព្ទទៅលោក លឹង ជួប ប្រាប់ជាដំណឹង និងសួរអំពីវិធានការ ចំពោះបទល្មើសជាក់ស្តែងកំពុងតែធ្វើសកម្មភាពភ្ជួរហែកដីក្នុងដែនសមត្ថកិច្ចរបស់លោក ក្នុងនាមលោកជាមន្ត្រីបរិស្ថានមានតួនាទីអភិរក្ស និងការពារដីរដ្ឋក្នុងតំបន់នេះ។ លោក លឹង ជួប បានបដិសេធមិនព្រមមកទប់ស្កាត់និងបង្ក្រាបបទល្មើសជាក់ស្តែងដោយយកលេសជាច្រើន។
១/ លោក ថា កំពុងជាប់ប្រជុំនៅទីស្នាក់ការ= ស៊ី ឆ្អែត បាត់ឃ្លាន
២/ ដីនៅចំណុចនោះលោកបានធ្វើសំណុំរឿងរួចអស់ហើយ= ឆ្កែចេះតែព្រួស មនុស្សនៅតែដើរ
៣/ លោកចោទប្រកាន់ថាអ្នកសារព័ត៌មានយកលុយពីបទល្មើសមិនបាន ទើបហៅជំនាញទៅបង្ក្រាប=ស្វា 🐒ស៊ី បាយលាបមាត់ពពែ🐐។
ពាក់ព័ន្ធករណីនេះដែរ អ្នកសារព័ត៌មានព្យាយាមទូរស័ព្ទទៅ មេឃុំពង្រលើ លោក ខៀវ ប៊ុន ឈឿន ទូរស័ព្ទជាច្រើនដងតែឡង រហូត។ អភិបាលស្រុក ជីក្រែង លោក បូ ម៉េងទ្រី មានប្រសាសន៍ថា អាជ្ញាធរចាំតែសហការណ៍ ជាមួយមន្ត្រីជំនាញដើម្បីជួយថែរក្សាធនធានធម្មជាតិ។ បើអ្នកសារព័ត៌មានឃើញបទល្មើសជាក់ស្តែង ហើយបានរាយការណ៍ទៅមន្ត្រីជំនាញ តែ មន្ត្រីជំនាញបែជាចោទប្រកាន់អ្នកសារព័ត៌មានបែបនេះ គ្មានអ្វីខុសពីស្វា 🐒ស៊ី បាយលាបមាត់ពពែ🐐នោះឡើយ។
ជាចុងក្រោយប្រជាពលរដ្ឋសូមណូមពរដល់អភិបាលស្រុកជីក្រែង លោក បូ ម៉េងទ្រី មេត្តានែនាំមន្ត្រីក្នុងស្រុកជីក្រែងឱ្យចេះសហការ ជាមួយអ្នកសារព័ត៌មានកុំ រើសអើងអ្នកសារព័ត៌មាន ដែលមានក្រមសីលធម៌ និងវិជ្ជាជីវៈ គួរអនុវត្តតាមអនុសាសន៍របស់ សម្តេច បវរ ធិបតី ហ៊ុន ម៉ា ណែត នាយក រដ្ឋ មន្ត្រី នៃព្រះរាជា ណាចក្រ កម្ពុជា ថា អ្នកសារព័ត៌មាន ជាកញ្ចក់ឆ្លុះបញ្ជាំងសង្គម។ ហើយក៏សូមណូមពរដល់ ប្រធានមន្ទីរ បរិស្ថាន ខេត្ត សៀមរាប លោក ស៊ុន គង់ មេត្តា ដាស់តឿន មន្ត្រី បរិស្ថាន ក្រោម ឧ៌វាទរបស់ លោក ឲ្យដឹងពីតួនាទី និងកាតព្វកិច្ចរបស់ខ្លួនជាមន្ត្រីបរិស្ថានត្រូវធ្វើអ្វីខ្លះ? ជាពិសេស លោក លឹង ជួប ជាមន្ត្រីបរិស្ថាន អភិរក្ស និងការពារ ដែនជម្រកសត្វព្រៃ បឹង ពែរ យូរហើយ ប៉ុន្តែឥឡូវនេះដីព្រៃក្នុងដែនជម្រកសត្វព្រៃបឹង ពែរ ពី១ឆ្នាំ ទៅ១ឆ្នាំ ក្លាយជាកម្មសិទ្ធិឯកជនស្ទើតែទាំងស្រុងហើយទំនង ព្រោះតែ លោក លឹង ជួប ឃុបឃិត ជាមួយជនខិលខូច ទើបមានលេសច្រើនក្នុងការបដិសេធមិនព្រមបង្ក្រាបបទល្មើសដីព្រៃជាក់ស្ដែង ខណៈដែលអ្នកសារព័ត៌មានបានរាយការណ៍ជូនលោក។