ថ្ងៃសុក្រ ទី២៦ ខែកក្កដា ឆ្នាំ២០៥០
លោក ខុម កង អគ្គនាយកទូរទស្សន៍PTVអនឡាញ គេហទំព័រ PTV 088 94 111 16 / 015 50 90 03
ឮ​ល្បីល្បាញ​ថា លោក នូ ស៊ីថា អតីត​ប្រធាន​សាខាគយ​ខេត្ត​បន្ទាយមានជ័យ​មក​កាន់តំណែង​ថ្មី​ជា​ប្រធាន​នាយកដ្ឋាន​បង្ការ​បង្ក្រាប​បទល្មើស​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ជំនួស លោក កើត សុ​ធារ៉ា​បាន​ចំណាយ​ដើមទុន​អស់​ជាច្រើន​លាន​ដុល្លារ​តើ​លុយ​ទាំងនោះ​បាន​មក​ពី​ណា​រក​ស៊ី​អ្វី​?
Wed,26 June 2024 (Time 03:59 PM)
ដោយ ៖ PTV Online ដោយ ខុម កង / ទូរស័ព្ទទំនាក់ទំនង ៖ ០១៥ ៥០៩០០៣ (ចំនួនអ្នកអាន: 200នាក់)

រំលឹក​លោក នូ ស៊ី​ថា​អតីត​ប្រធាន​ប្រធាន​សាខាគយ​ខេត្ត​បន្ទាយមានជ័យ​ត្រូវបាន​មន្ត្រី​គយ​តូចតាច​រិះគន់​ជាខ្លាំង​ថា​ចំណូល​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ជា​រៀងរាល់ថ្ងៃ​គ្រប់​ច្រកល្ហក​ក្នុង​ខេត្ត​បន្ទាយមានជ័យ​ទាំងមូល​ជាពិសេស​តាម​ផ្លូវជាតិ​និង​នៅ​តាម​ច្រករបៀង​ត្រូវបាន​លោក នូ ស៊ីថា ស៊ីដាច់​តែឯង​ធ្វើ​មាន​ធ្វើ​បាន​ធ្វើឲ្យ​មន្ត្រី​ថ្នាក់ក្រោម​មាន​ការ​មិន​ពេញចិត្ត​ជា​ខ្លាំង​តែ​មិន​ហ៊ាន​និយាយ​ព្រោះ​ខ្លាច​មេ​កើយ​?​។​

​ថ្មី ៗ នេះ លោក នូ ស៊ីថា ប្រធាន​សាខាគយ​និង​រដ្ឋាករ ខេត្ត​បន្ទាយមានជ័យ បាន​មក​កាន់​តំណែង​ថ្មី​ជា ប្រធាន​នាយកដ្ឋាន​បង្ការ​បង្ក្រាប​បទល្មើស​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ជំនួស លោក កើត សុធា​រ៉ា ខណៈ​គាត់​ឡើងកាន់តំណែង​ជា​អគ្គនាយករង អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ។ ក្នុង​តំណែង​ថ្មី សង្ឃឹមថា ជា​សេនាធិការ​ដ៏​សំខាន់​របស់ អគ្គនាយក​គយ​និង​រដ្ឋាករ​កម្ពុជា ក្នុង​ការប្រមូល​ពន្ធ​ជូន​រដ្ឋ​…! ។​

​ក៏​ប៉ុន្តែ​បន្ទាប់ពី​បាន​ឡើងកាន់​តំណែង​ថ្មី​ភ្លាម​លោក​បាន​ដាក់ពង្រាយ​មន្ត្រី​គយ​ចល័ត​គ្រប់​ច្រកល្ហក​រួមទាំង​តាម​ផ្លូវ​ជាតិ​ផង​ដែរ​ដើម្បី​ទប់ស្កាត់​អំពើ​រត់ពន្ធ​។ ប៉ុន្តែ​ប្រភព​ពី​ឈ្មួញ​រកស៊ី​ដឹក​ជញ្ជូន​ទំនិញ​ពី​ប្រទេស​ជិតខាង​ចូល​មក​កាន់​រាជធានី​ភ្នំពេញ​បាន​ប្រាប់ថា តាំង​ពី​លោក នូ ស៊ីថា ឡើងកាន់​តំណែង​ភ្លាម​តម្រូវអោយ​មាន​រាប់​ក្បាល​ឡាន​បង់លុយ​ច្រើនៗ​ដោយ​លើក​ហេតុផល​ថា​ដើម្បី​រក​ចំណូល​ចូល​ជាតិ តែ​ធាតុពិត​កំពុងតែ​ឆ្លៀត​ស្រង់ដើម​វិញ​ច្រើន​ជាង​រក​ចំណូល​ចូល​ជាតិ​។​

​ថ្មីៗ​នេះ​បើ​តាម​ការលើកឡើង​របស់​ប្រភព​ផ្ទៃក្នុង​គយ បើ​សង្ឃឹម​ទៅលើ​សា​ម៉ី​ស្ថាប័ន ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋ​ករ​កម្ពុជា​នោះ គេ​មិន​សង្ឃឹម​ទេ មានតែ​អង្គភាព ACU ប៉ុណ្ណោះ​ដែល​អាច​រកឃើញ​នូវ​ភាព​ស្អុយរលួយ​របស់លោក នូ ស៊ីថា ជា​អតីត​ជា​ប្រធាន​សាខាគយ និង​រដ្ឋ​ខេត្តបន្ទាយមានជ័យ ដែល​បាន​លេបថ្នាំ​ពន្យា​កំណើតរ​ហូត​បាន​ឡើងកាន់ដំណែង​ជា​ប្រធាន​នាយកដ្ឋាន​គយ​ចល័ត​ដែល​ល្បី​ពី​ខេត្ត​បន្ទាយមានជ័យ​ពី​រឿង​ពុករលួយ​ថា​មិន​ធម្មតា​នោះ !

​មិនតែប៉ុណ្ណោះ​ភាពល្បីល្បាញ របស់លោក នូ ស៊ីថា មិន​ត្រឹមតែ​ល្បី​ថា​ជា​នាយគយ​ពូកែរ​ចាប់​ជម្រឹត​គោះ​ឈ្មួញ ប្រជាពលរដ្ឋ​រកស៊ី​កំប៉ិកកំប៉ុក​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ល្បី​ថា​ជា​ជន​ពូកែ​សូកប៉ាន់ អែបអប​ថ្នាក់លើ ចាប់តាំងពី​មន្ត្រី​តូចតាច រហូត​ក្លាយជា​ប្រធាន​ច្រកទ្វារ ប្រធាន​សាខា ប្រធាន​នាយកដ្ឋាន​គយ​ចល័ត​ថា​ពី​ចេះ​ពូកែ​ឱបដៃឱបជើង​ថ្នាក់លើ​សូកប៉ាន់​និង​រហូត​ដល់​ថ្នាក់លើ​ចាត់តាំង​ឱ្យទៅ​ធ្វើ​ជា​ប្រធាន​សាខាគយ​ប្រចាំ​ខេត្ត​បន្ទាយមានជ័យ ហើយ​ក្រោយ​លេបថ្នាំ​ពន្យា​កំណើត​រួច​បាន​ឡើងកាន់ដំណែង​ប្រធាន​នាយកដ្ឋាន​គយ​ចល័ត​យ៉ាង​ត្រេកត្រអាល​បំផុត​។​

​ភាពមិនប្រក្រតី ក្រុម​មន្ត្រី​ថ្នាក់ក្រោម​និង​ឈ្មួញ​បាន​រិះគន់​ទៀតថា គ្រាន់តែ​បាន​ចូលកាន់​តំណែង​ភ្លាម​បាន​ចាត់តាំង​មន្ត្រី​អោយ​ចុះ​ប្រចាំ​ការដាក់​ប៉ុស្តិ​តាម​គោលដៅ​គាប​ចាប់​ជម្រឹត​ក្រុម​ឈ្មួញ​អោយ​បង់លុយ​តាមតែ​ទំនើងចិត្ត​ដោយ​មិន​ខ្វល់​ពី​នយោបាយ​កំណែទម្រង់​លើ​ការប្រមូល​ពន្ធ​ដែល​រដ្ឋាភិបាល ក្រសួង និង​អគ្គនាយកដ្ឋាន​ដាក់ចុះ​នោះ​ទេ !

​ទំនង​ដូចជា​ឆ្លៀត​ឱកាស​ដឹង​ដែល​ថ្មីៗ​នេះ​លោក នូ ស៊ីថា ត្រូវបាន​មន្ត្រី​គាំទ្រ​គាត់​បាន​លួចខ្សឹប​ថា បាន​យក​តួនាទី​របស់​ខ្លួន​ទៅ​ប្រើប្រាស់ ដើម្បី​ទាញយក​ផលប្រយោជន៍​ប្រព្រឹត្ត​អំពើ​ពុករលួយ​យ៉ាង​ពេញបន្ទុក ដោយ​លួច​ឃុប​ឃឹត​ជាមួយ​ក្រុម​ឈ្មួញ​ដែល​ជា​ម៉ូយ​ចាស់​របស់​មេ​គយ អតីត ឆែ សុធា ដែល​ជា​បុរស​មុខ​ក្រាស់​មហា​ពុករលួយ​មាន​ខ្នង​ក្រាស់​អាច​ពន្យា​កំណើត​បាន​ពីរ​បី​ឆ្នាំ​ជា​បន្តបន្ទាប់​នោះ ។​

​គួរំលឹកថា ៖ មុន​បាន​មក​កាន់​តំណែង​ជាប្រ ធាន​សាខាគយ​ខេត្ត និង​ប្រធាន​នាយកដ្ឋាន​គយ​ចល័ត លោក នូ ស៊ីថា ជា​មន្ត្រី​គយ​នៅ​ទិសឧត្តរ​នៃ​ប្រទេស ហើយ​ដោយ​សម្លឹង​ពី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ធ្វើ​យ៉ាងណា​ដើម្បី​ឆាប់​ក្លាយជា​អ្នក​មាន​ទ្រព្យសម្បត្តិ​ស្តុកស្តម្ភ​នោះ បុរស នូ ស៊ីថា ក៌​បាន​សូកប៉ាន់​ជ្រែ​រត់ការ​យក​តំណែង​ខ្លាញ់​តែម្តង ទីបំផុត ដោយសារ​តែ​អំណាច​លុយ​របស់​លោក នូ ស៊ីថា ក្រាស់ឃ្មឹក​ធំ​នោះ ចំ​បង្អែករ​ស័រ​ធំ ក៌​បាន​ផ្លោះ​មេឃ​ឡើង​ធ្វើ​ជា​ស្តេចត្រាញ់​គយ​ប្រចាំ​ខេត្ត​បន្ទាយមានជ័យ​ជា​ខេត្ត​សម្បូ​រណ៍​ដោយ​ជំនួញ​សេដ្ឋកិច្ច គ្រប់​វិស័យ សម្រាប់​អោយ​នូ ស៊ីថា បង្កើន​ប្រាក់ចំណូល​កាន់តែ​ខ្ពស់​វិញ​ម្ដង នឹង​មាន​លទ្ធភាព​លេបថ្នាំ​ពន្យា​កំណើតរ​ហូត​បាន​ក្លាយជា​ប្រធាន​នាយកដ្ឋាន​គយ​ចល័ត​បាន​យ៉ាង​រំភើយ​។​

​ប្រភព​នូវ​បាន​លើកឡើង​ទៀត​ថា ៖ កាល​លោក​នៅ​កាន់​ជា​តំណែង​ប្រធាន​សាខាគយ​ខេត្ត​បន្ទាយមានជ័យ លោក នូ ស៊ីថា គឺ​មាន​សមត្ថភាព​ជំនាញ​ខូច​ខ្ពស់​ក្នុង​ការប្រព្រឹត្ត អំពើពុករលួយ​គ្រប់​រូបភាព​ក្នុង​ការឃុបឃិត​ជាមួយ​ឈ្មួញ​រកស៊ី​ដឹក​ទំនិញ​គេច​ពន្ធ​ឆ្លងដែន​នឹង​បង់ពន្ធ​មិន​គ្រប់​ដែល​រាល់​ទំនិញ​គ្រប់​ប្រភេទ​ត្រូវ​ធ្លាក់​ក្នុង​កណ្តាប់ដៃ​លោក នូ ស៊ីថា ទាំងស្រុង​ជា​អ្នក​វាយ​ពន្ធ​ប្រថាប់ត្រា​តាម​ប​បេមាត់គាត់​តែ​ទាំងអស់​ហ្នឹង ដោយ​គ្មាន​មន្ត្រី​រង​ណា​ហ៊ាន​អារកាត់​ជំទាស់​ជាមួយ​គាត់​បាន​ទេ​កន្លង​មក ។​

​ចំណែកឯ​កិច្ចខិតខំ​ប្រឹងប្រែង​លើ​ការប្រមូល​ពន្ធ​ចូល​រដ្ឋ​វិញ និយាយ​ជា​រួម​គឺ​លោក នូ ស៊ីថា មិន​ដែល​ឈឺ​ក្បាល​វិលមុខ​គិតគូរ​រក​ផលប្រយោជន៍​ជូន​ជាតិ​ឡើយ​ធ្វើយ៉ាងណា​ឱ្យ​តែ​ខ្លួន​ឆាប់​បាន​ក្លាយជា​អ្នក​មាន​ទ្រព្យសម្បត្តិ ដ៏​ហ៊ឺហារ ដើម្បី​ទៅ​បង្អួតរៀង​បង្ហាញ​សាច់ដុំ​ថា​ខ្លួន​ជា​សេដ្ឋី​នៅ​ស្រុកកំណើត​នោះ គ្មាន​ទេ​ភាពអើពើ​ខំ​ប្រឹងប្រែង​ប្រមូល​ពន្ធ​អោយ​គ្រប់​តាម​ផែនការ​ដែល​រាជរដ្ឋាភិបាល​ដាក់​ចុះ​នោះ ។​

​ជុំវិញ​ព័ត៌មាន​ខាងលើ​នេះ គួរតែ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​ទីចាត់ការគយ​និង​រដ្ឋាករ មាន​វិធានការណ៍ សើរើ​ការប្រកាស​តែងតាំង ប្រធាន​នាយកដ្ឋាន​គយ​ចល័ត ឡើង​វិញ​ផង ដោយហេតុ​ថា​ខ្វះ​អ្វី​មន្ត្រី​មាន​គុណសម្បត្តិ នៅ​អគ្គនាយកដ្ឋាន និង​បញ្ញវន្ត័ស្រ​ក​ក្រោយ​ស្អេកស្កះ​ទុក​អោយ​គេ​ធ្វើការ​ផង​មិន​គួរ​ណា​មក​ជ្រើស​យក​បុគ្គល​ពុករលួយ​បុគ្គល​លួចជាតិ​បំផ្លាញ​ជាតិ​អោយ​មក​ជិះ​ជាន់ក​ជាតិ ជា​បន្ត​ទៀត​នោះ​ទេ ! មានតែ​អង្គភាព ACU ទេ​ដែល​អាច​រកឃើញ​នូវ​ភាព​ស្អុយរ​លូ​យ​របស់ លោក នូ ស៊ីថា ប្រធាន​នាយកដ្ឋាន​គយ​ចល័ត ដែល​ល្បី​ល្បាយ​ពី​អំពើពុករលួយ​ធ្វើ​មាន​ធ្វើ​បាន​សំរាប់តែ​គ្រួសារ​ខ្លួន​…….?!

​ពាក់ព័ន្ធ​នឹង​រឿង​អគ្គនាយកដ្ឋាន​ចេះតែ​យក​ធនធានមនុស្ស​ពុក​រលួយ​មុខ​ដដែលៗ មក​កាន់​ការងារ​ជំនាញ​ប្រមូល​ពន្ធ​យ៉ាង​អសមត្ថភាព​នេះ​គ្រប់ភាគី​ពាក់ព័ន្ធ​ការិយាល័យ​របស់​យើង​មិន​អាច​សុំ​ការបំភ្លឺ​បានទេ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ptv)

វីដែអូ