ថ្ងៃអាទិត្យ ទី០៣ ខែវិច្ឆិការ ឆ្នាំ២០៥០
លោក ខុម កង អគ្គនាយកទូរទស្សន៍PTVអនឡាញ គេហទំព័រ PTV 088 94 111 16 / 015 50 90 03
លោក ជួប ចំរើន​ប្រធាន​សាខាគយ​ខេត្តកំពត​ឡើងកាន់​តំណែង​ភ្លាម​ពង្រាយ​កូនចៅ​គ្រប់​ច្រកល្ហក​ពីរ​ក្រុម​ឈ្មួញ​តូច ធំ ដើម្បី​ប្រមូល​លុយ​ស្រង់ដើម​តាមរបៀប​ពុករលួយ​
Mon,24 June 2024 (Time 02:37 PM)
ដោយ ៖ PTV Online ដោយ ខុម កង / ទូរស័ព្ទទំនាក់ទំនង ៖ ០១៥ ៥០៩០០៣ (ចំនួនអ្នកអាន: 443នាក់)

មកដល់ពេលនេះ​អំពើពុករលួយ​របស់​លោក ជួប ចំរើន មេ​គយ​ខេត្តកំពត ក្នុងការ​បើកដៃ​ឲ្យ ឈ្មួញ​នាំ​ចូល​ទំនិញ​គេច​ពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុស​ច្បាប់​តាម​ច្រក​ព្រែក​ចាក ច្រក​តន់​ហន់ និង​តាម​ដែនសមុទ្រ​យ៉ាង​ពេញបន្ទុក គឺជា​រឿង​មិន​អាច​បិទ​បាំង​បាន​ត​ទៅ​ទៀត​ឡើយ​។​

​ប្រភព​ពី​មន្ត្រី​គយ​ក្នុង​ខេត្ត​កំពត​បានឲ្យដឹង​ថា​សព្វថ្ងៃនេះ​មាន​មន្ត្រី​គយ​ម្នាក់​ជា​មនុស្ស​ជំនិត​របស់លោក ជួប ចំរើន​ឈ្មោះ​សារឿន​កំពុង​ដើរ​ធ្វើ​ធ្វើ​ព្យុះ​ភ្លៀង​គ្រប់​ច្រល្ហក​តាម​តំបន់​ព្រំដែន​និង​តាម​ផ្លូវ​ជាតិ​ដើម្បី​ប្រមូល​លុយ​ស្រស់ៗ​ពី​ក្រុម​ឈ្មួញ តូច​និង ធំ​តាម​អំពើ​ចិត្ត​។​

​រយៈពេល​ប៉ុន្មាន​ខែ​កន្លងទៅ​នេះ​មេ​គយ​ខេត្តកំពត គឺ​លោក ជួប ចំរើន បាន​សាង​ភាពល្បីល្បាញ​យ៉ាង​ឆាប់រហ័ស​ជុំវិញ​ការឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​នាំ​ចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ តាម​ច្រក​តន់​ហន់ ច្រក​ព្រែក​ចាក និង​តាម​ច្រក​ដែនសមុទ្រ ដើម្បី​ប្រមូល​លុយ​ដាក់​ហោប៉ៅ​យ៉ាង​ក្រអឺតក្រទម​។​

​រឿងរ៉ាវ​ពុករលួយ​របស់លោក ជួប ចំរើន មេ​គយ​ខេត្តកំពត ត្រូវបាន​មន្ត្រី​គយ​និង​ភ្នាក់ងារ​គយ​តូចតាច​ក្នុង​ខេត្ត​នេះ​បើក​កកាយ​ជា​បន្តបន្ទាប់​ដើម្បី​ឲ្យ​លោក គុណ ញឹម ជា​អគ្គនាយក​គយ និង​លោក អូន ព័ន្ធមុនីរ័ត្ន ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ បាន​ដឹង​និង​ចាត់វិធានការ​ទប់ស្កាត់​ឲ្យបាន​ទាន់ពេ​ល​វេលា​។ ដោយហេតុ​ថា លោក ជួប ចំរើន បន្ទាប់ពី​ទទួលបាន​តំណែង​ជា​មេ​គយ​ខេត្តកំពត ក៏​មាន​ឈ្មោះ​ល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើ​ពុករលួយ​ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​នាំ​ចូល​ទំនិញ​គេច​ពន្ធ​និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​កាន់តែ​ច្រើនឡើងៗ​។ ទន្ទឹម​នឹង​នេះ​ក៏​មាន​ក្រុម​មន្ត្រី​គយ​តូចតាច​ក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​បង្ហើប​ឲ្យដឹងថា បើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​មន្ត្រី​គយ​ធំៗ​នៅ​ខាងលើ​ទេ​នោះ​គឺ លោក ជួប ចំរើន មេ​គយ​ខេត្តកំពត មិន​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ឡើយ​។​

​សេចក្តីរាយការណ៍​ពី​មន្ត្រី​គយ​តូចតាច​ក្នុង​ខេត្ត​កំពត បានឲ្យដឹង​ថា​ចាប់​តាំង​ពី​លោក ជួប ចំរើន ទទួលបាន​តំណែង​ជា​មេ​គយ​ខេត្ត​កំពត​ថ្មីៗ រហូត​មក​គឺ​ឈ្មួញ​ធំៗ​អាច​នាំ​ចូល​ទំនិញ​គេច​ពន្ធ​និង​ទំនិញ​ខុសច្បាប់​កាន់តែ​ច្រើនឡើងៗ ដោយសារ​មាន​ការឃុបឃិត​បើកដៃ​ពី លោក ជួប ចំរើន​តែម្តង​។ ប្រការ​នេះ​បាន​ធ្វើ​ឲ្យ​រដ្ឋ​ត្រូវ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ ។​

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ptv)

វីដែអូ