ថ្ងៃសុក្រ ទី២៦ ខែកក្កដា ឆ្នាំ២០៥០
លោក ខុម កង អគ្គនាយកទូរទស្សន៍PTVអនឡាញ គេហទំព័រ PTV 088 94 111 16 / 015 50 90 03
​រដ្ឋាភិបាល​អាណត្តិ​ទី ៧​ល្មម​ដល់​ពេល​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ​ឱ្យ​ស៊ីជម្រៅ អំពើពុករលួយ​របស់​លោក នូ ស៊ីថា ល្បីល្បាញ​ថា ឡើងកាន់​តំណែង​ភ្លាម​ជា​មេ​គយ​ចល័ត​ទូទាំងប្រទេស​ផ្អើល​អ្នករកស៊ី តូច ធំ ករណី​ប្រើ​ជន​ស៊ីវិល​ជាច្រើន​នាក់​ឲ្យ​ដើរ​បង្ក្រាប​បទល្មើស​គយ​យក​លុយ​គ្រប់​ច្រកល្ហក​ទូទាំងប្រទេស​ជា​ពិសេស​ផ្លូវ​ជាតិ​និង​តាម​ព្រំដែន​
Thu,20 June 2024 (Time 12:26 PM)
ដោយ ៖ PTV Online ដោយ ខុម កង / ទូរស័ព្ទទំនាក់ទំនង ៖ ០១៥ ៥០៩០០៣ (ចំនួនអ្នកអាន: 343នាក់)

​ផ្អើល​អ្នករកស៊ី​តូច ធំ ករណី​លោក​មេ​គយ​ចល័ត នូ ស៊ីថា ប្រើ​ជន​ស៊ីវិល​ឲ្យ​ដើរ​បង្ក្រាប​បទល្មើស​គយ យកលុយ ​គេ​រាយការណ៍​ថា មាន​ជន​ស៊ីវិល​ប្លែក​មុខ​ជាច្រើន​ដើរ​ធ្វើ សកម្មភាព​បង្ក្រាប​បទល្មើស​គយ ជាពិសេស​នៅ​តាម​ផ្លូវជាតិ​និង​នៅតាម​ច្រកព្រំដែន​។ ជន​ស៊ីវិល​ទាំងនោះ ត្រូវ​គេ​ប្រាប់ថា ធ្វើការ​ក្រោម​បង្គាប់បញ្ជា លោក នូ ស៊ីថា ប្រធាន​នាយកដ្ឋាន​បង្ការ​និង​បង្ក្រាប​ទ​ល្មើស​គយ ឬ​ហៅ​គយ​ចល័ត​។ ករណី​នៃ​ការបង្ក្រាប​ប្រមូល​ទូរ​សព្ទ​អត់​ពន្ធ​នៅ​ផ្សារ​មេមត់​ខេត្ត​ត្បូងឃ្មុំ​ត្រូវ​គេ​ខ្សិប​ប្រាប់​ថា ក្រោម​ការបង្គាប់បញ្ជារ​បស់​លោក​នូ ស៊ីថា នោះដែរ​។​

​លោក នូ ស៊ីថា អតីត​ប្រធាន​សាខា​គយ​និង​រដ្ឋាករ​ខេត្ត​បន្ទាយមានជ័យ មក​កាន់​តំណែង​ប្រធាន​នាយកដ្ឋាន​បង្ការ​បង្ក្រាប​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ជំនួស​លោក កើត សុធា​រ៉ា ។ ក្នុង​តំណែង​ថ្មី សង្ឃឹមថា ជា​សេនាធិការ​ដ៏​សំខាន់​របស់ អគ្គនាយក​គយ​និង​រដ្ឋាករ​កម្ពុជា ក្នុង​ការប្រមូល​ពន្ធ​ជូន​រដ្ឋ ។ ក៏​ប៉ុន្តែ​បន្ទាប់ពី​បាន​ឡើងកាន់​តំណែង​ថ្មី​ភ្លាម​លោក​បាន​ដាក់ពង្រាយ​មន្ត្រី​គយ​ចល័ត​និង​លាយឡំ​ដោយ​ជន​ស៊ីវិល គ្រប់​ច្រកល្ហក​រួមទាំង​តាម​ផ្លូវ​ជាតិ​ផង​ដែរ​ដើម្បី​ទប់ស្កាត់​អំពើ​រត់ពន្ធ​។ ប្រភព​ពី​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ទំនិញ​ពី​ប្រទេស​ជិតខាង​ចូល​មក​កាន់​រាជធានី​ភ្នំពេញ​បាន​ប្រាប់ថា តាំង​ពី​លោក នូ ស៊ីថា ឡើងកាន់​តំណែង​ភ្លាម​តម្រូវឲ្យ​មាន​រាប់​ក្បាល​ឡាន​បង់លុយ​ច្រើនៗ​ដោយ​លើក​ហេតុផល​ថា ដើម្បី​រក​ចំណូល​ចូល​ជាតិ​។​

​លោក នូ ស៊ីថា មិន​ត្រឹមតែ​ល្បី​ជា​គយ​ពូកែរ​ចាប់​ជម្រិត​គោះ​ឈ្មួញ ប្រជាពលរដ្ឋ​រកស៊ី​កំប៉ិកកំប៉ុក​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ល្បី​ថា ជា​ជន​ពូកែ​សូកប៉ាន់​,​អែបអប​ថ្នាក់លើ ចាប់តាំងពី​មន្ត្រី​តូចតាច រហូត​ក្លាយជា​ប្រធាន​ច្រកទ្វារ ប្រធាន​សាខា ប្រធាន​នាយកដ្ឋាន​គយ​ចល័ត​,​ពូកែ​ឱប ដៃ​ឱប​ជើង​ថ្នាក់លើ​សូកប៉ាន់​និង​រហូត​ដល់​ថ្នាក់លើ​ចាត់ តាំង​ឱ្យទៅ​ធ្វើ​ជា​ប្រធាន​សាខាគយ​ខេត្ត​បន្ទាយមានជ័យ ហើយ​ក្រោយ​លេបថ្នាំ​ពន្យា​កំណើត​រួច​បាន​ឡើងកាន់ដំណែង​ប្រធាន​នាយកដ្ឋាន​គយ​ចល័ត​យ៉ាង​ត្រេក ត្រអាល​បំផុត​។​

​ក្រុម​មន្ត្រី​ថ្នាក់ក្រោម​និង​ឈ្មួញ​រិះគន់​ទៀតថា គ្រាន់តែ​បាន​ចូលកាន់​តំណែង​ភ្លាម​លោក​នូ ស៊ីថា បាន​ចាត់តាំង​មន្ត្រី​ឲ្យ​ចុះប្រចាំ​ការដាក់​ប៉ុស្តិ​តាម​គោលដៅ​ដើម្បី​គាប​ចាប់​ជម្រឹត​ក្រុម​ឈ្មួញ​អោយ​បង់​លុយ​តាម​តែ​ទំនើងចិត្ត​ដោយ​មិន​ខ្វល់​ពី​នយោបាយ​កំណែទម្រង់​លើ​ការប្រមូល​ពន្ធ​ដែល​រដ្ឋាភិបាល ក្រសួង និង​អគ្គនាយកដ្ឋាន​ដាក់ចុះ​នោះ​ទេ ។ អ្វី​ដែល​ជាទី​ចាប់​អារម្មណ៍​របស់​ឈ្មួញ​អ្នករកស៊ី​ដឹក​ទំនិញ​នោះ​ថា មាន​ជន​ស៊ីវិល​ដើរ​ធ្វើ​សកម្មភាព​ចាប់​ជម្រិត ឬក៏​មន្ត្រី​គយ​ស្លៀកពាក់​ស៊ីវិល​ដើរ​ធ្វើ សកម្មភាព​ជម្រិត​យកលុយ​ពី​អ្នក​ដឹកទំនិញ​ក្រោម​បង្គាប់បញ្ជា​របស់​លោក​នូ​ស៊ីថា​។​

​រំលឹកថា មុន​បាន​មក​កាន់​តំណែង​ជា​ប្រធាន​សាខាគយ​ខេត្ត​បន្ទាយមានជ័យ និង​ប្រធាន​នាយកដ្ឋាន​គយ​ចល័ត លោក នូ ស៊ីថា សម្លឹង​ពី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ធ្វើ​យ៉ាងណា​ដើម្បី​ឆាប់​ក្លាយជា​អ្នក​មាន​ទ្រព្យសម្បត្តិ​ស្តុកស្តម្ភ​នោះ​លោក នូ ស៊ីថា ក៌​បាន​សូកប៉ាន់​ជ្រែ​រត់ការ​យក​តំណែង​ខ្លាញ់​តែម្តង ទីបំផុត ដោយសារ​តែ​អំណាច​លុយ​របស់​លោក នូ ស៊ីថា ក៌​បាន​ផ្លោះ​មេឃ​ឡើង​ធ្វើ​ជា​មេ​គយ​ប្រចាំ​ខេត្ត​បន្ទាយមានជ័យ​ជា​ខេត្ត​សម្បូ​រណ៍​ដោយ​ជំនួញ​សេដ្ឋកិច្ច គ្រប់​វិស័យ​សម្រាប់​ឲ្យ​លោក​នូ ស៊ីថា បង្កើន​ប្រាក់ចំណូល​កាន់តែ​ខ្ពស់​វិញ​ម្ដង នឹងមាន លទ្ធភាព​លេបថ្នាំ​ពន្យា​កំណើតរ​ហូត​បាន​ក្លាយជា​ប្រធាន​នាយកដ្ឋាន​គយ​ចល័ត​បាន​យ៉ាង​រំភើយ​។​

​ប្រភព បាន​លើកឡើង​ទៀត​ថា កាល​លោក​នៅ​កាន់​ជា​តំណែង​ប្រធាន​សាខាគយ​ខេត្ត​បន្ទាយមានជ័យ លោក នូ ស៊ីថា គឺ​មាន​សមត្ថភាព​ជំនាញ​ខ្ពស់​ក្នុង​ការប្រព្រឹត្ត អំពើពុករលួយ​គ្រប់​រូបភាព​ក្នុង​ការឃុបឃិត​ជាមួយ​ឈ្មួញ​រកស៊ី​ដឹក​ទំនិញ​គេច​ពន្ធ​ឆ្លងដែន​នឹង​បង់ពន្ធ​មិន​គ្រប់​ដែល​រាល់​ទំនិញ​គ្រប់​ប្រភេទ​ត្រូវ​ធ្លាក់​ក្នុង​កណ្តាប់ដៃ​លោក នូ ស៊ីថា ទាំងស្រុង​ជា​អ្នក​វាយ​ពន្ធ​ប្រថាប់ត្រា​តាម​បបូរមាត់​គាត់​តែ​ទាំងអស់​ហ្នឹង ដោយ​គ្មាន​មន្ត្រី​រង​ណា​ហ៊ាន​អារកាត់​ជំទាស់​ជាមួយ​គាត់​បាន​ទេ​កន្លង​មក ។​

​ចំណែកឯ​កិច្ចខិតខំ​ប្រឹងប្រែង​លើ​ការប្រមូល​ពន្ធ​ចូល​រដ្ឋ​វិញ និយាយ​ជា​រួម​គឺ​លោក នូ ស៊ីថា មិន​ដែល​ឈឺ​ក្បាល​វិលមុខ​គិតគូរ​រក​ផលប្រយោជន៍​ជូន​ជាតិ​ឡើយ​ធ្វើ​យ៉ាង ណា​ឱ្យ​តែ​ខ្លួន​ឆាប់​បាន​ក្លាយជា​អ្នក​មាន​ទ្រព្យសម្បត្តិ ដ៏​ហ៊ឺហារ ដើម្បី​ទៅ​បង្អួតរៀង​បង្ហាញ​សាច់ដុំ​ថា​ខ្លួន​ជា​សេដ្ឋី​នៅ​ស្រុកកំណើត​នោះ គ្មាន​ទេ​ភាពអើពើ​ខំ​ប្រឹងប្រែង​ប្រមូល​ពន្ធ​អោយ​គ្រប់​តាម​ផែនការ​ដែល​រាជរដ្ឋាភិបាល​ដាក់​ចុះ​នោះ ។​

​ដូច្នេះ​គួរតែ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​ទីចាត់ការគយ​និង​រដ្ឋាករ មាន​វិធានការ​សើរើ​ការប្រកាស​តែងតាំង ប្រធាន​នាយកដ្ឋាន​គយ​ចល័ត ឡើង​វិញ​ផង ដោយហេតុ​ថា​ខ្វះ​អ្វី​មន្ត្រី​មាន​គុណសម្បត្តិ នៅ​អគ្គនាយកដ្ឋាន និង​បញ្ញវន្ត័ស្រ​ក​ក្រោយ​ស្អេកស្កះ​ទុក​អោយ​គេ​ធ្វើការ​ផង​មិន​គួរ​ណា​មក​ជ្រើស​យក​បុគ្គល​ពុករលួយ​បុគ្គល​លួចជាតិ​បំផ្លាញ​ជាតិ​អោយ​មក​ជិះ​ជាន់ក​ជាតិ ជា​បន្ត​ទៀត​នោះ​ទេ ! មានតែ​អង្គភាព ACU ទេ​ដែល​អាច​រកឃើញ​ភាព​ស្អុយរ​លូ​យ​របស់ លោក នូ ស៊ីថា ប្រធាន​នាយកដ្ឋាន​គយ​ចល័ត ដែល​ល្បី​ល្បាយ​ពី​អំពើពុករលួយ​ធ្វើ​មាន​ធ្វើ ប​បាន​សំរាប់តែ​គ្រួសារ​ខ្លួន​តែ​ប៉ុណ្ណោះ ៕ នៅ​មានភា​ភម​ន្ដ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ptv)

វីដែអូ