ថ្ងៃអាទិត្យ ទី០៨ ខែកញ្ញា ឆ្នាំ២០៥០
លោក ខុម កង អគ្គនាយកទូរទស្សន៍PTVអនឡាញ គេហទំព័រ PTV 088 94 111 16 / 015 50 90 03
លោក សំ កុសល មាន​ជំនាញ​ច្បាស់លាស់​ខាង​ប្រព្រឹត្ត​អំពើ​ពុក​លួ​យ​បាន​កាន់​តំណែង​ជា​ប្រធាន​សាខាគយ​ខេត្តកណ្ដាល​ភ្លាម​ប្រើ​តួនាទី​និង​អំណាច​ប្រព្រឹត្ត​អំពើពុករលួយ ដើម្បី​ស្រង់ដើម​មិន​ញញើត​អង្ក​ភាព​ប្រឆាំង​អំពើពុករលួយ​
Thu,20 June 2024 (Time 12:22 PM)
ដោយ ៖ PTV Online ដោយ ខុម កង / ទូរស័ព្ទទំនាក់ទំនង ៖ ០១៥ ៥០៩០០៣ (ចំនួនអ្នកអាន: 367នាក់)

ប្រភព​ពី​មន្ត្រី​គយ​ក្នុង​ខេត្ត​កណ្ដាល មួយចំនួន​បាន​បង្ហើប​ឲ្យដឹងថា​ក្រោយ​ក្រោយ លោក សំ កុសល មិន​ចាត់​វិធាន ការបង្ក្រាប​ក្រុម​ឈ្មួញ​ដឹក​ជញ្ជូន​ទំនិញ​គេច​ពន្ធ និង​ទំនិញ​បង់ពន្ធ មិន​គ្រប់​ឆ្លងកាត់​ខេត្ត​កណ្ដាល នោះទេ​។ ផ្ទុយ ទៅវិញ លោក សំ កុសល ទំនង​ជា​ចំណាយ​ដើមទុន​យ៉ាងច្រើន​ក្នុង​ការទទួលបាន​តំណែង​ជា​ប្រធាន​សាខាគយ​ខេត្ត​កណ្ដាល ទើប​ខំប្រឹង​ស្រង់ដើម​តាមរបៀប​ពុក​រលួយ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។​

​ប្រភព​ដែល​ស្និទ្ធ​នឹង​លោក សំ កុសល បានឲ្យដឹងថា ក្រោយពេល​ទទួលបាន​តំណែង​ជា​ប្រធាន​សាខាគយ​ខេត្តកណ្ដាល គឺ​លោក សំ កុសល កំពុង​អនុវត្តន៍​តាម​បទពិសោធន៍​របស់​លោក អន សី​នួន អតីត​ប្រធាន​សាខាគយ​ខេត្តកណ្ដាល​ដើម្បី​ប្រមូល​លុយ​យ៉ាង​សុខ​ស្រួល​។ ប្រភព​បានឲ្យដឹង​ទៀតថា ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ផ្លូវ​ជាតិ​លេខ​១ ផ្លូវជាតិ​លេខ​២ ផ្លូវជាតិ​លេខ​៣ ផ្លូវជាតិ​លេខ​៤ ផ្លូវជាតិ​លេខ​៥ និង​ផ្លូវជាតិ​ផ្សេងៗ​ទៀត​ចូល​មក​រាជធានី​ភ្នំពេញ គឺជា​ប្រភព​ចំណូល​របស់​លោក សំ កុសល តែម្តង​។ ជាក់ស្ដែង​តាំងពី​ទទួលបាន​តំណែង​ជា​ប្រធាន​សាខាគយ​ខេត្តកណ្ដាល គឺ​លោក សំ កុសល​មិនដែល​ចាត់វិធានការ​បង្ក្រាប​ក្រុម​ឈ្មួញ​ដឹក​ជញ្ជូន​ទំនិញ​គេច​ពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ ឬ​ទំនិញ​ខុសច្បាប់​នោះ​ទេ ហើយ​មាន​តែ​សម្របសម្រួល​ឲ្យ​ឈ្មួញ​ទាំងនោះ​ដឹក​ទំនិញ​ទៅដល់​គោលដៅ​ប្រកបដោយ​សុវត្ថិភាព​។ ទន្ទឹម​នឹង​នេះ​នៅ​ច្រក​ជ្រៃ​ធំ និង​ច្រក​ផ្សេងទៀត ក្រុម​ឈ្មួញ​អាច​នាំ​ចូល​ទំនិញ​គេច​ពន្ធ​និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​យ៉ាង​រលូន​ដូច​កាលពី​ជំនាន់​លោក អន សុីនួន នៅ​ធ្វើជា​ប្រធាន​សាខាគយ​ខេត្ត​កណ្ដាល ផងដែរ​។​

​ប្រភព​ពី​មន្ត្រី​គយ​ក្នុង​ខេត្ត​កណ្ដាល​បានឲ្យដឹង​ថា​ក្រុម​ឈ្មួញ​ធំៗ​ដែល​ដឹក​ជញ្ជូន​ទំនិញគេចពន្ធ​ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​ឆ្លងកាត់​ផ្លូវជាតិ​នានា​ចូល​ទៅ​រាជធានី​ភ្នំពេញ សុទ្ធតែ​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​លោក​សំ កុសល ដើម្បី​សម្រួល​ដល់ អាជីវកម្ម​របស់​ពួកគេ​។ លើស​នេះ​ទៅ​ទៀត​លោក សំ កុសល បាន​បើកដៃ​ឲ្យ​ក្រុម​មន្ត្រី​គយ​ចល័ត​ក្នុង​ខេត្ត​កណ្ដាល គាប​យក​លុយ​ពី​ក្រុម​ឈ្មួញ​និង​ក្រុម​អា​ជីករ​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ផ្លូវ​ជាតិ​ជា​ច្រើន​ខ្សែ​ក្នុង​ខេត្តកណ្ដាល​ស្រេច​តែ​អំពើ​ចិត្ត​បើ​ទោះប្បី​ឈ្មួញ​ខ្លះ​ដឹកជញ្ជូន​ទំនិញ​បង់ពន្ធ​ត្រឹមត្រូវ​នៅ​ច្រក​ព្រំដែន​រួចហើយ​ក៏​ដោយ​។​

​ប្រភព​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្ត​កណ្ដាល បានឲ្យដឹង​ថា​លោក សំ កុសល ឡើងកាន់តំណែង​ជា​ប្រធាន​សាខាគយ​ខេត្តកណ្ដាល​នៅពេល​ថ្មីៗ​នេះ​ហើយ​រហូត​មកដល់​ពេលនេះ​លោក សំ កុសល​មិនទាន់​ចាត់វិធានការ​បង្ក្រាប​ក្រុម​ឈ្មួញ​ដឹក​ជញ្ជូន​ទំនិញគេចពន្ធ​ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​បាន​មួយ​ករណី​នៅ​ឡើយ​ទេ​។​

​ករណី​នេះ​សូម​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏ដូចជា​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​មិនគួរ​បណ្ដែតបណ្ដោយ​ឲ្យ​លោក សំ កុសល​ប្រធាន​សាខាគយ​ខេត្តកណ្ដាល ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​នោះឡើយ​៕ នៅ​មាន​ភាគ​បន្ដ​!

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ptv)

វីដែអូ