ថ្ងៃអាទិត្យ ទី០៨ ខែកញ្ញា ឆ្នាំ២០៥០
លោក ខុម កង អគ្គនាយកទូរទស្សន៍PTVអនឡាញ គេហទំព័រ PTV 088 94 111 16 / 015 50 90 03
សម្ដេច ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី និង ឯកឧត្តម ស សុខា រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​ស្រាវជ្រាវ​ធ្វើការ​វះកាត់ ស៊ើបអង្កេត​ឲ្យបាន​ស៊ីជម្រៅ លោក ភួង ណា​រិន្ទ នាយ​ប៉ុស្តិ៍​នគរបាល​ច្រកទ្វារ​ទ្វេភាគី​ព្រំដែន បុស​មន កាន់តំណែង​ដុះ​ស្លែ​ប្រព្រឹត្ត​អំពើពុករលួយ តាមរបៀប​ជិះសេះ​លែង​ដៃ​
Fri,14 June 2024 (Time 10:23 AM)
ដោយ ៖ PTV Online ដោយ ខុម កង / ទូរស័ព្ទទំនាក់ទំនង ៖ ០១៥ ៥០៩០០៣ (ចំនួនអ្នកអាន: 298នាក់)

ប្រភព​ស្និទ្ធ​នឹង​លោក ភួង ណា​រិន្ទ បានឲ្យដឹងថា លោក ភួង ណា​រិន្ទ មិន​ញញើត​ក្នុង​ការប្រើ​តួនាទី និង​អំណាច​របស់​ខ្លួន​ដើម្បី​ប្រមូល​លុយ​តាម​របៀប​ពុករលួយ​យ៉ាង​ពេញទំហឹង​នោះទេ ព្រោះ​អាង​មាន​ខ្នងបង្អែក​រឹងមាំ នៅក្នុង​ស្នងការ​នគរបាល​ខេត្ត​ស្វាយរៀង​។​

​អំពើពុករលួយ​របស់​លោក ភួង ណា​រិន្ទ អាច​ប្រព្រឹត្តទៅ​ដោយ​រលូន​រយៈពេល​ច្រើន​ឆ្នាំ​កន្លងទៅនេះ​គឺ​មាន​កិច្ចសហការ​ស៊ីសង្វាក់​គ្នា ពី​សំណាក់ ប្រធានការិយាល័យ​គយ​ច្រកទ្វារព្រំដែន​តំបន់​បុស​មន ផងដែរ​។

​ហេតុនេះហើយ​ទើប​បច្ចុប្បន្ន​ឈ្មួញ​ទាំង​តូច​ទាំង​ធំ និង​ក្រុម​អាជីវករ​សម្រុក​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់​យ៉ាង​គំហុក តាម​ច្រក​បុស​មន ហើយ​លោក ភួង ណា​រិន្ទ និង​ប្រធាន​គយ​រួមដៃគ្នា​ប្រមូល​លុយ​ស្រេច​តែ​អំពើ​ចិត្ត​។​

​ប្រភព​ពី​មន្ត្រី​ពាក់ព័ន្ធ​នៅ​ច្រក​ទ្វារ​ព្រំដែន​តំបន់​បុស​មន ស្រុក​រំដួល ខេត្ត​ស្វាយរៀង បានឲ្យដឹងថា មួយ​រយៈ​ចុង​ក្រោយ​នេះ​សមត្ថកិច្ច​នៅ​ច្រក​បុស​មន បើកដៃ​ឲ្យ​ឈ្មួញ​នាំ​ចូល​ទំនិញ​គេច​ពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់​ពី​ស្រុក​យួន​កាន់តែ​ច្រើនឡើងៗ​។​

​តាមរយៈ​ការ​បើកដៃ​ឲ្យ​ឈ្មួញ​នាំ​ចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ ពី​ស្រុក​យួន​យ៉ាងគំហុក​គឺ លោក ភួង ណា​រិន្ទ នាយ​ប៉ុស្តិ៍​នគរបាល​ច្រកទ្វារ​ព្រំដែន​តំបន់​បុស​មន ប្រមូល​លុយ​បាន​យ៉ាងច្រើន​ជា​រៀងរាល់ថ្ងៃ​។​

​ដូច្នេះ​ឯកឧត្តម ស សុខា រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​លោក ពេជ្រ វិរះ ស្នងការ​នគរបាល​ខេត្ត​ស្វាយរៀង ព្រមទាំង លោក ប៉េង ពោធិ៍​សា អភិបាលខេត្ត​ស្វាយរៀង សម្ងំ​ស្ងាត់ឈឹង​បើទោះបី​ទង្វើ​មិន​ប្រក្រតី​របស់​លោក ភួង ណា​រិន្ទ ត្រូវបាន​លាតត្រដាង​ជា​បន្តបន្ទាប់​យ៉ាងណាក៏ដោយ​។​

​ក្រុម​ឈ្មួញ និង​អាជីវករ​ដែល​រកស៊ី​នាំចូល​ទំនិញ​ពី​ស្រុក​យួន​តាម​ច្រក​បុស​មន បានឲ្យដឹងថា អាជីវកម្ម​របស់​ពួកគេ​នៅ​សល់​កម្រៃ​តិចតួច​ប៉ុណ្ណោះ ព្រោះ​អី​សមត្ថកិច្ច​ជា​ច្រើន​ស្ថាប័ន​នៅ​ច្រកព្រំដែន និង​សមត្ថកិច្ច​នៅតាម​ផ្លូវ​គាប​យកលុយ​ច្រើនពេក​។​

​ក្រុម​ឈ្មួញ និង​អាជីវករ​បានឲ្យដឹង​ទៀត​ថា រាល់​ការបង់​លុយ​របស់​ពួកគាត់​មិន​ទទួលបាន​បង្កាន់ដៃ​បង់ប្រាក់ ឬ​វិក្ក​យ​ប័ត្រ​ត្រឹមត្រូវ​ឡើយ ហើយ​គ្មាន​នរណា​អាច​រំលង​លោក
​ភួង ណា​រិន្ទ នាយ​ប៉ុស្តិ៍​នគរបាល​ច្រកទ្វារ​ព្រំដែន​តំបន់​បុស​មន បានទេ​។​

​ជាងនេះទៅទៀត​ឈ្មួញ​ធំៗ ដែល​រកស៊ី​នាំចូល​ទំនិញ​ពី​ស្រុក​យួន តាម​ច្រក​បុស​មន ស្រុក​រំដួល ខេត្ត​ស្វាយរៀង គឺជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់​លោក ភួង ណា​រិន្ទ ដែល​កំពុង​ល្បីល្បាញ​ខ្លាំង​ខាង​ពុករលួយ​។​

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ptv)

វីដែអូ