ខេត្តកណ្ដាល ៖ ក្រុមអ្នកញៀនល្បែងស៊ីសងឆ្នោតឡូតូ នឹងមាន់ជល់តាមប្រពន្ឋ័អនឡាញ កំពុងតែប្រមូលផ្ដុំគ្នាលេងក្នុងទីតាំងហាងលក់កាហ្វេមួយកន្លែងក្នុងទឹកដីភូមិព្រែកសំរោងសង្កាត់តាខ្មៅក្រុងតាខ្មៅខេត្តកណ្ដាល។ ចំណែកលោក យី វណ្ណដា អធិការនគបាលក្រុងតាខ្មៅ ហាក់ដូចជាបណ្ដែតបណ្ដោយខ្លាំមែនទែន ចំពោះទីតាំងល្បែងស៊ីសងខុសច្បាប់ដែលកំពុងតែដំណើរការយ៉ាងរលូន ក្នុងមូលដ្ឋានរបស់ខ្លួន! ជាក់ស្ដែងល្បែងស៊ីសងដែលកំពុងតែប្រមូលផ្ដុំគ្នាលេង នេះស្ថិតនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល ដោយក្រុមអ្នកញៀនល្បែងទាំងនោះ ប្រមូលផ្ដុំគ្នាលេងល្បែងស៊ីសងខុសច្បាប់ឆ្នោត ឡូតូ និងជល់មាន់តាមប្រពន្ឋ័អនឡាញយ៉ាងអនាធិបតេយ្យ ដោយគ្មានការបង្ក្រាបបន្ដិចសោះឡើយ ពីសំណាក់អស់លោកអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន! ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា ទីតាំងបនល្បែងស៊ីសងខាងលើនេះប្រមូលផ្ដុំគ្នាលេងជាហូរហែ មិនថា សៅរ៍ អាទិត្យ ។ ពោលគឺ7ថ្ងៃក្នុង1សប្ដាហ៍គឺចាប់ផ្ដើមលេងពីម៉ោង9 ព្រឹករហូតដល់យប់ដោយរលូន! ប្រជាពលរដ្ឋក៏បានសម្ដែងនូវក្ដីបារម្ភយ៉ាងខ្លាំងចំពោះការប្រមូលផ្ដុំគ្នាលេងល្បែងភ្នាល់ដាក់លុយឆ្នោតឡូតូនិងជល់មាន់តាមប្រពន្ឋ័អនឡាញខុសច្បាប់ខាងលើ ព្រោះជាហេតុនាំឲ្យកើតមានបទល្មើសកើតឡើងជាមិនខាន ដោយសារតែចាញ់ល្បែងអស់លុយ អស់ទ្រព្យសម្បត្តិ! ករណីល្បែងស៊ីសងខាងលើនេះដែរ ប្រជាពលរដ្ឋស្នើសុំលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគបាលខេត្តកណ្ដាល លោក សម តុលា មេបញ្ជារការកងរាជអាវុធហត្ថខេត្តកណ្ដាល និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណ:អភិបាលខេត្តកណ្ដាល សូមមេត្តាជួយចាត់វិធានការទប់ស្កាត់និងបង្ក្រាបផងទាន !៕
ព័ត៌មានគួរចាប់អារម្មណ៍
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ptv)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (ptv)
រដ្ឋបាលខេត្តស្ទឹងត្រែង បើកវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត សម្រាប់អាណត្តិទី៣ ឆ្នាំ២០១៩ នៅក្នុងស្រុកសៀមប៉ាង (ptv)
ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ptv)
ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ពាក់ឯកសណ្ឋានស័ក្តិ៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យទឹកនោមរកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំពេញ (ptv)
វីដែអូ