20/05/ 2024រតនគិរី ÷ ថ្មីៗនេះមានសេចក្តីរាយការណ៍ អំពីករណីជីកកកាយរករ៉ែត្បូងនិងមាស យ៉ាងគគ្រឹកគគ្រេងនៅក្នុងភូមិការណាត ឃុំតាឡាវ ស្រុកអណ្តូងមាស យ៉ាងគំហុក មន្ត្រីអាជ្ញាធរមូលដ្ឋាន ស្រុកអណ្ដូងមាស និងស្ថាប័នជំនាញស្លៀកពាក់ ឯកសណ្ឋានជាមន្ត្រី នៃមន្ទីររ៉ែនិងថាមពលខេត្តរតនគិរី ត្រូវប្រជាពលរដ្ឋអះអាងថា បានចុះមើលសកម្មភាពរុករករ៉ែត្បូងនិង មាស នោះស្ទើរជារៀងរាល់ថ្ងៃ ប៉ុន្តែគ្មានវិធានការបង្ក្រាបព្រោះខ្លាចបុណ្យស័កលោកឧកញ៉ាម្នាក់ដែលជាម្ចាស់ក្រុមហ៊ុន។ មន្ត្រីដែលចុះទៅមើលដំណើរការរណ្ដៅរ៉ែទាំងនោះមិនធានាចំពោះបញ្ហាប្រឈមតាមផ្លូវច្បាប់ទេ ប្រសិនបើថ្នាក់ដឹកនាំខេត្តឬ មន្ទីរចាត់វិធានការណាមួយ អ្នកភូមិបាននិយាយថា ពេលនេះមានករណីជីកយករ៉ែត្បូងយ៉ាងគគ្រឹកគគ្រេងភូមិការណាត ឃុំតាឡាវ ស្រុកអណ្តូងមាស ខេត្តរតនគិរី យ៉ាងពេញបន្ទុកទាំងយប់ទាំងថ្ងៃ។ សកម្មភាពជីករុករករ៉ែត្បូង,មាស ផ្ដើមកាលពីចុងខែមេសាកន្លងទៅរហូតមកដល់ពេលនេះ គេមិនទាន់ឃើញក្រុមមន្ត្រីអាជ្ញាធរ ឬស្ថាប័នជំនាញចុះមកសាកសួរ ឬមានវិធានការទប់ស្កាត់ឡើយ ។ គេឃើញមានស្ថាប័នមន្ត្រីជំនាញ ចុះអើតឈ្ងោករបៀបលាក់លៀមដោយបង្គាប់យកលុយ ពីម្ចាស់ធ្វើអាជីវកម្មជីករ៉ែមាសនិងត្បូងរួចត្រឡប់មកវិញស្ងាត់ឈឹង។ ជាមួយនេះ ក៏មានមន្ត្រីអាជ្ញាធរមូលដ្ឋានឃុំនិងស្រុក ទៅសុំលុយម្ចាស់អាជីវកម្មរុកៗរ៉ែមាសនិងត្បូង។ប្រភពបានរាយការណ៍ឲ្យដឹងទៀតថា សកម្មភាពរបស់អ្នកជីករ៉ែមាសនិងត្បូងទាំងនោះមិនអត់ប្រយោជន៍ទេ ពីព្រោះមានក្រុមអ្នកឈរចាំទិញនៅមាត់រណ្ដៅតែម្ដង។ តាមប្រភពនិយាយថា ដោយសារតែមានអ្នកឈរចាំទិញ នៅតាមមាត់រណ្ដៅនោះហើយ ទើបសកម្មភាពជីករុករករ៉ែត្បូង, មាសកំពុងធ្វើឡើងយ៉ាងសកម្មយ៉ាងមមាញឹក។ ប្រភពបានបន្ថែមថា មានកុងសែឈរចាំទិញត្បូងដែលគេជីកបានភ្លាមៗ ដើម្បីយកទៅឲ្យឧកញ៉ាម្នាក់ទៀត ដែលមិនត្រូវបានគេប្រាប់ឈ្មោះ ទេ បើតាមអ្នកភូមិនៅទីនោះប្រាប់ថា មានការរៀបចំរចនាសម្ព័ន្ធ ត្រឹមត្រូវនៅក្នុងការជីករុករកមាសនិងត្បូងទៀតផង។ សកម្មភាពជីកកកាយរកត្បូង និង មាស នៅក្នុងតំបន់ខាង លើនេះធ្លាប់កើតជាញឹកញាប់ ហើយក៏ធ្លាប់ធ្លាយរឿង អាស្រូវពាក់ព័ន្ធនឹងមន្ត្រីរបស់លោក អ៊ុង ហួរ ប្រធានមន្ទីរ រ៉ែនិងថាមពលខេត្តរតនគិរីនោះផងដែរ។ យ៉ាងណាក៏ ដោយគេរំពឹងថា ដំណើរការជីកកកាយរក រ៉ែត្បូង និងមាស លើកនេះប្រព្រឹត្តទៅដោយរលូន ពីព្រោះមានឧកញ៉ាម្នាក់ ដែលគេសង្ស័យថា ជាអ្នកវិនិយោគជាមួយ ប្រជាពលរដ្ឋនៅក្នុងតំបន់នោះ ហើយសកម្មភាពជីកកកាយប្រព្រឹត្តទៅដោយសុខសុវត្ថិភាព ដែលមើលទៅហាក់ ដូចជា គ្មានមន្ត្រីណាខ្វល់ខ្វាយនិងចុះទៅត្រួតពិនិត្យនោះឡើយ។
ព័ត៌មានគួរចាប់អារម្មណ៍
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ptv)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (ptv)
រដ្ឋបាលខេត្តស្ទឹងត្រែង បើកវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត សម្រាប់អាណត្តិទី៣ ឆ្នាំ២០១៩ នៅក្នុងស្រុកសៀមប៉ាង (ptv)
ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ptv)
ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ពាក់ឯកសណ្ឋានស័ក្តិ៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យទឹកនោមរកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំពេញ (ptv)
វីដែអូ