ខេត្តកណ្ដាល ៖ ប្រភពព័ត៌មានពីប្រជាពលរដ្ឋនិងមហាជនបានឲ្យដឹងថា មានទីតាំងបនល្បែងជល់មាន់ឆ្នោតឡូតូ និងបៀរការ៉ាត់ខុសច្បាប់បើកលេងតាមប្រព័ន្ធអនឡាញមួយកន្លែងស្ថិតនៅក្នុងទីតាំងភូមិព្រែកសំរោង 2 សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល កំពុងពង្វក់ ស្មារតីអ្នកញៀនល្បែងឲ្យចូលលេងយ៉ាងគគ្រឹកគគ្រេងក្នុងនោះ អាជ្ញាធរ និងសមត្ថកិច្ចក្នុងមូលដ្ឋានពាក់ព័ន្ធបានរក្សាភាពស្ងៀមស្ងាត់ មិនមានឆន្ទៈក្នុងការទប់ស្កាត់និងបង្ក្រាបឡើយ!សង្ស័យជាឆ្នាំងបាយរបស់អស់លោកអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានផងក៏មិនដឹង!សូមបញ្ជាក់ឲ្យដឹងទៀតថា ទីតាំងបនល្បែងជល់មាន់ឆ្នោតឡូតូនិងបៀរហ្គារ៉ាត់ខុសច្បាប់លេងតាមប្រព័ន្ធអនឡាញមួយកន្លែងស្ថិតនៅក្នុងភូមិព្រែកសំរោង 2សង្កាត់តាខ្មៅក្រុងតាខ្មៅខេត្តកណ្ដាល កំពុងបើកដំណើរការបើកលេងជាធម្មតា ប៉ុន្តែអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋានអាចឃុបឃិតគ្នាលក្ខណៈជាប្រព័ន្ធជាមួយម្ចាស់បងល្បែងខាងលើនេះ ទើបដើរបញ្ច្រាសទិសពីគោលនយោបាយភូមិឃុំសង្កាត់មានសមត្ថភាពទាំង 7 ចំណុចរបស់រាជរដ្ឋាភិបាលកម្ពុជាដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ។ករណីបទល្មើសល្បែងស៊ីសងជល់មាន់ឆ្នោតឡូតូនិងបៀរហ្គារ៉ាត់តាមប្រព័ន្ធអនឡាញស្ថិតនៅក្នុងភូមិព្រែកសំរោង 2 សង្កាត់តាខ្មៅក្រុងតាខ្មៅខេត្តកណ្ដាល ឃើញអ្នកញៀនល្បែងចេញចូលលេងយ៉ាងអនាធិបតេយ្យបែបនេះ ពលរដ្ឋលើកឡើងថា ជាបញ្ហាមួយដែលធ្វើឲ្យពួកគាត់មានការព្រួយបារម្ភជាខ្លាំងខ្លាចកើតមានអសន្តិសុខកើតនៅអំពើចោរកម្មនិងបទល្មើសផ្សេងៗ ដូចជាចោរលួចចោរឆក់ចោរប្លន់ចោគាស់ផ្ទះ និងអំពើហិង្សាជាដើម ។ល។សូមរំលឹកថា:នៅថ្ងៃទី 17 ខែកញ្ញាឆ្នាំ 2022 បានកន្លងផុតទៅ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានដាក់បទបញ្ជាឲ្យគណៈអភិបាលរាជធានីទាំង 25 ខេត្តក្រុងដែលតម្រូវឲ្យបង្ក្រាប ! ទីតាំងបនល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ នៅទូទាំងប្រទេសដោយគ្មានការលើកលែង។សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់យ៉ាងដាច់ណាត់ទៀតថា បើអាជ្ញាធរ និងសមត្ថកិច្ចក្នុងមូលដ្ឋានស្រុកក្រុងខេត្តណាមិនហ៊ានក្នុងការទប់ស្កាត់ និងបង្ក្រាបទីតាំងបនល្បែងស៊ីសងខុសច្បាប់នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះនិងមានបញ្ហាប្រឈមនិងបាត់បង់ពីតំណែងទៀតផង។អាស្រ័យហេតុនេះ ប្រជាពលរដ្ឋនិងមហាជនសូមស្នើយ៉ាងទទូចដល់លោក គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាលលោក ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល និងលោក សម តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្ដាលសូមចាត់ប្រធានការទប់ស្កាត់និងបង្ក្រាបទីតាំងបនល្បែងជល់មាន់ឆ្នោតឡូតូ និងបៀរហ្គារ៉ាត់ខុសច្បាប់តាមប្រព័ន្ធអនឡាញមួយកន្លែងនេះផងទាន ។អង្គភាពសារព័ត៌មានយើងខ្ញុំធ្វើការផ្សព្វផ្សាយតាមវិជ្ជាជីវៈ របបសារព័ត៌មាន ក្នុងន័យស្ថាបនាភូមិឃុំសង្កាត់មានសមត្ថភាពទាំង 7 ចំណុចរបស់រាជរដ្ឋាភិបាលដែលដាក់ចេញដោយក្រសួងមហាផ្ទៃពុំមានការញុះញង់ទៅលើស្ថាប័នមួយណាឡើយ ។ សូមអរគុណ ៕
ព័ត៌មានគួរចាប់អារម្មណ៍
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ptv)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (ptv)
រដ្ឋបាលខេត្តស្ទឹងត្រែង បើកវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត សម្រាប់អាណត្តិទី៣ ឆ្នាំ២០១៩ នៅក្នុងស្រុកសៀមប៉ាង (ptv)
ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ptv)
ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ពាក់ឯកសណ្ឋានស័ក្តិ៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យទឹកនោមរកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំពេញ (ptv)
វីដែអូ