ខេត្តកណ្ដាល ៖ ប្រភពព័ត៌មានពីប្រជាពលរដ្ឋនិងមហាជនបានឲ្យដឹងថា មានទីតាំងបនល្បែងស៊ីសងឆ្នោតឡូតូ ជល់មាន់ និងបៀរហ្គារ៉ាត់ បើកលេងតាមប្រព័ន្ធអនឡាញ 3 ទីតាំងជាប់គ្នាៗ ជិតស្ពានដើមលាភ ស្ថិតនៅក្នុងភូមិសាស្ត្រភូមិដើមលាភ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាលកំពុងបើកលេងយ៉ាងគគ្រឹកគគ្រេងអនាធិបតេយ្យ គ្មានញញើតអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានឡើយ។ប្រភពពីប្រជាពលរដ្ឋនិងមហាជនបានឲ្យដឹងទៀតថា ទីតាំងបើកបរល្បែងស៊ីសងទាំងបីទីតាំងឆ្នោតឡូតូជល់មាន់ឆ្នោតយួនឆ្នោតខ្មែរ និងបៀរហ្គារ៉ាត់បើកលេងតាមប្រព័ន្ធអនឡាញ(online)ខុសច្បាប់ ។ ជាក់ស្ដែងអ្នកសារព័ត៌មានយើងបានចុះដល់ទីតាំង ក៏ឃើញដូចអ្វីដែលមានសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋពិតប្រាកដមែន ! ចំណែកលោក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ ទោះបីបានទទួលព័ត៌មានពីប្រជាពលរដ្ឋឬអ្នកសារព័ត៌មានយ៉ាងណាក្ដី ប៉ុន្តែលោកហាក់ធ្វើព្រងើយមិនរវល់អើពើក្នុងការទប់ស្កាត់និងបង្ក្រាបឡើយ!ដោយទង្វើបែបនេះគឺផ្ទុយនិងបទបញ្ជាសម្ដេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពទាំង 7 ចំណុចរាល់បទល្មើសទាំងអស់នេះ សបញ្ជាក់ឲ្យឃើញថា ប្រហែលជាមានការឃុបឃិតគ្នាជាលក្ខណៈប្រព័ន្ធបើកភ្លើងខៀវពីអាជ្ញាធរ និងសមត្ថកិច្ច ឬស្ថាប័នពាក់ព័ន្ធ ទើបមានការបើកលេងល្បែងស៊ីសងបានយ៉ាងរលូនគឺដើម្បីតែលាភសក្ការៈរៀងៗខ្លួន ហើយមើលទៅ ។គួរបញ្ជាក់ថា កន្លងមកសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃធ្លាប់បានដាក់បទបញ្ជាឲ្យមន្ត្រីនគរបាលមូលដ្ឋាននិងស្ថាប័នពាក់ព័ន្ធទូទាំងប្រទេសត្រូវតែបង្ក្រាបរាល់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទដោយគ្មានការយោគយល់ឡើយដើម្បីធានានៅសុខសុវត្ថិភាពជូនប្រជាពលរដ្ឋឲ្យស្របតាមគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពទាំង 7 ចំណុចរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញដោយក្រពើមអាផ្ទៃ ។ លើសពីនេះទៅទៀត សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានចេញលិខិតបង្គាប់ការមួយបញ្ជាក់ឲ្យឯកឧត្តមឧត្តមសេនីយ៍សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃដឹកនាំក្រុមការងារសហការបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទទូទាំងប្រទេស ប៉ុន្តែអាជ្ញាធរ និងសមត្ថកិច្ចនៅក្នុងមូលដ្ឋានពាក់ព័ន្ធ បែរជាហ៊ានផ្គើនទៅហ្នឹងបទបញ្ជាសម្ដេចក្រឡាហោម សខេងទៅវិញ ។ហេតុដូចនេះ ប្រជាពលរដ្ឋនិងមហាជនសូមសំណូមពរដល់ លោក គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាលលោកឈឿនសុចិត្តស្នងការនគរបាលខេត្តកណ្ដាលនិងលោកសមតុលាមេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្ដាលហ្វូមមេត្តាចូលចិត្តមន្ត្រីក្រោមឱវាទពិនិត្យនិងទប់ស្កាត់បង្ក្រាបទៅលើទីតាំងបនល្បែងស៊ីសងខាងលើនេះផងដែលហ៊ានបើកលេងល្បែងស៊ីសងឆ្នោតឡូតូជល់មាន់ឆ្នោតយួនឆ្នោតខ្មែរនិងបៀរហ្គារ៉ាត់តាមប្រព័ន្ធអនឡាញខុសច្បាប់ដើម្បីឲ្យស្របតាមគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពទាំង 7 ចំណុចរបស់រាជរដ្ឋាភិបាលដាក់ចេញដោយក្រសួងមហាផ្ទៃ។អង្គភាពសារព័ត៌មានយើងខ្ញុំធ្វើការផ្សព្វផ្សាយតាមវិជ្ជាជីវៈរបបសារព័ត៌មានក្នុងន័យស្ថាបនាភូមិឃុំសង្កាត់មានសុវត្ថិភាពទាំង 7 ចំណុចពុំមានការញុះញង់ទៅលើស្ថាប័នមួយណាឡើយ ។ សូមអរគុណ ៕
ព័ត៌មានគួរចាប់អារម្មណ៍
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ptv)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (ptv)
រដ្ឋបាលខេត្តស្ទឹងត្រែង បើកវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត សម្រាប់អាណត្តិទី៣ ឆ្នាំ២០១៩ នៅក្នុងស្រុកសៀមប៉ាង (ptv)
ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ptv)
ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ពាក់ឯកសណ្ឋានស័ក្តិ៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យទឹកនោមរកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំពេញ (ptv)
វីដែអូ