រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំង អង្គភាពប្រឆាំងអំពើពុករលួយ គូរដាក់មន្ត្រីជំនាញចុះសិក្សាស្រាវជ្រាវ លោក អេង ចាន់ណា មេប៉ុស្តិ៍ការពារព្រំដែនទ្វេភាគី ដូង 7 ដើម ច្រកដា មេមត់ កាន់តំណែងដុះស្លែ និងមេគយ ប្រើជនស៊ីវិលអង្គុយរាប់ក្បាលឡាន ប្រព្រឹត្តអំពើពុករលួយយ៉ាងទំហឹង
ប្រភពពីមន្ត្រីសិទ្ធិ និងលោក អេង ចាន់ណា នាយប៉ុស្តិ៍ច្រកព្រំដែនទ្វាភាគីដូង 7 ដើម បានបញ្ជាក់ឲ្យ អ្នកសារព័ត៌មាន យើងដឹងថា លោក អេង ចាន់ណា មេប៉ុស្តិ៍ច្រកនេះ តែងតែប្រើកូនចៅ នៅចាំបើកប៉ារ៉ាស់ព្រំដែន អោយរថយន្ត រ៉ឺម៉ក ដឹកទំនិញគេចពន្ធ បង់ពន្ធមិនគ្រប់ដូចជា បន្លែ ត្រីសាច់ ចេញពីវៀតណាម ពិសេសបើកអោយឡាន ខ្នាតយក្សធំៗ ដឹកជញ្ជូនកសិផលផ្សេងៗ លេីសទម្ងន់ មិនទាន់ទប់ស្កាត់ឲ្យបានត្រឹមត្រូវនោះទេ។
បញ្ហានេះ ហើយ លោក អេង ចាន់ ណា មេប៉ុស្តិ៍ច្រកព្រំដែនដូង 7 ដើម នឹងបក្សពួក ប្រមូលលុយដាក់ក្នុងហោប៉ាវធ្វើមាន បានយ៉ាងសុខស្រួល ទោះបីប្រជាពលរដ្ឋត្រូវខូចសុខភាព ដោយសារបន្លែ ត្រីសាច់ មានសារជាតិគីមី ជាពិសេសទៅទៀតនោះផ្លូវលំ ផ្លូវជាតិ រងការខូចខាតដោយសារឡានដឹកលើសទម្ងន់ខូចផ្លូវជាបន្តបន្ទាប់ យ៉ាងមិចក៏ដោយ រីឯលោក នាយប៉ុស្តិ៍ច្រកនេះមិនខ្វល់ពីការរិះគន់អ្វីទាំងអស់។
រឿងអាស្រូវពុករលួយ របស់លោក អេង ចាន់ ណា មេប៉ុស្តិ៍ច្រកព្រំដែនដូង៧ដេីម ត្រូវបានបណ្ដាញព័ត៌មានចុះផ្សាយ លាតត្រដាង ជាបន្តបន្ទាប់ទៅហេីយ នៅតែមេប៉ុស្ដិ៍រូបនេះកាន់តំណែងរហូតដល់សព្វថ្ងៃ ប្រហែលជាអាងខ្នងបង្អែករឹងមាំទេដឹង។
ដូច្នេះ ហើយអាជីវករក៍ដូចជាក្រុមឈ្មួញ បានអំពាវនាវដល់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និង លោក ចិន នី ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ព្រមទាំង ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ មេត្តាចាត់មន្ត្រីជំនាញ ចុះត្រួតពិនិត្យមេប៉ុស្ដិ៍ និងស្ថាប័នពាក់ព័ន្ធ ជាច្រើនកន្លែងអង្គុយចាំយកលុយ ៕