ថ្ងៃសៅរ៍ ទី២៨ ខែធ្នូ ឆ្នាំ២០៥០
លោក ខុម កង អគ្គនាយកទូរទស្សន៍PTVអនឡាញ គេហទំព័រ PTV 088 94 111 16 / 015 50 90 03
​មេ​គយ​ត្រពាំង​ថ្លុង ម៉ឹង ដា​វីន ប្រមូល​លុយ​ស្រួលៗ​ទាំង​ទំនិញ​នាំចេញ និង​ទំនិញ​នាំចូល ដោយ​ឃុបឃិត​ឲ្យ​ឈ្មួញ​ធំៗ​បង់ពន្ធ​តាមរបៀប​ម៉ៅការ​
Tue,17 December 2024 (Time 04:31 PM)
ដោយ ៖ PTV Online ដោយ ខុម កង / ទូរស័ព្ទទំនាក់ទំនង ៖ ០១៥ ៥០៩០០៣ (ចំនួនអ្នកអាន: 108នាក់)

មេ​គយ​ត្រពាំង​ថ្លុង ម៉ឹង ដា​វីន ប្រមូល​លុយ​ស្រួលៗ​ទាំង​ទំនិញ​នាំចេញ​និង​ទំនិញ​នាំចូល​ដោយ​ឃុបឃិត​ឲ្យ​ឈ្មួញ​ធំៗ​បង់ពន្ធ​តាមរបៀប​ម៉ៅការ​ច្រក​ព្រំដែន​កម្ពុជា​-​វៀតណាម នៅ​ត្រពាំង​ផ្លុងត្រូវ​គេ​ពិពណ៌​នាថា​ជា​កន្លែង​ខ្លាញ់​មួយ​គួរសម​ដែរ​ដោយសារ​តែ​ឈ្មួញ​នាំចេញ​-​ចូល​ទំនិញ​តាម​ច្រកព្រំដែន​នេះ​ច្រើន​គួរសម​។ ជាមួយ​នោះ​ការចំណាយ​បង់ពន្ធ​ពេញ​១០០% ក៏​មិនសូវ​ជា​មាន​ដោយ​គ្រាន់តែ​ចំណាយលុយ​ក្រោម​តុ​ជូន​មន្ត្រី​មាន​សមត្ថកិច្ច​នៅ​ទីនោះ​ប៉ុណ្ណោះ​។ មន្ត្រី​មាន​សមត្ថកិច្ច​ដែល​ល្បីល្បាញ​ខាង​សម្របសម្រួល​ប្រមូល​លុយ​ពី​ឈ្មួញ​គឺ​លោក ម៉ឹង ដា​វីន ប្រធានការិយាល័យ​គយ​នៅ​ច្រកព្រំដែន​ត្រពាំង​ផ្លុង នោះ​តែម្ដង​។​

​ប្រភព​បានឲ្យដឹងថា ដើម្បី​ប្រមូល​ប្រយោជន៍​ផ្ទាល់ខ្លួន​លោក ម៉ឹង ដា​វីន ឡើងកាន់តំណែង​ថ្មី បាន​ប្រើ​ឈ្មោះ​មន្ត្រី​គយ​ធំៗ​នៅ​អគ្គនាយក​គយ​កម្ពុជា មក​បិទបាំង​រឿង​អាស្រូវ​ពុករលួយ​នូវ​ទង្វើ​របស់​ខ្លួន​។ ឈ្មួញ​ទាំង​តូច​ទាំង​ធំ​ដែល​នាំ​ទំនិញ​ពី​ប្រទេស​ចិន និង​វៀតណាម ឆ្លងកាត់​ច្រកទ្វារព្រំដែន​អន្តរជាតិ​ត្រពាំង​ថ្លុង គគ្រឹកគគ្រេង មាន​ទំនិញ​បង្កប់​ដោយ​មិន​បង់ពន្ធ និង​ទំនិញ​ខុស​ច្បាប់​ជាច្រើន​ប្រភេទ ដែល​សម្រុកចូល​តាម​ច្រក​នេះ ដោយ​គ្មាន​ការត្រួតពិនិត្យ​ឱ្យ​ច្បាស់លាស់​អ្វី​ឡើយ គឺ​គេ​ឃើញ​តែ​ឈ្មួញ​ទាំងនោះ​បង់លុយ​ឲ្យ​មន្ត្រី​គយ និង​ភ្នាក់ងារ​គយ ក្រោម​ការបង្គាប់បញ្ជា​កំណត់​ពី​មេ​ការិយាល័យ​គយ​ច្រកទ្វារ​ត្រពាំង​ផ្លុង ជា​ការ​ស្រេច​តែម្តង​។​

​មេ​គយ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ត្រពាំង​ផ្លុង លោក មុឹង ដា​វីន កំពុង​ខំប្រឹង​ប្រមូល​លុយ​ស្រង់ដើម​ហ៊ាន​ធ្វើ​អ្វីៗ​តាមតែ​អំពើ​ចិត្ត ដោយ​មាន​ការឃុបឃិត​ជាមួយ​ឈ្មួញ​ធំៗ ដែល​នាំ​ទំនិញ​ចូល​ពី​ប្រទេស​វៀតណាម តាម​ច្រក​នេះ​ទាំង​យប់​ទាំង​ថ្ងៃ បើកដៃ​ឲ្យ​ឈ្មួញ​ទាំងនោះ​បង់ពន្ធ​គយ​តាមរបៀប​ម៉ៅការ​។ របៀប​ម៉ៅការ​នោះ​គឺ​ការ​ដែល​មន្ត្រី​មាន​សមត្ថកិច្ច​យើង​មិនចាំបាច់​ត្រួតពិនិត្យ​ទំនិញ​ដែល​នាំចូល​នោះ​ឲ្យបាន​ម៉ត់ច​ត់​ពិតប្រាកដ​ទេ គឺ​គ្រាន់តែ​ជួល​ជន​ស៊ីវិល​ឲ្យ​ដើរ​ក្រឡឹង​រថយន្ត​ដឹកទំនិញ នោះ​មួយ​ជុំ​រួច​ជា​ការ​ស្រេច​។ ពន្ធ​ម៉ៅការ​នេះ​ត្រូវបាន​ប្រភព​លួច​បង្ហើប​ឲ្យដឹងថា ស្ទើរ​មិន​បាន​ពី​៤៥​ភាគរយ ទៅ​៥០​ភាគរយ ទេ ថែម​ទាំង​បើកដៃ​ឲ្យ​ឈ្មួញ​នាំ​ចូល​ទំនិញគេចពន្ធ​, ទំនិញ​បង់ពន្ធ​ស្ទើរ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​នាំចូល​ពី​ប្រទេស​វៀតណាម តាម​ច្រកទ្វារ​អន្តរជាតិ​មួយ​នេះ​កាន់តែ​ច្រើនឡើងៗ​។​

​ការប្រព្រឹត្ត​អំពើពុករលួយ​របស់​លោក ម៉ឹង ដា​វីន ព្រោះ​ខ្លួន​មាន​ខ្នងបង្អែក​ដ៏​រឹងមាំ​ដែល​ចាំ​ការពារ និង​ជួយ​បិទបាំង​នៅ​អគ្គនាយក​គយ​កម្ពុជា ទៀត​ផង​ទើប​បុគ្គល​នេះ​ហ៊ាន​ប្រ​ព្រឹអំពើ​ពុករលួយ​ច្រើន​បែប​ច្រើន​បទ ដោយ​គ្មាន​ខ្លាចក្រែង​អ្វី​ទាំងអស់​។ មេ​គយ​ច្រក​អន្តរជាតិ​ត្រពាំង​ផ្លុង រូបនេះ​បាន​ឲ្យ​មន្ត្រី​គយ និង​ភ្នាក់ងារ​គយ​ក្រោម​ឱវាទ​របស់​ខ្លួន គាបសង្កត់​ជម្រិត​កោសរូស​ទារ​លុយ​ថ្លៃ​បាយ ថ្លៃ​ទឹក បង្កើន​ការ​យក​លុយ​លើ​តុ​ក្រោម​តុ​ពី​ក្រុម​ឈ្មួញ និង​អាជីវករ​កាន់តែ​ច្រើនឡើងៗ សូម្បី​តែ​អាជីវករ​ដែល​រក​ស៊ីអូ​ស​រទេះ​ទំនិញ និង​ប្រជាពលរដ្ឋ​នាំ​ទំនិញ​តិចតួច​ចេញចូល​ឆ្លងកាត់​តាម​ច្រក​នេះ ត្រូវតែ​បង់​ប្រាក់​តាម​ការ កំណត់​ដែល​ការបង់ប្រាក់​ទាំងនោះ ភាគច្រើន​គ្មាន​វិក្ក័​យ​បត្រពន្ធ​គយ​ទេ​។​

​ក្រុម​ឈ្មួញ និង​អាជីវករ​តូចតាច​ដែល​រកស៊ី​ដឹកជញ្ជូន​ទំនិញ​ចេញ​ចូល​តាម​ច្រក​នេះ​បានឲ្យដឹងថា មិន​ត្រឹមតែ​មាន​ទំនិញ​គេច​ពន្ធ និង​ទំនិញ​ខុសច្បាប់​ចេញ​ចូល​តាម​ច្រកទ្វារ​មួយ​នេះ​ទេ គឺ​មាន​ទាំង​ការបើក​ដៃ​ឲ្យ​ក្រុម​ឈ្មួញ​ដឹក​ដំឡូង​ឆ្លងដែន​យកទៅ​ប្រទេស​វៀតណាម ថែមទៀត​ផង ហើយ​ឈ្មួញ​មាន​ការឃុបឃិត​ជាមួយ​មេ​គយ​ច្រកទ្វារ​ត្រពាំង​ផ្លុង ឈ្មោះ លោក មុឹង ដា​វីន ទើប​អាច​ដឹក ទំនិញ​ចេញ​ចូល​បាន​ដោយ​ស្រួល​៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

កាំកុង​ត្រូល​ខេត្តកណ្ដាល ចុះត្រួតពិនិត្យ​ទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅ​ផ្សាររកា​កោង (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបា​លខេត្តស្ទឹងត្រែង​ បើកវេទិកា​រផ្សព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិទី៣ ឆ្នាំ២​០១៩ នៅក្នុងស្រុកសៀម​ប៉ាង (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃា​ត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ptv)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនប៉ូលីសក្លែងក្លាយ ​ពាក់ឯកសណ្ឋានស័ក្តិ​៣ ធ្វើសកម្មភាពឆែកឆេរសម្ភារៈ និងគំរាមពិនិត្យ​ទឹក​នោម​រកសារធាតុញៀន ទៅលើយុវជនម្នាក់ នៅភ្នំ​ពេញ (ptv)

វីដែអូ